​ឌី​ជេ ហេ​រ៉ូ នាំយក​ថវិកា​ជិត​មួយ​ម៉ឺន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

811
ចែករម្លែក
  • 7
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​:គិត​ជា​ទឹកប្រាក់​ប្រមាណ ជិត​មួយ​ម៉ឺន​ដុល្លារ ដែល​ឌី​ជេ ហេ​រ៉ូ និង​បុគ្គលិក​ជាច្រើន​រូប​របស់​បូរី RN VIP បាន​​នាំយកទៅ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ កក្កដា ២០១៨ រួមមាន ម៉ាស៊ីន បន្សុទ្ធ​ទឹក ៦ គ្រឿង កែវ​ទឹក ២៥០​កែវ និង​ប្រាក់សុទ្ធ​ចំនួន ២០​លាន​រៀល​។

​ លោក​ឌី​ជេ ហេ​រ៉ូ និយាយថា ក្រោយពី​បាន​បំពាក់​ម៉ា​ស៊ីន​បន្សុទ្ធ​ទឹក​ចំនួន​៦​គ្រឿង​ជូន​ដល់​មន្ទីរពេទ្យ លោក និង​ក្រុមការងារ​របស់​បុរី RN VIP ជាច្រើនរូប ជំនួសមុខ​ឲ្យ លោក វ៉ន វណ្ណៈ ម្ចាស់​បុរី បានធ្វើ​ពិធី​ប្រគល់​​ម៉ា​ស៊ី​ន​ទាំងនោះ​ជូន​មន្ទីរពេទ្យ ។​ក្នុង​ពិធី​នោះ ក៏មាន​ការប្រគល់​ទឹកប្រាក់​ចំនួន ២០​លាន​រៀល និង​មាន​ការចែក​កែវ​ទឹក ដែល​អាច​រក្សា​កំដៅ និង​ភាព​ត្រជាក់​បាន ប្រមាណ​ជា ២០០​កែវ​ផង ជូន​ដល់​គ្រួសារ​អ្នកជំងឺ និង​អ្នកជំងឺ​។​

​ លោក​ថា ការប្រគល់​ថវិកា និង​ឧបករណ៍​បន្សុទ្ធ​ទឹក​ជូន​ដល់​មន្ទីរពេទ្យ​នេះ គឺ​តប​តាម​ការស្នើសុំ​របស់​មន្ទី​រ​ពេទ្យ ក្នុងពេលដែល​ខាង​មន្ទីរពេទ្យ បានសុំលោក វ៉ន វណ្ណៈ ជា​ជួយ​បំពាក់​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ជូនដល់​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ​បានទទួល​ទាន ដើម្បី​ជាការ​កាត់បន្ថយ​ការចំណាយ​លើទឹក​សុទ្ធ ដើម្បីឲ្យ​បុគ្គលិក និង​អ្នកជំងឺ​មាន​ទឹកស្អាត​ទទួលទាន​។​ម៉ា​ស៊ី​នបន្សុទ្ធ​ទឹក​នោះ មិន​ត្រឹមតែ​បំ​លែង​ទឹក​ម៉ា​ស៊ីន​ពី​ក្បាល​រ៉ូ​ពីនេឲ្យ​ក្លាយជា​ទឹក​បរិសុទ្ធ​គ្មាន​មេរោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទឹក​នោះ​ក៏មាន​គុណប្រយោជន៍​សម្រាប់​ឆុង​ទឹកដោះគោ បាន​យ៉ាងដូច​ទឹក​ឆ្អិន​ផងដែរ។​លោក​បាន​ហៅ​វត្តមាន​ម៉ាស៊ីន ឬ​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ដែល​បាន​បំពាក់​នោះ​ថា ជាការ​បំពេញ​តម្រូវកា​រយ៉ា​ង​ប្រសើរ​ដល់​អ្នកជំងឺ ក្នុងការ​កាត់បន្ថយ​ជំងឺ​ពី​ការ​ទទួលទាន​ទឹក​មិន​ស្អាត និង​ពី​ការចំណាយ​លុយ​លើ​ការទិញ​ទឹក​។

​​លោក​ថា កាលពី​លើក​ទឹក​១ បងធម៌​របស់លោក​ដែលជា​ម្ចាស់​បុរី បាន​បរិច្ចាគ​ថវិកា​ប្រាំ​លានរៀល ជួយ​ដល់​មន្ទីរពេទ្យ​ម្ដង​ហើយ។ដោយ​មើលឃើញ​ពី​កង្វះខាត​ដែលមាន​ការចាំបាច់​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ទើប​សម្រេច​បំពាក់​ទាំង​ម៉ាស៊ីន​ទឹកស្អាត​ឲ្យ និង​បន្ថែម​ទាំង​ប្រាក់​២០​លាន​រៀល​ទៀត ដោយ​មិន​រាប់បញ្ចូល​ការចុះ​ចែក​លើ​កែវ​ទឹក​អនាម័យ​ជាច្រើន​រយ​កែវ ជូន​ដល់​គ្រួសារ​អ្នកជំងឺ​។
​ ​លោក​បន្ថែមថា ពិធី​ប្រគល់​នោះ​ម្ចាស់​បុរី​ទាំងពីរ ជាពិសេស​គឺ លោក​វ៉ន វណ្ណៈ ត្រូវ​មក​ចូលរួម​ដោយផ្ទាល់ ប៉ុន្តែ​ដោយសារតែ​លោក​រវល់​ ទើប​លោក​ឲ្យតំណាង​បុគ្គលិក​ដែលជា​ផ្នែក​សំខាន់ៗ និង​រូបលោក​ជា​ប្អូនធម៌ ជា​អ្នក​ចាត់ចែង​ជំនួស​។

​​ក្នុង​ពិធី​នោះ លោក​ក៏បាន​កៀរគរ​តារា​សិល្បៈ​មួយចំនួន​រួម​កញ្ញា ឌួង ហ្សូ​រី​ដា និង​កញ្ញា ឌួង ហ្សូ​រី​ម៉ា ឲ្យមក​ចូលរួម​ផងដែរ ដើម្បី​រួមគ្នា​ចែករំលែក​អំពើ​ល្អ ។
លោក​ឌេ​ជេ ហេ​រ៉ូ និយាយ លោក​មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់ ដែល​ម្ចាស់​ជំនួញ​ធំៗ​ច្រើនឡើង កាន់តែ​ងាក​មក​រួមចំណែក​ជួយ​សង្គម ជាពិសេស​គឺ​ជួយ​បរិច្ចាគ​នូវ​ផលចំណេញ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕សរន