​ដោះស្រាយ​ដីធ្លី​តម្រូវឱ្យ​គូភាគី​ជូន​សំអាង​ពិត​

821
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ដំណោះស្រាយ​ដីធ្លី​រវាង​អភិបាលរង​ខេត្ត​និង​ប្រធានសភា​ពា​ណិ​ជ្ច​ម្ម​ខេត្តបន្ទាយមានជ័យ​តម្រូវឱ្យ​គូភាគី​ជូន​សំអាង​ជា​ឯកសារ​ម្ចាស់​ដើម​ដី​ទីតាំង​និង​សាក្សី​ទាំងឡាយ​ដែល​សុទ្ធតែ​ពិត គ្មាន​កុហក​បោកប្រាស ។​

លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត​បានដាក់​បញ្ជា​ឱ្យ​អនុវត្ត​ដូច្នេះ​កាលពី​ថ្ងៃទី​៣១​ខែឧសភា​ក្នុង​កិច្ចប្រជុំ​សម្របសម្រួល​និង​ដោះស្រាយ​ករណី​បណ្តឹង​របស់លោក​លី​អ៊ុត​នី​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមហ៊ុន​លី អ៊ុត​នី​អឹ​ក​ផត អិ​ច​ផត​។​

​លោក ឌុ​ច ឌៀ​ន​ហួរ ប្តឹង​ក្រុមគ្រួសារ​លោក​ង៉ោ ម៉េង​ជ្រួ​ន អតីត​អភិបាលក្រុង​ប៉ោយប៉ែត​និង​ប​ច្ច​ប្បន្ន​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។ ពីបទ​រំលោភបំពាន​លើ​កម្មសិទ្ធិ​ដីធ្លី​ទំហំ​១៤២.៥៩៤​ម៉ែត្រក្រឡា​នៅ​ភូមី​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។​

លោក​ឌុ​ច​ឌៀ​ន​ហួរ​តំណាង​ដើមបណ្តឹង​បានឱ្យដឹងថា​:​ក្នុង​ឆ្នាំ​២០០២​ដី​នោះ​ក្រុមហ៊ុន​លោក​បាន​ទិញ​ពី​ពលរដ្ឋ​ម្ចាស់​ដើម​ច្រើន​នាក់​និង​មាន​ឯកសារ​ដូចជា​ខ្លែង សុឃ្លី​,​ហេន គា​, មាស សំអឿន ,​កែវ សំអាត​,​ស្វាយ វិចិត្រ ជាដើម មាន​ទំហំ​១៤៥២.៥៩២​ម៉ែត្រក្រឡា​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ចាស់​(​ភូមិ​គីឡូម៉ែត្រ​លេខ​៤)(​ថ្មី ភូមិ​ទួល​ពង្រ​?) សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។​

ក្នុងនោះ​បន្ត​ទិញ​បន្ថែម​និង​អាស្រ័យ​ផល បង្កបង្កើនផល​រហូត​មក​។​ប៉ុន្តែ​ដល់​ឆ្នាំ​២០១២ -១៥ បែរជា​មានទំនាស់​ការ​កាន់កាប់​។ ក្នុងនោះ​មាន​ក្រុមគ្រួសារ​លោក​ង៉ោ ម៉េង​ជ្រួ​ន អតីត​អភិបាលក្រុង​ប៉ោយប៉ែត ប​ច្ច​ប្បន្ន​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​បក្សពួក អាង​អំណាច​មក​រំលោភបំពាន រារាំង​ដល់​យើងខ្ញុំ​មិនអោយ​បង្កបង្កើនផល ។​

​លោក​បន្តថា : ក្រុមហ៊ុន​គ្មាន​ចេតនា​ប្តឹង​តតាំង​នឺង​លោក​ង៉ោ ម៉េង​ជ្រួ​ន ជា​មន្ត្រី​ថ្នាក់ដឹកនាំ​ដូច្នេះ​ទេ ។​ប៉ុន្តែ តាំងពី​ប្តឹងផ្តល់​ពី​ឆ្នាំ​២០១៥​មក ភាគី​ចុង​ចម្លើយ​មិនដែល​ចេញមុខ​សោះ ឃើញតែ​លោក​ង៉ោ ម៉េង​ជ្រួ​ន ។​ចំណែក​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត​បន្ទាយ​មាន​ជ៏​យ និយាយថា​: លោក​ពុំមាន​ឈ្មោះ​និង​ពាក់ព័ន្ធ​នឹង​ដីធ្លី​ទំនាស់​នោះទេ ។

ប៉ុន្តែ​ដី​នោះ​ជា​របស់​ក្មួយ​លោក​ឈ្មោះ​កាក់ ប៊ុន​គង់ ប្រពន្ធ​ឈៀង សុ​គីម ទី​កំ​នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។ចឹ​ង​ហើយ​បានជា​លោក​ក្នុងនាម​ជា​ឱ​ពុក​មា​និង​ក្នុង​ជា​អាជ្ញាធរ​បាន​លូកដៃ​ក្នុង​រឿងនេះ ។ ដី​នោះ ក្មួយ​លោក​បាន​ទិញ​ពី​ម្ចាស់​ដី​ដើម​របស់​ឈ្មោះ ជុន ស៊ី​ថុល ទំហំ​១៧ .០០០​ម៉ែត្រក្រឡា​ប៉ុណ្ណោះ ហើយ​ស្ថិតនៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល ។​ដី​នោះ ក្មួយ​លោក​អាស្រ័យ​ផល​និង​បង្កបង្កើនផល​រហូតមក​ដែរ​។​

ករណីនេះ លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​និង​លោក​កែវ តារា​រស្មី នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​អោយដឹងថា​: ដើម្បី​អាច​ដោះស្រាយបាន រឿងនេះ​ត្រូវ​មន្ត្រី អ្នកពាក់ព័ន្ធ​មាន​សេចក្តី​ស្មោះត្រង់ និយាយ​ពិត​និង​ផ្តល់​ឯកសារ វត្ថុតាង សាក្សី​ពិត​។

មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​គ្រប់​ថ្នាក់​ពិសេស​សង្កាត់ ភូមិ​ត្រូវ​ចុះ​សិក្សា​ស្រាវជ្រាវ​រក​សារបាន រក​ម្ចាស់​ដើម ម្ចាស់​បន្ត អ្នកលក់ អ្នកទិញ​និង​សាក្សី​ទាំងឡាយ ហើយ​គូភាគី​ជា​ម្ចាស់​ដី​ទំនាស់​ផ្ទាល់​ត្រូវ​ចូលខ្លួន​មក​យក​ឯកសារ សំអាង អ្នកពាក់ព័ន្ធ​និង​សាក្សី​ទាំងពួង​មក​ដាក់​លើ​តុ ដើម្បី​ដោះស្រាយ​។​. ពោលគឺ​មិន​ត្រូវអោយ​អ្នកផ្សេង​មក​ជំ​នួ​ដ​ឡើយ ។​រឿងនេះ ត្រូវ​រួមគ្នា​សហការ​សម្របសម្រួល​ដោះស្រាយ​ក្នុង​ស្មារតី​យោគយល់​និង​គោលការណ៍​ឈ្នះ ឈ្នះ ។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា : ឯកភាព​និង​ប្រគល់​ភារកិច្ច​ឱ្យ​លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បង្កើត​ក្រុមការងារ​មួយ​ដែលមាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​ភូមិបាល​ក្រុង ហើយ​ចុះ​សិក្សា ពិនិត្យ​ទីតាំង​ដី​ជាក់ស្តែង។ ស្វែងរក​ការពិត រក​សាក្សី​ដែលជា​អ្នកទិញ អ្នកលក់ រក​ឯកសារ សម័យ​លោក​សរ ចំ​រ៉ុង ជា​អភិបាលស្រុក​អូរជ្រៅ មិនបាន​និរាករណ៍​។​ហាម ភាគី​សងខាង​ប្តឹងផ្តល់​រឿងនេះ​ទៅ​តុលាការ ដើម្បី​ទុក​ឱកាស​ឱ្យ​អាជ្ញាធរខេត្ត​ដោះស្រាយ​តាម​នីតិវិធី ជាដើម​៕S/

​ដោះស្រាយ​ដីធ្លី​តម្រូវឱ្យ​គូភាគី​ជូន​សំអាង​ពិត​