​ដើមខែ​មិថុនា​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​១០​នាក់​របួស​២៧​នាក់​

452
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍ គិតពី​ម៉ោង​២​ថ្ងៃទី​៣១​ឧសភា ដល់​ថ្ងៃ​ដល់​ម៉ោង​២​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​១០​នាក់​និង​បាន​បង្កឱ្យមាន អ្នករងរបួស​ធ្ងន់​-​ស្រាល​ចំនួន​២៧​នាក់ ។

​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធិ​,​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូ​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ៣៧ នាក់ នៅ ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​គឺ​កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ២០ លើក ។សូមជម្រាបថា ក្នុង រយៈពេល​១​ថ្ងៃ​នៃ​ខែមិថុនា​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១០ នាក់ បង្ក របួសធ្ងន់ ស្រាល ចំនួន ២៧ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២០ លើក ៕S/​

#