​ដំរី​ញី​មួយ​ក្បាល​ដែល​ចូលមក​នៅ​ស្រុក​បន្ទាយ​អម្ពិល​បន្ត​ស្ថិតនៅក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​

968
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​-​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​:​មកទល់​ថ្ងៃត្រង់​ថ្ងៃទី​២៣​មេសា​នេះ​ដំរី​ញី​មួយក្បាល​ដែល​ចូល​ពី​ឧទ្យាន​ជាតិ​ថៃ​នៃ​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រាំ​មក​កម្ពុជា​បន្ត​ស្ថិតនៅក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​ម្តុំ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥៨​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​នៅ​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

លោក​ភូ​ង​លី​ណា​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅព្រឹកថ្ងៃទី​២៣​ខែមេសា​នេះ​ថា​:​សត្វ​ដំរី​ញី​វ័យ​ចំណាស់​ដែល​បាន​ឆ្លង​ព្រំដែន​ថៃ​កម្ពុជា​ចូលមក​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ចំណុច​ប្រាសាទ​ពោធិ៍​ក្នុងភូមិ​រំ​ដូ​ល​ចាស់​វា​បាន​ដើ​រកស៊ី​ចំណី​ប្តូរ​ទីតាំង​បាន​ចូលក្នុង​ព្រៃធំ​មួយ​នៅក្បែរនោះ​គឺ​ក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​ម្តុំ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥៨​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​នៅ​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​លោក​បន្តថា​ប្រសិនបើ​ដំរី​នេះ​នៅ​បន្ត​ការរស់នៅ​យូរ​មន្ទី​បរិ​ស្ថា​នុ​រក្ស​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​អភិរក្ស​ទុក​ក្នុងព្រៃ​ការពារ​ទេសភាព​បន្ទាយឆ្មារ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​បន្ទាយមានជ័យ​តែម្តង​។​មន្ត្រី​សមត្ថកិច្ច​បរិស្ថាន​នគ​របាល​យោធា​នៅក្នុង​មូលដ្ឋាន​និង​តាម​ព្រំដែន​បាន​​អះអាងថា​:​ពួកខ្លួន​បាន​តាមដាន​ការវិវត្តទីតាំង​នៃ​វត្តមាន​ដំរីព្រៃ​នេះហើយ​ក៏មាន​បំណង​ផ្តល់​សុវត្ថិភាព​ដល់​វា​ឱ្យ​រស់នៅ​ក្នុងព្រៃ​ប្រទេស​កម្ពុជា​ដែរ​។​គឺ​មិន​ចង់ឱ្យ​វារ​បូត​ទៅវិញ​ដូច​កាលពី​ដំរី​ញឺ​១​ក្បាល​ដែល​ចូលមក​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​កាលពី​ខែកុម្ភ​:​កន្លងមក​ឡើយ​។​

​រីឯ​បងប្អូន​ពលរដ្ឋ​នៅ​ម្តុំ​នោះ​និយាយថា :​សត្វ​ដំរី​ញី​នេះ មិនទាន់​បង្ក​រូបភាព​កាច​ឬ​បង្ក​គ្រោះថ្នាក់​ណាមួយ​ឡើយ​។​ប៉ុន្តែ ជាធម្មតា គេ​ក៏ត្រូវ​ប្រយ័ត្ន​កូនចៅ​តូច​និង​មនុស្ស​ចាស់​ដែរ​ខ្លាច​ដំរី​នេះ មក​ធ្វើ​អ្វីមួយ​អោយ​គ្រោះថ្នាក់​។​
សូម​រំលឹកថា វត្តមាន​ដំរី​ញី​មួយ​ក្បាល​នៅ​ម្តុំ​ប្រាសាទ​ពោ​ធ៍​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈមមុខ​នឹង​ជួរ​ភ្នំ​ដងរែក​និង​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រាំ​ប្រទេស​ថៃ បាន​លេចមុខ​ចាប់ពី​ព្រឹក​ថ្ងៃទី​២២​មេសា​ឆាំ្ន​២០១៨ មក ៕S/

​ដំរី​ញី​១​ក្បាល​ដែល​ចូលមក​នៅ​ស្រុក​បន្ទាយ​អម្ពិល​បន្ត​ស្ថិតនៅក្នុង​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​