​ដេក​យប់​ទី​១​មិន​អី​ ចូល​យប់​ទី​២​ហៅ​បងប្អូន​មក​ព័ទ្ធចាប់​ប្តឹង​ចោទប្រកាន់​

515
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ ​គូស្នេហ៍​ពីរ​នាក់​មិនបាន​ផ្អែម​ឆ្ងាញ់​ដូច​ទឹកឃ្មុំ​ទេ វា​ប្រែ​ក្លាយទៅជា​ទឹកខ្មេះ​ បន្ទាប់ពី​ស្រុះស្រួល​ត្រូវ​គ្នា​ចូលដេក​ផ្ទះសំណាក់​យប់​ទី​១​នឹកថា​ផ្អែមមាត់​។​ ចូលដល់​យប់​ទី​២​ ដូច​រៀប​គម្រោង​ទុក​ បងប្អូន​សាច់ញាតិ​មកដល់​ល្មម​ខាង​ស្រី​ប្តឹង​ចោទប្រកាន់ថា​ប៉ុនប៉ង​រំលោភ​ទៅវិញ​។​ករណីនេះ​បានកើត​ឡើង​នៅ​បន្ទប់​ផ្ទះសំណាក់​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣​ សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២៥ ​ខែឧសភា​ឆ្នាំ​២០១៩ ។​

​ជនជាប់ចោទ​ក្នុង​រឿង​ស្នេហា​មួយ​នេះ​ឈ្មោះ ផុន លី​ផេង ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ។​ចំណែក​នារី​ដើមបណ្តឹង​ឈ្មោះ​ឃឹម ​សុខ​ឡាង ​អាយុ​២៣​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​។​ពីរ​នាក់​នេះ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ភាគី​ខាង​ប្រុស​បានឱ្យដឹងថា ​ពួកគេ​ស្រឡាញ់គ្នា​ជា​សង្សារ​អនាគត​គ្រោង​នឹង​ហៅ​ចាស់ទុំ​ចូល​ស្តីដណ្តឹង​។​នៅ​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ អ្នក​ទាំង​២​នាំគ្នា​ចូលដេក​ផ្ទះសំណាក់​ម្តង​ហើយ គ្មាន​ឧបសគ្គ​អ្វី​កើតឡើង​ទេ​។

លុះ​ចូលដល់​យប់​ទី​២ នៅ​ព្រលប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ បបួល​នាង​ទៅ​កន្លែង​ដដែល​។​នារី​ខាងលើ​ក៏​យល់​ព្រមទៅ​ជាមួយ មិនទាន់បាន​សម្រេច​ផង សាច់ញាតិ បងប្អូន​ខាង​ស្រី​ទៅដល់​បន្ទប់​ល្មម ហាក់បីដូចជា​រៀប​គម្រោង​ទុក​អ៊ីចឹ​ង ព័ទ្ធចាប់​ប្តឹង​ចោទប្រកាន់ថា​ប៉ុនប៉ង​រំលោភ​ទៅវិញ​។​

​ករណី​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ខាងលើ​ បន្ទាប់ពី​មាន​បណ្តឹង​ពី​ក្រុមគ្រួសារ​ខាង​ស្រី​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ខាងលើ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​១​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌបន្ត​តាម​នីតិវិធី ។​

​តាម​មតិ​មហាជន​បាន​លើកឡើងថា វា​មិនដែល​ដេក​នៅ​ជាមួយគ្នា​មួយ​យប់ មិន​ប្តឹង ចូលដល់​យប់​ទី​២ គេ​បបួលទៅតាម​គេ​ដែរ សង្ស័យ​រួមគំនិត​គ្នា​ជាមួយ​សាច់ញាតិ រៀប​គម្រោងប្តឹង​ចោទប្រកាន់​តែម្តង ដូច​ពេក​ទេ​ដឹង ៕S/​Ha

#