​ឌុ​ម កែវ​ដា តស៊ូ​ជាមួយ ហ្វា នី​មី​ត ឯ ឡុង ជិន ជួប​ខ្លា​ចាស់ រ៉េ ដា​

212
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វៀន​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​២៥ សីហា អ្នក​ប្រដាល់​កម្ពុជា ឌុ​ម កែវ​ដា ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ហ្វា នី​មី​ត (Fa Nimith)​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ហ្វា​នី​មី​ត ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ញឹកញាប់ គ្រាន់បើ​ដែរ មិនតែប៉ុណ្ណោះ គេ​ក៏​ធ្លាប់​ចូលរួម​ប្រកួត ដណ្ដើម​ខ្សែក្រវាត់​ទៀតផង ។ ការប្រកួតប្រជែង​ខ្សែក្រវាត់ កន្លងមក ទោះបី​គេ​មិនបាន​ឈាន ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក៏ពិតមែន តែ​គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប ដែល​បាន​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា បាន​ច្រើន​នាក់​មកហើយ ។​

ឌុ​ម កែវ​ដា និង ហ្វា នី​មី​ត​

​កែវ​ដា ក៏​ធ្លាប់​ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ​រូប​នេះដែរ ។ ហ្វា នី​មី​ត មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៦២​ដង ចាញ់​១៦​ដង ។ គេ​ខានមក​ប្រកួត​នៅ​ស្រុក​ខ្មែរ មួយរយៈ​ធំ​ហើយ មិនដឹងថា គេ​នៅ​ខ្លាំង​ដូច​មុន ឬ ក៏​យ៉ាងណា​នោះទេ​។​

​ចំពោះ​កែវ​ដា​វិញ មួយរយៈ​នេះ គេ​មិនសូវ​មានឱកាស ឡើង​ប្រកួត​ទេ ព្រោះ​គេ​ឈឺជង្គង់ ហើយ​ការប្រកួត​របស់គេ បរាជ័យ​ញឹកញាប់​ពេក ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៩​ដង ឈ្នះ​៨៩​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។ កែវ​ដា អាចទៅរួច​ជាមួយ ហ្វា នី​មី​ត ឬទេ ?​។​

ឡុង ជិន និង រ៉េ ដា​

​ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដា​ល់វ័យ​ចំណាស់​ថៃ រ៉េ ដា (Re Da) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឡុង ជិន ធ្លាប់​ចាញ់ រ៉េ ដា កន្លងមក ។ នេះ​គឺជា​ការប្រកួត​សងសឹក ហើយក៏​ជាការ​សងសឹក​មួយ ដែល​មិនទាន់​ប្រាកដថា ធ្វើបាន​សម្រេច ឬ​មិន​សម្រេច​នោះឡើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ ប្រសិនបើ​គេ​ចាញ់​នោះ ក៏​គូប្រកួត​របស់គេ ទ្រមខ្លួន​មិន​ស្ទើរ​ដែរ​។​

​មាន​អ្នក​ប្រដាល់​ជើង​ខ្លាំងៗ របស់​កម្ពុជា មិនតិច​នាក់​ទេ ដែល​ចាញ់​ក្រោម​ទម្ងន់ដៃ និង​ជើង​របស់ រ៉េ ដា ។ អ្នកខ្លះ​ចាញ់​ដោយ​សន្លប់ ឯ​ខ្លះ​ចាញ់​ដោយ​ពិន្ទុ ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​វ័យ​ចំណាស់​មែន តែ​ទាំង​កម្លាំង ទាំង​កលល្បិច​របស់គេ ល្អ​ណាស់ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ១១៩​ដង ឈ្នះ​១០៣​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​១​ដង ។​

​ឡុង ជិន ដែលមាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦២​ដង ចាញ់​១៥​ដង និង ស្មើ​ពិន្ទុ​២​ដង ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​មិនមែនជា​ដុំ​សាច់ ដែល​ស្រួល​ទំពា​រដែរ ។ ជំនួប​លើក​នេះ ឡុង ជិន ជួប​សំណាងល្អ​ឬទេ ?​។​

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ អែ​ត កែវ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ ហាន ស៊ី​ចាន់ ក្លិប​កុលបុត្រ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ហ៊ា ចាន់ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។ ពុ​យ ឡាយ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សូត្រ សាណូ ក្លិប​បក្សី​ស្លាប​ដែក ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

#