​ណា ណៃ នៅ​បន្ត​ចេញ​បទ​ចម្រៀង​ថ្មី​ចាក់​ដោត​អ្នក​ព្រៃវែង​យ៉ាងខ្លាំង​បើទោះបី​ជួប​រឿង​ស៊យ

645
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​កញ្ញា​ណា​ណៃ​ក្រោយ​ជួប​រឿង​ស៊យ​មិន​ចុះចាញ់​ខំប្រឹង​បន្តការងារ​ថត​ហើយ​ឥឡូវ​ចេញ​បទ​ចម្រៀង​ថ្មី​ទាល់តែ​បាន​ចាក់​ដោត​អ្នក​ខេត្តព្រៃវែង​ក៏​មិនចេះ​តិច​ដែរ​។​តារា​សម្តែង​កញ្ញា​ណា​ណៃ​ក្រោយ​ជួប​រឿង​ស៊យ​ត្រូវ​ចោរ​គាស់​ផ្ទះ​ទ្រព្យសម្បត្តិ​មានតម្លៃ​ជាង​៥​ពាន់​ដុល្លារ​កាលពី​ថ្មីៗ​ក៏​នាង​មិន​ចុះចាញ់​ខំប្រឹង​បន្តការងារ​ទៀតហើយ​ឥឡូវនេះ​ចេញ​បទ​ចម្រៀង​ថ្មី​ទាល់តែ​បាន​ចាក់​ដោត​អ្នក​ខេត្តព្រៃវែង​ខ្លាំង​។

បទ​ចម្រៀង​ថ្មី Original Song របស់​កញ្ញា ណា ណៃ លើ​ផលិតកម្ម Zone ចំណងជើង “​ព្រៃវែង​រឿង​ខ្ញុំ​” ត្រូវ​បានចេញ​ផ្លូវការ​ហើយ​នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក និង យូ​ធូប កំពុង​ទទួល​បានការ​គាំទ្រ និង មានការ​ពេញចិត្ត​យ៉ាងខ្លាំង​។​បទ​នេះ​ត្រូវបាន​អ្នក​ស្តាប់​ជាច្រើន​នាក់​នាំគ្នា​ចែកចាយ​ស្តាប់​បន្ត​និង​បញ្ចេញមតិ​ថា​ពេញចិត្ត​ទាំង​សម្លេង​និង​អត្ថន័យ​កំសត់​យ៉ាង​ល្អ​ចាក់​ដោត​ដល់​បេះដូង​មាន​អារម្មណ៍​នឹក​ដល់​ខេត្តព្រៃវែង​។

តារា​សម្តែង​កញ្ញា ណា ណៃ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​ឱ្យដឹងថា ទោះបីជា​នាង​មួយរយៈ​ចុងក្រោយ​នាង​ជួប​បញ្ហា​និង​ត្រូវ​ចោរ​គាស់​ផ្ទះ​អស់ទ្រព្យ​សម្បត្តិ​ជាច្រើន ដែល​សន្សំ​ក៏ដោយ​នាង​ក៏ត្រូវ​ខំតស៊ូ​ការងារ​ទៀត​មិន​ចុះចាញ់​ឡើយ​ព្រោះ​ម្តាយ​និង​ប្អូនប្រុស​របស់​នាង​ត្រូវការ​ចិញ្ចឹម​និង​មើលថែ​។ ដូច្នេះ​នាង​មិនត្រូវ​ពិបាកចិត្ត​ទៀត​ទេ ព្រោះ​បន្តជីវិត​នេះ​ដោយ​ភាព​អត់ធ្មត់ ដើម្បី​គ្រួសារ​នាង​។

​តារា​គួរឱ្យ​ស្រឡាញ់​រាង​ច្រឡឹង​រូបនេះ​បាន​និយាយថា​នាង​សូម​អគុណ​ដល់​មហាជន​ដែល​កន្លងមក​គាំទ្រ​នាង​ការសម្តែង​និង​បទ​ចម្រៀង​របស់​នាង​។​ជាពិសេស​នាង​ក៏​អគុណ​ដល់​បងប្អូន​អ្នក​រាប់​នាង​ដែល​ជួយ​នាង ក្នុង​គ្រា​លំបាក និង ជួយ​លើកស្ទួយ​នាង​ក្នុង​ការងារ​មុខ​របប​និង​វិស័យ​សិល្បៈ​។ សម្រាប់​បទ​ថ្មី​នាង “​ព្រៃវែង​រឿង​ខ្ញុំ​”​របស់​លើក​នេះ​មិន​ត្រឹម​ជា​បទ​ល្អ​នោះ​មាន​អត្ថន័យ​នោះទេ​ក៏មាន​សាច់រឿង​របស់​នាង​ក្នុងនោះ​ច្រៀង​លាតត្រដាង​ពី​ជីវិត​អ្នក​ព្រៃវែង​តស៊ូ​មក​ធ្វើការ​នៅ​ភ្នំពេញ​៕S/