​ដើរ​ឆ្លុះ​សត្វ​ពេលយប់​ក្នុង​បឹង​ត្រូវ​ពស់​ចឹក​ស្លាប់​

97
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​នៅ​កណ្តាល​បឹង​ដ៏​ធំ​មួយ​ក្រោយ​ជន​រូបនេះ​បានចេញ​ដំណើរ​ទៅរក​ឆ្លុះ​សត្វ​ក្នុង​ពេលយប់​។​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​ដាក់​ការសង្ស័យថា​ការ ស្លាប់ នេះ អាច បណ្តាលមកពី សត្វ​ពស់ ចឹក​ឬ​ខាំ​។

​ជនរងគ្រោះ​ត្រូវគេ​រកឃើញ​នៅ​យប់​ថ្ងៃទី ២៥ ខែ មករា​ឆ្នាំ ២០២០ នៅ ក្នុង​បឹង រនាម តូច ស្ថិតនៅ ភូមិ ប៉ោយ សំរោង ឃុំ តាពូង ស្រុក ថ្មគោល ខេត្ត បាត់ ដំបង​។​លុះ ព្រឹក ឡើង ទើប សមត្ថកិច្ច ជំនាញ ចុះ ត្រួតពិនិត្យ ដោយសារតែ សព អណ្ដែត​លើ ផ្ទៃ ទឹក​។​

​លោក​ផង់ សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បាន ឱ្យដឹងថា​ជនរងគ្រោះ ឈ្មោះ លី ល័ ក្ខ ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់ នៅ ភូមិ ឆ្កែ កូន ឃុំ គោក ឃ្មុំ ស្រុក ថ្មគោល​បាន ទៅ ស៊ីឈ្នួល បាញ់ថ្នាំ ស្រូវ ឱ្យឈ្មោះ ថា ន ភឿន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ទីលំនៅ ក្នុងភូមិ​/​ឃុំ ជាមួយគ្នា ដែល បាន ទៅធ្វើ ស្រែ នៅ ចំណុច កើតហេតុ ខាង លើ ដោយ ឆ្លៀត ពេលទំនេរ នៅពេល យប់​។ ជនរងគ្រោះ បាន ដើរ ឆ្លុះ​សត្វ​តាម​បឹង​នានា​ហើយ​បាន​បាត់​ខ្លួន​តាំងពី​យប់​ថ្ងៃទី​១៩​ខែមករា​មកម្ល៉េះ​ហើយ​មាន​សភាព​ហើម​ស្អុយ​៕S/