​ដោះស្រាយ​ករណី​អ្នក​ចិញ្ចឹម​ទា ប​ង្ក​ក្លិនស្អុយ​និង​បំពុលបរិស្ថាន​

456
ចែករម្លែក

ដោយ : ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​មន្ត្រីរដ្ឋបាល​សាខា​ក្រុង​សិរីសោភ័ណ ​រួម​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រី​អាជ្ញាធរ​ដែនដី​ ចូលរួម​ដោះស្រាយ​ករណី​ក្លិនស្អុយ​ការចិញ្ចឹម​ទា​និង​បង្ហូរ​ទឹកស្អុយ​ចូល​ស្ទឹង​សិរីសោភ័ណ ​បង្ក​បំពុលបរិស្ថាន​នៅ​ចំណុច​មួយកន្លែង​នៅ​ភូមិ​កោះ​ពង​សត្វ សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរីសោភ័ណ ។​ការចុះ​នោះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩ ។​

​មន្ត្រី​សាលាក្រុង​បានឱ្យដឹងថា​: ​ករណីនេះ​មន្ត្រី​ដាក់​លក្ខខណ្ឌ​និង​ទុកពេល​ឱ្យឈ្មោះ​ញែ​ម​ សុធា ​ម្ចាស់​កន្លែង​ចិញ្ចឹម​ទាយក​ពង​នោះ​កែលម្អ​ផលប៉ះពាល់​ដល់​បរិស្ថាន​និង​អ្នកជិតខាង​។​តែបើ​មិន​អនុវត្តន៍តាម​កំណត់​ទេ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បិទ​អាជីវកម្ម​នេះ​ចោល ៕S/Ha

​រូបថត​: ដោះស្រាយ​ករណី​អ្នក​ចិ​ញ្ចេ​ម​ទារ​បង្ករ​ខ្លិនស្អុយ​និង​បំពុលបរិស្ថាន (​រូប​: ប​.​ជ័យ​)​

#