​ណាហ្គា​វើ​លដ៍ នឹង​រៀបចំ​តន្ត្រី​ឆ្លង​ឆ្នាំ​អមដោយ​ពន្លឺ​កាំជ្រួច​ដ៏​ភ្លឺ​ផ្លេក​និង​អស្ចារ្យ​!

259
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ថ្ងៃទី​៣១​ធ្នូ​ខាងមុខ​ណាហ្គា​វើ​លដ៍​សូម​គោរព​អញ្ជើញ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​មកជួបជុំ​នៅ​សួនច្បារ​សម្តេច​តេ​ជោ​ហ៊ុនសែន​មុខ​ណាហ្គា​វើ​លដ៍​ទី​១​ដើម្បី​ទស្សនា​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​អស្ចារ្យ​ដោយ​សេរី​ចាប់ពី​ម៉ោង​៩:៣០​យប់​តទៅ​។​អ្នក​មក​មុន​មានឱកាស​នៅ​ជិត​ឆាក​តន្ត្រី​មុន​។

តន្ត្រី​ស្វាគមន៍​ឆ្នាំ​សកល​ដ៏​អស្ចារ្យ​នេះ​នឹងចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា​នី​កូ​និង​សុគន្ធ​និសា​។​ចំណែក​ក្រុម​តូច​SmallWorldSmallBand​នឹង​បំពេរ​អារម្មណ៍​របស់​ពុ​ក​ម៉ែ​បងប្អូន​ជាមួយ​បទ​ចម្រៀង​ដ៏​ពេញនិយម​ដែល​តាក់តែង​ដោយ​ពួកគេ​ផ្ទាល់​។ រីឯ ពិធីករ​និង​ពិធី​ការិនី មានដូចជា​ពិធីករ​ខ្ពស់​សង្ហា​យឹម​ណា​រ៉ា​ប្រុស​ស្អាត​កម្ពុជា​ឆ្នាំ​២០១៩​ទ្រី​តារា​វុ​ធ​កញ្ញាឯក​ចក្រ​វា​ឡ​កម្ពុជា​ឆ្នាំ​២០១៩ សំណាង អេ​លី​ណា និង​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៧ រឿន ណាត​។

​អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​នឹង​បាន​ទស្សនាការ​សម្តែង​របស់​បេ​ក្ខ​នារី​កញ្ញាឯក​កម្ពុជា​វគ្គ​ផ្តាច់ព្រ័ត្រ​និង​ការសម្តែង​សិល្បៈ​ដោយ​សិល្បករ​-​សិល្បការិនី​ជាតិ​និង​អន្តរជាតិ​ប្រចាំ​ណាហ្គា​វើ​លដ៍​ផងដែរ​។ ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​នេះ​ដែលមាន​ការបាញ់​កាំជ្រួច​ដ៏​ភ្លឺ​ផ្លេក​រហូតដល់​ម៉ោង ១២ អធ្រាត្រ និង​ស្វាគមន៍​ឆ្នាំ​២០២០ ជាមួយគ្នា​។

​មុននឹង​ទៅ​ទស្សនា​តន្ត្រី​ឆ្លង​ឆ្នាំ សូម​អញ្ជើញ​មក​ភោជនីយដ្ឋាន 2Pangea (​ជាន់​ទី​២ ណាហ្គា​វើ​លដ៍​ទី​២) ដើម្បី​ពិសា​អាហារ​ប៊ុ​ហ្វេ​ដែលមាន​ម្ហូប​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​និង​ម្ហូប​ពិសេស​ច្នៃ​ដោយ​ចុងភៅ​ដ៏​ចំណាន​របស់​ណាហ្គា​វើ​លដ៍​។​ណាហ្គា​វើ​លដ៍​មាន​បម្រើ​ជូន​ចាប់ពី​ម៉ោង​៥:៣០​ល្ងាច​រហូតដល់​ម៉ោង​១០​យប់​។​តម្លៃ​៣៨​ដុល្លារ​សម្រាប់​ម្នាក់​,១៩​ដុល្លារ​សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ​និង​ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​។

​សូម​ណែនាំ​ឱ្យ​កក់​ទុក​មុន​តាមរយៈ​+៨៥៥៤០២៣៤៥​ឬ​dining@nagaworld.com ។ ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ជប់លៀង​រាំលេង​កម្សាន្ត​និង​ក្រេប​ភេសជ្ជៈ​ពិសេស​នោះ​សូម​អញ្ជើញ​ទៅ​ក្លិប​ដាលីន​ដាលីន​នៅ​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​ទី​១​ចាប់ពី​ម៉ោង​៩​យប់​រហូត​ទាបភ្លឺ​ដែលមាន​ការប្រគំ​តន្ត្រី​ផ្ទាល់ ភេសជ្ជៈ​បញ្ចុះតម្លៃ កាដូ​ពិសេស និង​ហ្គេម​សប្បាយៗ​ជាច្រើន ៕S/

​ចំណងជើង​រូ​បថ​តៈ​ណាហ្គា​វើ​លដ៍​នឹង​រៀបចំ​តន្ត្រី​ឆ្លង​ឆ្នាំ​អមដោយ​ពន្លឺ​កាំជ្រួច​ដ៏​ភ្លឺ​ផ្លេក​និង​អស្ចារ្យ​នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩