​ឌី​ជេ ខេ​ក រៀបចំ​ការប្រកួត​ឌី​ជេ​នារី ដើម្បី​លើកស្ទួយ​និង​រក​ទីផ្សារការងារ​ឱ្យ​នារី​

1695
ចែករម្លែក

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ឌី​ជេ ខេ​ក (DJ cake) ដែល​ល្បីឈ្មោះ​ក្នុង​វិស័យ DJs បានរៀបចំ​កម្មវិធី​ធ្វើការ​ជម្រើស​រើស ឌី​ជេ​នារី ល្អ​ដាច់​គេ និង​បង្កើន​ចំនួន​ឌី​ជេ​នារី​ឱ្យមាន​កាន់តែ​ច្រើនឡើង​សម្រាប់​ទីផ្សារ​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការយក​ឌី​ជេ​នារី​បរទេស​មក​កម្ពុជា​។​

​លោក​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​កម្ពុជា​យើង​ពុំ​សូវ​មាន​ឌី​ជេ​ផ្នែក​នារី​។ ឌី​ជេ​រូបនេះ ចង់​ឲ្យ​មានការ​រីកចម្រើន​ផ្នែក​ឌី​ជេ​ហើយ​ចង់បាន​ឌី​ជេ​ដ៍​ល្អជា​ច្រើន​មានឱកាស​សាង​ស្នាដៃ​នៅក្រៅ​ប្រទេស​។​
​ការយល់ឃើញ​បែបនេះ ក្នុងពេលដែល​ឌី​ជេ​ខេ​កបាន​សហការ​រៀប​ចំក​ម្ម​វិធី​មួយ​ឈ្មោះថា ”Kloud DJ IDol” ដែល​បានរៀបចំ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ DJs Station Pup ក្បែរ​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​

​ឌី​ជេ ខេ​ក បានឱ្យដឹងថា លោក​បាន​សហការ​ទាំង​ឌី​ជេ​ខ្មែរ និង​បរទេស​ដើម្បី​រៀបចំ ក៏ដូចជា​ផ្តួចផ្តើម​ឲ្យ​នារីៗ ស្រឡាញ់​អាជីព​ឌី​ជេ​មានឱកាស​មក​ប្រឡង​ប្រកួតប្រជែង​ជាមួយ​ការបង្កើត​ថ្មី​នេះ​។ យ៉ាងណាមិញ​ឌី​ជេ​ខេ​កបាន​សម្តែង​ការសោកស្តាយ ខណៈ​មាន​មហាជន​មួយចំនួន​មិន​ឲ្យ​តម្លៃ​លើ​ឌី​ជេ​នារី​សុទ្ធ តែ​និយាយថា ការងារ​ឌី​ជេ​នារី គឺ​មិន​ល្អជា​ស្រីៗ​ឡូយឆាយ​រកស៊ី​តែ​ពេលយប់​។​

​លោក​បាន​ប្រាប់ថា ក្នុងការ​ប្រកួតប្រជែង​នេះ​ទៀត​មានតែ​ឌី​ជេ​នារី​២០​រូប​ប៉ុណ្ណោះ ត្រូវបាន​ជ្រើសរើស​ឡើង​ក្នុងពេល​អ្នកដាក់ពាក្យ​ចូលរួម​មិនសូវ​កក្រើក​ទេ​។ លោក​អះអាង​ទៀតថា ចង់​ឲ្យ​មាន​ឌី​ជេ​ខ្មែរ​យើង​ចេញទៅ​កើប​លុយ​នៅ​ស្រុក​គេ​អោយ​ដូច​ឌី​ជេ​គេ​មក​យកលុយ​នៅ​ស្រុក​យើង​ចឹ​ង​។ ជាពិសេស​ជាង​នេះ ទៅទៀត​រាល់ពេល​យើង​ចង់យក​ឌី​ជេ​ជំនាញ​មាន​ស្នាដៃ​ផ្នែក​ស្រីៗ ចេញពី​ប្រទេស​យើង គឺ​លំបាក​ហើយ​ចេះតែ​គិតថា​ខ្មាស់​ស្រុក​គេ​។ បើទោះជា​កម្មវិធី​មិនមាន​ការគាំទ្រ​បរាជ័យ លោក​ជា​អ្នក​សហការ​ធ្វើ​ជាមួយ​បងប្អូន​ឌី​ជេ​ខ្មែរ​នៅតែ​តតាំង ឬ​តាំងចិត្ត​បង្កើត​នៅ​វគ្គ​ក្រោយៗ​ទៀត​មិន​រុញ​រា​ដកថយ​ឡើយ​។

​កញ្ញា ម៉ៅ ពេជ្រ​ជីវ៉ា ហៅ​ឌី​ជេ Snow Y ដែល​ចាប់​ការងារ​ជា​ឌី​ជេ​បាន​សម្តែង​ការ​អាក់អន់ចិត្ត​ខ្លះ​ដែរ នៅពេល​អាជីព​ឌី​ជេ​នារី​នៅ​ស្រុក​ខ្មែរ​ចុះ​អន់ថយ​។ យ៉ាងណាក្តី​នាង​និង​ពុះពារ​ចាប់​អាជីព​នេះ​។ នាង​ក៍បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចែករំលែក​បទពិសោធន៍​ជូន​ដល់​បេ​ក្ខ​នារី​ឌី​ជេ​ប្រឡង​វគ្គ​ថ្មី​អោយ​អស់ពី​ចិត្ត​ដោយ​គ្មាន​លាក់លៀម​។

​សូមបញ្ជាក់ថា សម្រាប់​ម្ចាស់​ជ័យលាភី​លេខ​១ ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១​ពាន់​ដុល្លារ​។ ពី​លេខ​១​ដល់​លេខ​៣​ខាង​ក្រុមការងារ​រៀមច្បង នឹង​ស្វះ​ស្វែងរក​កន្លែង​ឲ្យ​ចូលធ្វើការ​មាន​ទីផ្សារ​លើកកម្ពស់​ជី​វ​ភាព​បាន​ប្រសើរ​ជា​បន្តទៀត​៕ ល​