​ដើម​ខ្នុរ​ក៏មាន​ហាងឆេង​ត្រូវ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​នៅ​ស្រុក​សំឡូត​

594
ចែករម្លែក
  • 43
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩​នៅក្នុង​ស្រុក​សំឡូត​ទាំងមូល​មាន​ឈ្មួញ​ចាប់ផ្តើម​ដើរ​ប្រមូល​ទិញ​ដើម​ខ្នុរ​ហូប​ផ្លែ​ហើយ​អ្នក ភូមិ ចាប់ផ្ដើម កាប់ ដើម ខ្នុរ លក់ ឲ្យ ឈ្មួញ ជា​បន្តបន្ទាប់ ដោយ​ក្នុង​១​ដើម​តម្លៃ ចន្លោះ ពី ១៥.០០០ រៀល ដល់ ២៥.០០០ រៀល ទៅតាម​ទំហំ​ដើម តូច ឬ ធំ ។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​សំឡូត​ដែល មាន ដើម « ខ្នុរ » មិនសូវ​ផ្ដល់​ផល​ក៏បាន នាំ គ្នា កាប់ លក់ ព្រោងព្រាត ស្ទើរ រាល់ថ្ងៃ​ឱ្យ​ពួក ឈ្មួញ ដែល ចុះ ទៅ ទិញ ដល់ ចម្ការ តែ ម្ដង ។

​អ្នក ភូមិ បាន​និយាយ ថា​សព្វថ្ងៃ មាន ពួក ឈ្មួញ កំពុង ដើរ ប្រមូល ទិញ ដើម ខ្នុរ ហូប​ផ្លែ​ក្នុង ១ ដើម អាច លក់ បាន ចាប់ពី ១៥.០០០ រៀល ដល់ ២៥.០០០ រៀល តាម ទំហំ តូច ឬ ធំ ហើយ មិន រើស ដើម ល្អ ឬ មិនល្អ វៀច ឬ ត្រង់នោះ ទេ គឺ ឈ្មួញ ប្រមូល ទិញ ទាំងអស់ សំខាន់ ឲ្យ តែ មាន ដើម ខ្នុរ មាន ខ្លឹម ។ ប៉ុន្តែ គេ មិន បានដឹង ថា​តើ ក្រុម​ឈ្មួញ​ដើម ប្រមូល ទិញ ដើម ខ្នុរ​ស្រុក នេះ​យកទៅ ណា ឬ យក ទៅ ធ្វើ អ្វី នោះ ទេ ព្រោះ ទិញ មិន រើស ឈើ រសោះ ។​

​ឈ្មួញ បាន និយាយ ថា​ពួកគាត់​បាន ប្រមូល ទិញ ដើម ខ្នុរ នៅ ក្នុងស្រុក សំឡូត​រាប់រយ ម៉ែត្រគូប ជាច្រើន លើក មក ហើយ ។ ពេល​ប្រមូលបាន​ច្រើន​ដឹក ទៅ លក់​នៅ​ខេត្តកំពង់ចាម ដើម្បី លក់ បន្ត ឲ្យ តាម សិប្បកម្ម ចម្លាក់ ឈើ ។​អ្នក ភូមិ ដែល មាន ដើម ខ្នុរ មិន ចាំបាច់ កាប់ ខ្លួនឯង ទេ ឲ្យ តែ មាន ដើម ខ្នុរ ដែល ត្រូវ លក់ គឺ ខ្លួន ដាក់ កម្លាំង កម្មករ ឲ្យ កាប់ និង ចាំង សំបក ក្រៅ ចេញ យក តែ​ខ្លឹម​ខាងក្នុង​តែប៉ុណ្ណោះ​។​

​ឈ្មួញ​បាន បន្ត​ថាបើ ទិញ ផ្ទាល់ តាម ផ្ទះ ឬ ចម្ការ គឺ គិត តំលៃ តាម ដើម តូច ឬ ធំ តែ ពេល ដឹក យក ទៅ លក់ តាម សិប្បកម្ម នៅ ខេត្តកំពង់ចាម​គឺ លក់ គិត​ជា​ម៉ែត្រគូប​ក្នុង ១ ម៉ែត្រគូប ថ្លៃ ១ លាន រៀល។​ខណៈ ដែល ដើម ខ្នុរ ស្រុក កំពុង មាន​ហាងឆេង​ខ្លាំង​នេះ អ្នកស្រុក​សំឡូត ហាក់ មិន បង្អង់ យូរ ឡើយ​ក្នុង ការ កាប់ ដើម ខ្នុរ ចាស់ ៗ លក់ ឲ្យ ឈ្មួញ​។ ប្រជាពលរដ្ឋ បាន និយាយ ថា អ្នកស្រុក សំឡូត បាន នាំ គ្នា លក់ ដើម ខ្នុរ តែ លក់ តែ ដើម​ខ្នុរ​ដែល​ចាស់​ឆ្នាំ​មិនសូវ ផ្លែ​ឬ​ដើម ណា​ស្អុ យ​ខា​ន់ង​ក្រៅ​ឲ្យ តែ មាន ខ្លឹម ខាងក្នុង ជា ជាង ទុក គី​គេ​ទិញ​ទាំ​អស់​៕S/

​រូប​ថ​តៈ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដើម​ខ្នុរ​ពី​ស្រុក​សំឡូត​ដឹក​យកទៅលក់​នៅ​ខេត្តកំពង់ចាម