​ដំណាំ​ល្ពៅ​នៅ​ខេត្តព្រះវិហារ​មានតម្លៃ​ខ្ពស់​ធ្វើឱ្យ​កសិករ​មាន​កម្លាំងចិត្ត

661
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រជាកសិករ​ខេត្តព្រះវិហារ​កំពុង​តែម​មា​ញឹក​ក្នុងការ​ប្រមូល​ផលដំណាំ​ល្ពៅ លក់​ឱ្យ​ឈ្មួញ​បន្ទាប់ពី​ហាងឆេង​ផ្លែ​ល្ពៅ​លក់បាន​តម្លៃ​ខ្ពស់​បើ​ប្រៀបធៀប​ទៅនឹង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ធ្វើឱ្យ​កសិករ​មាន​កម្លាំងចិត្ត​។​
កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់​ផ្ទៃដី​ដាំ​ដំណាំ​ល្ពៅ​ក្នុង​ខេត្តព្រះវិហារ មាន​ប្រមាណ​ចំនួន ២.០០០​ហិកតា​។ ផ្តល់​ទិន្នផល​ជា​មធ្យម​ប្រមាណ ២៥​តោន ទៅ​៣០​តោន ក្នុង​មួយ​ហិកតា​។​

​ប្រធាន​មន្ទីរ​បាន​បន្តថា​បច្ចុប្បន្ន​នេះ​ប្រជាកសិករ​ក្នុង​ខេត្តព្រះវិហារ​កំពុងតែ​សម្រុក​ប្រមូល​ផលដំណាំ​ល្ពៅ​លក់​ឱ្យ​ឈ្មួញ ដោយ​ក្នុង​មួយ​គីឡូក្រាម បាន​តម្លៃ​២.៥០០​រៀល គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ ។​ឈ្មួញ​មក​ទិញ​ដល់​ចំការ​តែម្តង​។​លោក ពឹង ទ្រី​ដា បាន​បញ្ជាក់ថា នៅក្នុង​ខេត្តព្រះវិហារ ដំណាំ​ល្ពៅ មាន​ដាំ​នៅក្នុង​ក្រុង​ព្រះវិហារ ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន​៕S/​

#