​ដេញ​កាប់​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​បានសម្រេច​នៅ​ខណ្ឌ​ជ្រោយចង្វារ​

433
ចែករម្លែក
  • 24
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជាច្រើន​នាក់​ប្រដាប់​ដោយ​ដាវ​នឹង​កាំភ្លើង​បាន​ដេញ​វ៉ៃ​និង​ភ្ជង់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​បាត់​។​ករណីនេះ​បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​នៅ​ខាងក្រោយ​អូ​តែ​ល​សុខា​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ទាបភ្លឺ​ចូល​ថ្ងៃទី​២៨​ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​បាន​ឈ្មោះ​រី​សំណាង​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់​បាញ់ឆែវ​។​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឱ្យដឹងថា​ពួកគាត់​ទាំងបី​នាក់​បាន​អង្គុយលេង​នៅមុខ​អូ​តែ​ល​សុខា​ជួរ​មាត់ទន្លេ​ក្រោយពី​អង្គុយលេង​រួច​ក៏បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​២០១៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HA.0185​។​

មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ពួក​ជនសង្ស័យ​ដែលមាន​គ្នាច្រើន​នាក់​បើក​ម៉ូតូ​ជាច្រើន​គ្រឿង​មកពី​ក្រោយ​បាន​វ៉ៃ​និង​ដក​កាំភ្លើង​គំរាម​ភ្ជង់​ប្លន់​គាត់​ភ័យ​ពេក​ក៏​ផ្ដួល​ម៉ូតូ​ចោល​រត់​ជនសង្ស័យ​ឃើញ​ឱកាសល្អ ក៏​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។

​ប្រភព​ដដែល​បាន​បន្តទៀតថា​ខណៈពេល​នោះ​រួមមាន​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ល​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ឡាន​បើក​កាត់​ចុះឡើង​ទំនងជា​បក្ខពួក​ជនសង្ស័យ​ដែល​បិទគូទ​ជិះ​ឆ្វែល​មើល​សភាពការណ៍​ហើយ​គេចខ្លួន​បាត់ស្រមោល​ទាំងអស់​ទៅ​៕S/​