​ដំរីព្រៃ​ថៃ​ដែល​ចូលមក​ដី​ខ្មែរ​អស់ពីរ​ថ្ងៃ បាន​វិល​ទៅ​ឧទ្យាន​ជាតិ​ថៃ​វិញ

1542
ចែករម្លែក
ដំរី​ញី​មួយក្បាល​ចុះ​ពី​ឧទ្យាន​ជាតិ​ថៃ ជួរ​ភ្នំ​ដងរែក​នៃ​ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រម្យ​ចុះមក​ម្តុំ​ចំណុច​ប្រាសាទ​ពោធិ រួច​ចូលទៅក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​រូប​: ភ្នំ​ស្វាយ​)

ដោយ : ប​.​ជ័យ​,​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ : បន្ទាប់ពី​ត្រេ​ច​ចរ​ក្នុង​ដី​ខ្មែរ​អស់​រយៈ​ពីថ្ងៃ​រួចមក​ដំរីព្រៃ​ញី​ក្បាល​ដែល​ចូល​ពី​ឧទ្យាន​ជាតិ​ថៃ​នៃ​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រាំ​មក​កម្ពុជា​ហើយ​មក​សំងំ​ដើរ​ចុះ​ដើរ​ឡើង​នៅក្នុង​តំបន់​ការពារទេសភាព​បន្ទាយឆ្មារ​ម្តុំ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥៨ ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​នៅ​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​ទំនងជា​បាន​ឆ្លង​ចូលទៅ​ប្រទេស​កំណើត​របស់​វា​វិញ​ហើយ​។ មកទល់​ព្រឹក​ថ្ងៃទី​២៤​មេស ២០១៨ គឺ​មិនឃើញ​មាន​វត្តមាន​ទៀត​ទេ​។​
លោក​ភូ​ង លី​ណា ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៤​ខែមេសា​នេះ​ថា មន្ត្រី​បរិ​ស្ថា​នុ​រក្ស​បាន​តាម​ដានជើង​និង​សន្និដ្ឋានថា​សត្វ​ដំរី​ញី​វ័យ​ចំណាស់​ដែល​បាន​ឆ្លង​ព្រំដែន​ថៃ​កម្ពុជា​ចូលមក​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃទី​២២​មេសា​កន្លង​ទៅនោះ បាន​វិល​ទៅ​ឧទ្យាន​ជាតិ​ថៃ​(​នៅ​ឡាក់​ហាន​សាយ​) អាច​ពី​យប់​ថ្ងៃទី​២៣ ឬ​ទៀបភ្លឺ​ថ្ងៃទី​២៤​ខែមេសា​។​
បញ្ជាក់​ស្រដៀងៗ​គ្នា​នេះ​លោក​ក៏​ដូច​កម្លាំងយោធា​ការពារ​ព្រំដែន​ឲ្យ​ដឹងថា​ដំរី​នោះបាន​ឆ្លងទៅ​ទឺ​កដី​ថៃ​វិញ​ដោយ​ឆ្លងកាត់​ជួរ​ភ្នំ​ដងរែក​នៅ​ម្តុំ​ច្រក​ជប់​ម្ទេស​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំប្រទល់​គ្នា​រវាង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ខេត្តបន្ទាយមានជ័យ​នៃ​ព្រំដែន​កម្ពុជា ថៃ​។​

ដំរី​ញី​មួយក្បាល​ចុះ​ពី​ឧទ្យាន​ជាតិ​ថៃ ជួរ​ភ្នំ​ដងរែក​នៃ​ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រម្យ​ចុះមក​ម្តុំ​ចំណុច​ប្រាសាទ​ពោធិ រួច​ចូលទៅក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​រូប​: ភ្នំ​ស្វាយ​)

សូម​រំលឹកថា​ដំរី​ញី​នោះបាន​ចូលមក​ទឺ​កដី​កម្ពុជា​កាលពី​ថ្ងៃទី​២២​មេសា​មក​នៅ​ចំណុច​ប្រាសាទ​ពោធិ៍​ក្នុងភូមិ​រំ​ដូ​ល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ក្រោយមក​វា​បាន​ដើ​រកស៊ី​ចំណី​ប្តូរ​ទីតាំង​បាន​ចូលក្នុង​ព្រៃធំ​មួយ​គឺ​ក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​ម្តុំ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥៨​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​នៅ​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
មន្ត្រី​បរិស្ថាន​នគរបាល​យោធា​នៅក្នុង​មូលដ្ឋាន​និង​តាម​ព្រំដែន​បាន​អះអាងថា​ពួកខ្លួន​បាន​តាមដាន​ការវិវត្ត​ទីតាំង​នៃ​វត្តមាន​ដំរីព្រៃ​នេះហើយ​ក៏មាន​បំណង​ផ្តល់​សុវត្ថិភាព​ដល់​វា​ឲ្យ​រស់នៅ​ក្នុងព្រៃ​ប្រទេស​កម្ពុជា​ដែរ​។​ពោលគឺ​មិន​ចង់​ឲ្យ​វារ​បូត​ទៅវិញ​ដូច​កាលពី​ដំរី​ញឺ​មួយ​ក្បាល​ដែល​ចូលមក​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​កាលពី​ខែកុម្ភ​:​កន្លងទៅ​ឡើយ​។​
រីឯ​បងប្អូន​ពលរដ្ឋ​នៅ​ម្តុំ​នោះ​និយាយថា​សត្វ​ដំរី​ញី​នេះ​មិនទាន់​បង្ក​រូបភាព​កាច​ឬ​បង្ក​គ្រោះថ្នាក់​ណាមួយ​ឡើយ​។​ប៉ុន្តែ ជាធម្មតា គេ​ក៏ត្រូវ​ប្រយ័ត្ន​កូនចៅ​តូច​និង​មនុស្ស​ចាស់​ដែរ​ខ្លាច​ដំរី​នេះ មក​ធ្វើ​អ្វីមួយ​បង្ក​ឲ្យ​គ្រោះថ្នាក់​។​

ដំរី​ញឺ​១​ក្បាល​មកពី​ឧទ្យាន​ជាតិ​ថៃ​ខេត្ត​ច័ន្ទបូរី រួច​ត្រឡប់​ទៅវិញ​បន្ទាប់ពី​អុកឡុក​នៅ​ខេត្តបន្ទាយមានជ័យ​និង​បាត់ដំបង​១០​ថ្ងៃ​កាលពី​ខែកុម្ភ​:២០១៨(​រូប​:​ភ្នំ​ស្វាយ​)

សូម​រំលឹកថា កាលពី​ខែកុម្ភ​:​និង​ដើមខែ​មីនា ឆ្នាំ​នេះដែរ មាន​ដំ​រំ​ញី​មួយ​ក្បាល​បាន​ចូលមក​ប្រទេស​កម្ពុជា​ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​,​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ រួច​បាន​ព្រេច​ស្ត្រី​អ្នកស៊ីឈ្នួល​កាប់​ដំឡូង​ម្នាក់​នៅ​ឃុំ​អម្ពិល​៥​ដើម​ស្រុក​ប​វេ​ល​ឲ្យ​របួសធ្ងន់ រួច​វា​លុកលុយ​ស្រុក​ភ្នំព្រឹក ហើយ​បាន​ត្រឡប់​ចូលទៅ​ព្រៃ​ប្រទេស​ថៃ​វិញ នៅ​១០​ថ្ងៃ​ក្រោយមក​៕