​តម្រង់ទិស​គ្រូឧទ្ទេស​៣០​នាក់​សម្រាប់​ផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ

234
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​លោក​ឈួ​រ​សុ​បញ្ញា​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​។​លោក​បានលើកឡើង​អំពី​ការបោះ​ជំហាន​នៃ​ការត្រៀម​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​គ្រួសារ​ក្រីក្រ​ថា​“​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ធំដុំ​ទេនោះ​។​ចាប់ពីពេលនេះ​រហូតដល់​មិន​ហួស​ពី​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​ក្រសួង​សង្គមកិច្ច​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ នឹង​បណ្តុះបណ្តាល​មន្ត្រី​ជាង​៨.៣០០​នាក់​។​

​ក្នុងនោះ​មាន​គ្រូឧទ្ទេស​ថ្នាក់ជាតិ​៣០​នាក់​គ្រូ​បង្គោល​ថ្នាក់​រាជធានី​ខេត្ត​ក្នុង​១​ខេត្ត​៦​នាក់​និង​ជន​បង្គោល​ថ្នាក់ឃុំ​សង្កាត់​ដែលជា​អ្នកអនុវត្ត​ផ្ទាល់​ជាមួយ​គោលដៅ​គឺ​ស្ត្រី​មាន​ផ្ទៃពោះ​នៃ​គ្រួសារ​ក្រីក្រ​និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​ហើយ​មន្ត្រី​ទាំងនោះ​គឺមាន​ទាំង​មន្ត្រី​ផ្នែក​សង្គមកិច្ច មន្ត្រី​សុខាភិបាល និង មន្ត្រីឃុំ សង្កាត់ ផងដែរ “ ។
​លោក​ឈួ​រ​សុ​បញ្ញា​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​វគ្គ​តម្រង់ទិស​គ្រួ​ឧទ្ទេស​សម្រាប់​ត្រៀម​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​គ្រួសារ​ក្រីក្រ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ រៀបចំ​នៅឯ​សណ្ឋាគារ សុខា នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។​

​គប្បី​រំលឹកថា​ដើម្បី​លើកកម្ពស់​សុខុមាលភាព​និង​អាហារូបត្ថម្ភ​កុមារ​សំដៅលើ​កម្ពស់​មូលធន​មនុស្ស​ទៅ​ថ្ងៃ​អនាគត​ដើម្បីឱ្យ​សម្រេចបាន​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​ថា​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​កម្មវិធី​ឧបត្ថម្ភ​សាច់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​។

កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​ដែល​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ ដោយមាន​ក្រសួងសុខាភិបាល​ជា​សាមីក្រសួង​ហើយ​កម្មវិធី​នេះ​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​ក្រសួង​សង្គមកិច្ច ដែលមាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ជា​អ្នក​ទ​ដឹកនាំ​អនុវត្ត ចាប់ពី​ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ​តទៅ​។​

​នៅក្នុង​ដំណាក់កាល​អន្ត​រ​កាល​នេះ​កម្មវិធី​ខាងលើ​ដែល​ដឹកនាំ​ដោយ​ក្រសួងសុខាភិបាល​នៅតែ​ត្រូវបាន​ដំណើរការ​ជា​ប្រក្រតី​ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ប័ណ្ណ​សម្គាល់​ភាព​ក្រី​ក្រី​ហើយ​អាច​ទៅ​ទំនាក់ទំនង​នៅតាម​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យបង្អែក​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។

​ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិនទាន់មាន​ប័ណ្ណ​សម្គាល់​ភាព​ក្រី​ក្រី​អាច​ទៅ​ទំនាក់ទំនង​នៅ​ឃុំ​សង្កាត់​របស់ខ្លួន​។​ដើម្បី​ធ្វើ​អត្តសញ្ញាណ​កម្ម​ភាពក្រីក្រ​ឈានទៅ​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​កម្មវិធី​នេះ​។​ដែល​សរុប​ជា​ទឹកប្រាក់​ជិត​១​លាន​រៀល​សម្រាប់​ស្ត្រី​ម្នាក់​ហើយ​ទឹកប្រាក់​នោះ​គឺជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដោយផ្ទាល់ ៕S/

ចំណងជើង​រូបៈលោក​ឈួ​រ​សុ​បញ្ញា​ថ្លែ​ទៅកាន់​វគ្គ​តម្រង់ទិស​គ្រួ​ឧទ្ទេស​សម្រាប់​ត្រៀម​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​គ្រួសារ​ក្រីក្រ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ( ឈួ​រ សុ​បញ្ញា​)​រូបៈ មេសា​

​គ្រូឧទ្ទេស​និង​អ្នកពាក់ព័ន្ធ​នៅក្នុង​វគ្គ​តម្រង់ទិស​គ្រួ​ឧទ្ទេស​សម្រាប់​ត្រៀម​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​គ្រួសារ​ក្រីក្រ ( សិក្ខាកាម ១, សិក្ខាកាម ២)​រូបៈ មេសា​