ដោយៈសុផល/ភ្នំពេញៈណាហ្គាវើលត្រូវការជ្រើសរើសបុគ្គលិកជាច្រើន មានការងារពេញម៉ោង និងក្រៅម៉ោងរាប់ពាន់មុខតំណែងនៅផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈផ្នែកហ្គេមនិងសណ្ឋាគារស្របពេលនឹងការរីកលូតលាស់ដ៏លឿនរបស់ក្រុមហ៊ុន។នេះជាឱកាសដើម្បីកសាងអាជីពជោគជ័យជាមួយណាហ្គាវើលដ៍។
ដាក់ពាក្យដើម្បីក្លាយជាបុគ្គលិកកម្មសិក្សាដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ឬហៅថា“ណាហ្គាវើលដ៍បេះដូងសប្បុរស”ដែលលើកស្ទួយយុវជន-យុវនារីកម្ពុជាវ័យក្មេងអាចអភិវឌ្ឍជំនាញនិងទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃនៅក្នុងមុខតំណែងជាច្រើននៅមណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោកណាហ្គាវើលដ៍។
សូមដើរចូលសម្ភាសន៍ដោយសេរីរៀងរាល់ថ្ងៃនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលNaga Academy (អគារលេខ ១៤ ផ្លូវ ២៥២) ពីម៉ោង ១១ ព្រឹក ដល់ ៩ យប់ ពីរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាច នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ឬចូលរួមក្នុងពិព័រណ៍ការងារណាហ្គាវើលដ៍ ដ៏ធំ នៅថ្ងៃទី ២២ និងទី ២៣ ខែតុលានេះ ពីម៉ោង ៩ ព្រឹកដល់ ៥ ល្ងាច នៅសាលពិធី Grand Ballroomក្នុងណាហ្គាវើលដ៍ទី១ជាន់ទី២ដែលផ្តល់ឱកាសឱ្យអ្នកដែលកំពុងស្វែងរកការងារទាំងអស់អាចជួបផ្ទាល់ជាមួយក្រុមការងារគ្រប់ផ្នែករបស់ណាហ្គាវើលដ៍និងដាក់ពាក្យដើម្បីទទួលបានការងារភ្លាមៗ។
កញ្ចប់អត្ថប្រយោជន៍ខ្លះៗសម្រាប់បុគ្គលិកកម្មសិក្សា រួមមានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ ៣០០ ដុល្លារ ការញ៉ាំម្ហូបអាហារ និងភេសជ្ជៈឥតកំណត់ និងកន្លែងស្នាក់នៅទៅតាមស្នើសុំ ។ល។ មិនតែប៉ុណ្ណោះណាហ្គាវើលដ៍ក៏នឹងផ្តល់ជំនាញនិងចំណេះដឹងព្រមទាំងការបណ្តុះបណ្តាលផ្សេងទៀតដូចជាភាសាអង់គ្លេសនិងភាសាចិនផងដែរ។ជាពិសេសបុគ្គលិកកម្មសិក្សានឹងទទួលបាននូវប្រាក់រង្វាន់បន្ថែមជាច្រើនទៀតជារៀងរាល់ខែនិងប្រាក់ឧបត្ថម្ភអាហារូបករណ៍ដើម្បីឱ្យពួកគាត់បន្តការសឹក្សាថែមទៀតផង។
ក្រៅពីធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ឈប់សម្រាក ១៨ ថ្ងៃក្នុងមួយឆ្នាំ បុគ្គលិកកម្មសិក្សាក៏នឹងទទួលបាន ២០០ ដុល្លារបន្ថែមសម្រាប់ការមិនមានច្បាប់ឈឺពេញមួយឆ្នាំ។ ទឹកប្រាក់បន្ថែមរួមមាន១៣០ភាគរយសម្រាប់បុគ្គលិកកម្មសិក្សាវេនយប់១៥០ភាគរយសម្រាប់បុគ្គលិកកម្មសិក្សាបន្ថែមម៉ោងនិង៣០០ភាគរយសម្រាប់បុគ្គលិកកម្មសិក្សានៅថ្ងៃឈប់សម្រាកបុណ្យជាតិ។
ដើម្បីទទួលបានការសម្ភាសន៍ភ្លាមនិងទទួលបានការងារភ្លាមៗសូមកុំភ្លេចយកប្រវត្តិរូបសង្ខេប អត្តសញ្ញាណបណ្ណសៀវភៅគ្រួសារសំបុត្រកំណើតនិងវិញ្ញាបនបត្រសិក្សាពាក់ព័ន្ធមកកាន់កម្មវិធីដើរចូលសម្ភាសន៍ដោយសេរីរៀងរាល់ថ្ងៃ និងពិព័រណ៍ការងារណាហ្គាវើលដ៍។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកការងារណាហ្គាវើលដ៍ NagaWorld – Careers / Naga Academy ផ្ញើអ៊ីម៉ែលមកកាន់ careers@nagaworld.com ឬទូរសព្ទមកកាន់ ០១៥ ៧៦០ ៨៦០, ០១៥ ៩៩៥ ៥៩២ ០១៥ ៧៨៩ ៨៨៩ ឬ ០១៦ ៣១១ ១៤៤៕S/
ចំណងជើងរូបថត៖ណាហ្គាវើលដ៍ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនពាន់នាក់