​ដើមឆ្នាំ​២០១៩ACU​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ជាង​១,៦​ម៉ឺន​ច្បាប់​

481
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ឬ​ហៅ​កាត់​ថា​(​អ​.​ប​.​ព​)​បានឱ្យដឹងថា​គិត​ចាប់ពី​ថ្ងៃទី​១​ខែមករា​រហូតដល់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​កន្លងមក​អង្គភាព​មួយ​នេះ​បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​សរុប​ចំនួន ១៦,១៨៣​ច្បាប់​។​

តាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យដឹងថា​ឯកសារ​ដែល​ទទួលបាន​នេះ​រួមមាន​ទាំង​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​របប​០២​ឆ្នាំ​នៃ​ឆ្នាំ​២០១៩​សម្រាប់​គ្រប់​ក្រសួង​-​ស្ថាប័ន​និង​រាជធានី​-​ខេត្ត​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​។​

ប្រភព​ខាងលើនេះ​បាន​បញ្ជាក់ដែរថា​ចំពោះ​ក្រសួង​-​ស្ថាន​ប័ន​មួយចំនួន​បាន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​នេះ​១០០​ភាគរយ​ហើយ​។​ក្នុងនោះ​ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ធនាគារជាតិ​នៃ​កម្ពុជា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ជាដើម​។​
ចំណែក​ក្រសួង​-​ស្ថាន​ប័ន​មួយចំនួនធំ​ទៀត​មិនទាន់បាន​ចូលខ្លួន​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​តាម​ការកំណត់រ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅឡើយ​ទេ​បើទោះបី​ពេលវេលា​កាន់តែ​ជិត​ផុតកំណត់​(​បញ្ចប់​ត្រឹម​ខែមករា​)​ហើយក៏​ដោយ​៕S/​