​ដំរី​ឈ្មោល​ឈ្មោះ​”​បឹ​ក​គុក​”​ដែល​ជាប់​ចំណង​កាលពី​មួយខែ​មុន​ដួលសន្លប់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​

1357
ចែករម្លែក
  • 362
    Shares

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដំរី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ​”​បឹ​ក​គុក​”​ដែល​រង​នូវ​ការជាប់​ចំណង​កាលពី​ជាង​១​ខែ​មុន​បាន​ដួលសន្លប់​ក្នុង​ល្បាប់​កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៨​នៅ​ចំណុច​អូរ​តេ ភូមិ​ពូ​តាំង ឃុំ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។

​ប្រភពពី​សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យ​បានឱ្យដឹងថា​ដំរី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ​”​បឹ​ក​គុក​”​បាន​ដេក​ដួល​ក្រោក​មិន​រួច​ព្រោះតែ​កង្វះ​ចំណីអាហារ​ក្រោយពេល​ម្ចាស់​ធ្វេសប្រហែស​។សមត្ថកិច្ច​បាន​បន្តថា ដំរី​ខាងលើ​ឈ្មោះ​បឹ​ក គុក អាយុ​៣៥​ឆ្នាំនេះ បាន​រង​នូវ​ការបាញ់​ថ្នាំ​សន្លប់​ម្តង​រួចមក​ហើយពី​សំណាក់​អង្គការ​”​វាយ​អេ​ត​”​។ ទោះជា​យ៉ាងណា​ម្ចាស់​ឈ្មោះ​ចុច ចេ​ល ជា​ជនជាតិដើម​ព្នង ក្រោយពី​ដំរី​មាន​សភាព​បែបនេះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ផងដែរ​។

​ប្រធាន​អង្គការ​វាយ​អេ​ត​ដែលមាន​ភារៈ​លើស​ត្វ​ដំរី​នេះ​មិនអាច​ទំនាក់ទំនង​បានទេ​។​ប៉ុន្តែ​ប្រភពព័ត៌មាន​ចុងក្រោយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ពី​ប្រធាន​អង្គការ​កា​ពារ​សត្វ​ដំរី​លោក ឃុន ឌី​យ៉ូន ថា ដំរី​ឈ្មោល​មួយ​ក្បាល​នោះ មាន​សភាព​ធ្ងន់ធ្ងរ​ណាស់​ទៅហើយ ប្រហែលជា​គ្មាន​សង្ឃឹម​រស់​នោះទេ​។

​គួររំលឹកថា​ដំរី​ឈ្មោល​ឈ្មោះ​បឹ​ក​គុក​ត្រូវបាន​មន្ត្រី​អង្គការ​វាយ​អេ​តបាញ់​ថ្នាំ​ឱ្យ​សន្លប់​ដើម្បី​បន្សាប​ការ​ប្រុង​និង​ចុះប្រេង​កាលពី​ថ្ងៃទី​២៨​ខែមីនា​២០១៨​កន្លងទៅ​។​ព្រោះ​នៅ​ថ្ងៃទី​២៦​មិនា​ក្រោយ​មា​នស​ភាពមិនប្រក្រតី​ដំរី​ខាងលើ​បាន​រើបំរះ​ផ្តាច់ចំណង​និង​បាន​ចូលទៅ​ស​ង្ញំ​នៅក្នុង​ព្រៃ​ចំណុច​អូរ​តេ​រយៈពេល​២​ថ្ងៃ​និង​ត្រូវ​ចាប់​មក​ចង​វិញ​ដើម្បី​បន្សាប​ភាពកាចសាហាវ​។​ប៉ុន្តែ​នៅ​មិនទាន់មាន​ប្រភព​ណាមួយ​អះអាងថា​វា​ត្រូវ​ទទួល​ការមើល​ថែ​ពី​ម្ចាស់​ឬ​ពី​អង្គការ​វាយ​អេ​ត​នៅឡើយ​កំឡុង​ជាប់​ចំណង​៕S/

​ដំរី​ឈ្មោល​ឈ្មោះ​”​បឹ​ក​គុក​”​ដែល​ជាប់​ចំណង​កាលពី​មួយខែ​មុន​ដួលសន្លប់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​