​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​នៅ​ចិន​

1227
ចែករម្លែក

​ដោយៈ​យោធិន​/​ណាន​និង​ខេត្ត​ក្វាង​ស៊ីៈ​តាម​ការអញ្ជើញ​របស់​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក្រោម​កិច្ចសហការ​សម្របសម្រួល​ពី​សំណាក់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ប្រចាំខេត្ត​ក្វាង​ស៊ី​។​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​ចំនួន​១២​រូប​ដែល​ចម្រុះ​ទៅដោយ​មន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​បណ្តាញ​ទូរទស្សន៍​បណ្តាញ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​។​

​ក្នុងចំណោម​នេះ​ក៏មាន​ភ្នាក់ងារ​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ផងដែរ​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​១២​ថ្ងៃ​(​ថ្ងៃទី​២២​ខែតុលា​ដល់​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨)​ក្នុង​គោលបំណង​ស្វែងយល់​ពី​ដំណើរ​សន្ទុះ​កិច្ចអភិវឌ្ឍន៍​លើ​វិស័យ​មួយចំនួន​នៅក្នុង​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ដោយមាន​ការរួម​ដំណើរ​ពី​សំណាក់​លោក ឆឹ​ន ហ្វ៊ៃ​ហ័​រ​(Chen Feihua)​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​មន្ត្រី​ព័ត៌មាន​ក្វាង​ស៊ី​មួយចំនួន​ទៀតផង​នោះបាន​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​ដល់​ដំណើរ​ចុះ​ស្រង់​យក​ពត៍​មាន​និង​ផ្តិត​យក​រូបភាព​តាម​បណ្តា​តំបន់​នានា​របស់​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​យើង​សម្រេចបាន​លទ្ធផល​តាម​គម្រោង​ផែនការ​គ្រោងទុក​គួរ​ជា​ទិ​មោទនភាព​ក្រៃលែង​។​

សូមបញ្ជាក់ថាៈ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ចំនួន​១២​ថ្ងៃ​នៅលើ​ទឹកដី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​មិត្ត​។​ប្រតិភូ​សារព័ត៌មាន​ក​ម្ពុ​ជា​បាន​ចុះ​ស្រង់​យក​ព័​ត៏​មាន​ដោយ​ផ្តោតជាសំខាន់​លើ​កិច្ចដំណើរការ​អភិវឌ្ឍ​លើ​វិស័យ​នានា​រួមមានៈ​សេដ្ឋកិច្ច កសិឧស្សាហកម្ម សុខាភិបាល អប់រំ និង​វប្បធម៌ ព្រមទាំង​តាម​បណ្តាសារ​មន្ទីរ​ប្រវត្តិសាស្ត្រ​មួយចំនួន​ក្នុង​រជ្ជកាល​ព្រះ​ចៅ​អធិរាជ​ចិន​ផងដែរ​។​

គួរ​រំលឹក​ផងដែ​រៈ​ក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ប្រពៃ​រ៍​ពី​សំណាក់​ថ្នាក់ដឹកនាំ​តាម​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ដែល​ប្រតិភូ​អ្នក​សារ​ពត៍​មាន​កម្ពុជា​បាន​អ​ញ្ជើះ​ចុះ​ទៅដល់​ដោយបាន​ផ្តល់​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​រួសរាយ រាក់ទាក់​។​ចាត់ទុក​ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​ជា​មិត្ត​ជា​បងប្អូន​ជិតស្និទ្ធ ដោយបាន​ផ្តល់​ពត៍​មាន​ដោយ​ក្តី​រីករាយ​ទៅតាម​អ្វីដែល​ក្រុម​អ្នកសារព័ត៌មាន​យើង​ចង់បាន​ដោយ​គ្មាន​លាក់លៀម​នោះឡើយ​។​

​ក្រោម​កិច្ច​យកចិត្តទុកដាក់​ក្នុង​ការជួយ​សម្របសម្រួល​កម្មវិធី​ជាប់​ជាប្រចាំ​ពី​មន្ត្រី​ស្ថាន​ទូ​ន​ចិន​ប្រចាំ​កម្ពុ​ជារួម​ជាមួយនឹង​មន្ត្រី​ពត៍​មាន​ខេត្ត​ក្វាង​ស៊ី​។​ក្នុងអំឡុងពេល​ស្នាក់នៅ​បំពេញបេសកកម្ម​យក​ព័ត៌មាន​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​ចុះ​ស្រង់​ពត៍​មាន​តាម​បណ្តា​ក្រុង​មួយចំនួន​ក្នុង​ខេត្ត​ក្វាង ស៊ី​រួមមានៈ​ក្រុង​ក្វាង​ចូ​វ ណាន នី​ង ហ្វា​ង​ឆឹង​កាំ​ង ឌុ​ង ស៊ាន និង​ក្រុង​វូ ចូ​វ ។ ចំណែក​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ​វិញ​ប្រតិភូ​អ្នក​សារ​ពត៍​មាន​កម្ពុជា​បាន​ចុះ​យក​ពត៍​មាន​ក្នុង​ក្រុង​ចំនួន​បួន​រួមមានៈ​ក្រុង​ណាន ជិ​ង ថែ​ន ចូ​វ ស៊ាន ហ្វា និង​ក្រុង​វូ ស៊ី ។​

សូម​ជូន​ជា​ព័ត៌មាន​ផងដែរ​ថាៈ​កាសែត​រស្មី​កម្ពុជា​នឹង​បន្តធ្វើ​ការផ្សព្វផ្សាយ​ពី​សកម្មភាព​ដំណើរការ​អភិវឌ្ឍ​លើ​វិស័យ​នានា​ដែល​អ្នកយក​ពត៍​មាន​យើង​បាន​ចុះ​ទៅដល់​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​នៅក្នុង​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ខាងលើនេះ​ជា​បន្តបន្ទាប់​ជូន​ដល់​មិត្ត​អ្នកអាន​៕S/

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា​នៅ​ចិន​