​តម្រួត​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់​រួម​នឹង​គ្រឿងញៀន​មួយចំនួន​

613
ចែករម្លែក

​ដោយ​បាយ័ន​/​បន្ទាយ​មាន​ជ័​យៈ​ពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​តម្រួត​ថៃ​កងអនុសេនាធំ​លេខ​១២៥ បាន​ឃាត់ខ្លួន​រួមទាំង​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹក​ក​មួយចំនួន​នៅ​នឹង​ខ្លួន​ផង​។​ករណីនេះ បាន​កើតឡើង​នៅក្នុង​ទឹកដី​ថៃ ចំណុច​ប៉ម​លេខ​២៦ ភូមិ​ទ័ព​សៀម ឃុំ តាប​ប្រា​យ៉ា ស្រុក​តាប​ប្រា​យ៉ា ខេត្ត​ស្រះកែវ​កាលពី​វេលា​ម៉ោង​១៤​និង​២៥​នាទី ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ត្រូវបាន​តម្រួត​ថៃ​ចាប់ខ្លួន​ឈ្មោះ រួន តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ចំ​ការឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ អាជ្ញាធរ​ថៃ​បាន​ដកហូត​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក មួយចំនួន​, ប្រាក់​បាត​ថៃ &​ប្រាក់រៀល​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​តម្រួត​ថៃ​ចាប់​បញ្ជូនទៅ​សាលាស្រុក​តាប​ប្រា​យ៉ា ខេត្ត​ស្រះកែវ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕S/

​រូបភាពៈ តម្រួត​ថៃ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​រួម​នឹង​ថ្នាំញៀន​មួយចំនួន​៕​