​ដើម្បី​ឧ​ត្តភាព​ការងារ​យុវវ័យ​គ្រប់រូប​ត្រូវ​ចាប់យក​ជំនាញ​ពិតប្រាកដ​

217

(​កំពត​)៖​ក្នុង​អង្គ​សន្និសីទ​ស្តីពី​ឧ​ត្ត​ម​សិក្សា​ដើម្បី​ឧត្តមភាព​ការងារ​មន្ត្រី​នៃ​ក្រសួងទេសចរណ៍​បាន​ជំរុញ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ឱ្យ​ចាប់យក​ចំណេះ​ជំនាញ​ណាមួយ​ពិតប្រាកដ​សម្រាប់​ខ្លួន​ដើម្បី​អនាគត​ទទួលបាន​ការងារ​សម​ប្រកប​តាម​បំណង​។​

ថ្លែង​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​សាខា​ខេត្តកំពត លោក​ស្តើង សុខុម អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ក្នុង​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែល​ប្រជាពលរដ្ឋ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ ចំណែក​ឆ្នាំ​២០៥០ នឹង​បន្ត​ក្លាយជា​ប្រទេស​អ្នក​មាននៅ​អាស៊ី​។

សម្រាប់​ឱកាស​នោះ​ពិតជា​មិន​ហួសពេល​ឡើយ​ចំពោះ​និស្សិត​ដែល​កំពុង​សិក្សា​តាម​សាកលវិទ្យាល័យ​នីមួយៗ​។ ប​ច្ច​ប្បន្ន​នេះ យុវវ័យ​មាន​ពេលវេលា​គ្រប់គ្រាន់ ខណៈដែល​ប្រទេសជាតិ​ពោរពេញ​ដោ​យស​ម្តិ​ភាព គ្មាន​ភាព​រំខាន​ក្នុងការ​ក្រេប​យកចំណេះ​ដឹង​។

លោក​អនុរដ្ឋលេខាធិការ​បាន​មានប្រសាសន៍​ទៀតថា ដោយឡែក​ខេត្តកំពត ការរីកចម្រើន​គ្រប់​វិស័យ​ស្ថិតក្នុង​កម្រិត​អាទិភាព​ខ្ពស់​បូករួម​ទាំង​វិស័យ​ទេសចរណ៍​ផងដែរ​។ ដូច្នេះ​ជាការ​ត្រៀម​ទទួលយក​ការងារ​លំដាប់​ឧត្តុង្គឧត្តម​មួយ និស្សិត​គ្រប់រូប​ត្រូវ​ចាប់យក​ចំណេះ​ជំនាញ​ពិតប្រាកដ​មក​ដាក់ខ្លួន​ដើម្បី​សម្រេច​តាម​បំណងប្រាថ្នា​។

លោក​ស្តើង សុខុម​បានបញ្ជាក់​ផងដែរ​ថា​ដើម្បី​ជោគជ័យ និង​បានសម្រេច​គោលដៅ​ពិតប្រាកដ គ្រា​ដែល​កំពុង​សិក្សា​នេះ និស្សិត​ត្រូវ​ចេះ​គ្រប់គ្រង និង​បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់​។ នេះ​ជា​កត្តា​សំខាន់​របស់​អ្នកសិក្សា​ទាំងឡាយ​ដែល​ត្រូវ​គិតគូរ​ឱ្យបាន​ល្អិតល្អន់​៕S/ ដោយ បូកគោ

​ដើម្បី​ឧ​ត្តភាព​ការងារ​យុវវ័យ​គ្រប់រូប​ត្រូវ​ចាប់យក​ជំនាញ​ពិតប្រាកដ​