​ដំរី​ជិត​៤០​ក្បាល​ត្រូវបាន​ពិនិត្យ​សុខភាព​

1483
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​អង្គការ​អភិរក្ស​សត្វ​ដំរី​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​ពេទ្យសត្វ​បរទេស​មួយក្រុម​បាន​ទៅដល់​ខេត្តមណ្ឌលគិរី​ដោយបាន​នាំយក​បរិក្ខារ​និង​ថ្នាំពេទ្យ​មួយចំនួន​សំរាប់​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ដំរី​។​

​លោក​ឃុន​ឌី​យ៉ូន​ប្រធាន​អង្គការ​អភិរក្ស​សត្វ​ដំរី​កម្ពុជា​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​រាយការណ៍​អោយដឹងថា​តាមរយៈ​លិទ្ធ​ផល​នៃ​ការពិនិត្យ​របស់​គ្រូពេទ្យ​បានបង្ហាញ​ថា​ដំរី​ជិត​៤០​ក្បាល​នេះ​សុទ្ធ​តែមាន​ព្រូន​តេ​នី​យ៉ា​ស្ទើ​តែ​ទាំងអស់​។​រយៈពេល​២៤​ម៉ោង​ព្រូន​នេះ​ញាស់​ជា​កូនតូចៗ​ភ្លាមៗ​តែម្តង​។

​ក្រៅពីនេះ​ដំរី​យើង​មួយចំនួន​មាន​កើត​ជំងឺរបេង​ឆ្អឹង​ទាមទារ​ពិនិត្យ​រយៈពេល​១៥​ថ្ងៃ​ទើប​ដឹង​។​ដំរី​ទាំងនេះ​គ្រូពេទ្យ​បាន​រកឃើញ​ធ្លាប់មាន​ពស់​ចឹក ឈឺ​ក្រចក​និង​ដំបៅ​ដងខ្លួន​មួយចំនួន​។​

​លោក​ប្រធាន​ឌី​យ៉ូន​បាន​កោតសរសើរ​ដល់​គ្រូពេទ្យ​សត្វ​មកពី​អូស្ត្រាលី​សហរដ្ឋអាមេរិក​ដែល​បាន​ស្ម័គ្រ​ចិត្តជា​សប្បុរស​ធ៌​ម​សុទ្ធសាធ​ជួយ​ព្យាបាល​និង​ពិនិត្យ​ជំងឺ​ដល់​ដំរី​របស់​យើង​រយៈពេល​ពីរ​សប្តាហ៍​។

​ពួកគេ​គ្រាន់តែ​ជា​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។​រហូត​គេ​ហ៊ាន​កាន់​លាមក​ដំរី​ដោយផ្ទាល់ ដើម្បី​ពិនិត្យមើល​ព្រូន​នៅក្នុង​លាមក​ដំរី​យើង​។​បន្ទាប់មក​គ្រូពេទ្យ​បានឱ្យ​ថ្នាំ​ទម្លាក់​ព្រូន​និង​ថ្នាំ​ព្យាបាល​ជំងឺរបេង​ឆ្អឹង​ព្រមទាំង​ថ្នាំ​ព្យាបាល​ផ្សេងៗ​ទៀត​។​

​គាត់​ថា​កន្លងមក​ដំរី​មណ្ឌលគិរី​ត្រូវបាន​ម្ចាស់​ដំរី​លក់​ដំរី​ឱ្យគេ​ពីរ​ទៅ​បី​ក្បាល​មក​ដាក់​សួនសត្វ​ក្រុងភ្នំពេញ​និង​មួយ​ក្បាល​ទៀត​ទៅ​ខេត្តសៀមរាប​សម្រាប់​ជិៈ​ដឹក​ភ្ញៀវទេសចរ​។​តាម​ទស្សន​ផ្ទាល់​របស់លោក​ឌី​យ៉ូន​បាន​បញ្ចេញ​ប្រតិកម្ម​ទៅនឹង​អ្វីដែល​អ្នកទិញ​ដំរី​យក​វា​ទៅប្រើ​ឱ្យ​មនុស្ស​ជិៈ​ជា​មធ្យោបាយ​ធ្វើ​អាជីវកម្ម​ដោយ​កេងចំណេញ​ពី​ពលកម្ម​សត្វ​វា​ហាក់ដូចជា​ធ្វើ​ទារុណកម្ម​សត្វ​ទៅវិញ​។​

​ឥឡូវនេះ​ដំរី​ជិត​៤០​ក្បាល​ស្ថិតក្នុង​អង្គការ​មិនត្រូវ​បានដាក់​ឱ្យ​ភ្ញៀវទេសចរ​ជិៈត​ទៅទៀត​ទេ​គឺ​គ្រាន់តែ​ឱ្យ​ទេសចរ​មើល​និង​ឱ្យ​ចំណី​វា​ប៉ុណ្ណោះ​។​គាត់​បាន​ប្រៀប​ទៅនឹង​អ្នកទិញ​សត្វ​ចាប​លែង​បើ​គ្មាន​អ្នកទិញ​ចាប​លែង​ក៏​គ្មាន​អ្នកដើរ​ចាប់​ចាប​យកមក​លក់​ដែរ​។​ដូច្នេះ​សត្វ​ចាប​នៅតែ​ជា​មុខសញ្ញា​រងគ្រោះ​បាត់បង់​ជានិច្ច​៕S/​
ដំរីជិត៤០ក្បាលត្រូវបានពិនិត្យសុខភាព(wrapped)