​ដេញ​កាប់​បុរស​ជា​អ្នកលេង​ភ្លេង​ម្នាក់​ជាច្រើន​ដាវ​ឱ្យស្លាប់​ក្នុង​ថ្លុកឈាម​

244
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​បុរស​ជា​អ្នកលេង​ភ្លេងសម័យ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​១​ក្រុម​កាប់​ជាច្រើន​ដាវ​ចំក្បាល​កាត់​ម្រាមដៃ​និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​បណ្តាលឱ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​។​ក្រោយ​បង្កហេតុ​ពួកក្រុម​ជនល្មើស​នាំគ្នា​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ផ្លូវ​៧​មករា​ខាងលិច​វិទ្យាល័យ​អង្គរ​ភូមិ​វត្ត​បូ​ព៍​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​កាលពី​យប់​ថ្ងៃទី​៥​វិច្ឆិកា​២០១៩​។​

​សមត្ថកិច្ច​បានដឹងថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​កម្លាំង​អធិការនគរបាល​ក្រុង​សៀមរាប បាន​សហ​ការចុះពិនិត្យ​កន្លែងកើតហេតុ​។ ប្រភព​បន្តថា សព​ជនរងគ្រោះ​មានឈ្មោះ ពៅ វណ្ណ នេ​ត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ជា​អ្នកលេង​ភ្លេងសម័យ​ស្នាក់នៅ​ភូមិ​ស្វាយដង្គុំ​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​។​សមត្ថកិច្ច​ដែល​បំភ្លឺ​ពី​ក្រុមគ្រួសារ​សព​បានឱ្យដឹង​ថា​ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​មួយក្រុម​កាប់​នឹង​ដាវ​បណ្តាលឱ្យ​ស្លាប់​។

​ប្រភព​បន្ថែមថា​តាម​ការពិនិត្យ​សព​និង​បង្វិល​មើល​ជុំវិញខ្លួន​សាកសព​ឃើញ​មាន​ស្នាម​កាប់​ជាច្រើន​កន្លែង​នៅលើ​ក្បាល​នឹង​ដៃ​ខាងស្តាំ​ដាច់​ចុង​ម្រាម​ទាំង​៥ នឹង​ដៃ​ខាងឆ្វេង​មាន​ស្នាមរ​យាស់​សាច់​ដល់​ឆ្អឹង នៅ​ខ្នង​ខាងក្រោយរ​យាស់​សាច់​ដល់​ឆ្អឹង​។​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថាស​ព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ ហឹ​ង្សា (​ជនល្មើស​កាប់​នឹង​វត្ថុ​រឹង​) កាំបិត​ដាវ ។

​លោក​វីរ​សេនិយ៍​ឯក​ដួង​សុខា​ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បានឱ្យដឹងថា​ជនសង្ស័យ​អាចមាន​គ្នា​៤​នាក់​។​ឥឡូវ​ចាប់បាន​២​នាក់​កំពុង​សាកសួរ​។​លោក​បន្តថា​ករណីនេះ​អាចជា​រឿង​គំនុំ​។​ទោះ​សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញ​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​តែ​សមត្ថកិច្ច​ឱ្យដឹងថា​កំពុង​ស្រាវជ្រាវ​ចាប់​ជន​ពាក់​ព​ន្ធ័​បន្តទៀត​៕S/​