​តម្រួត​ថៃ​បញ្ជូន​ពលករ​ខែ្មរ​ខុសច្បាប់​ជាង​៨០០​នាក់​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​

522

(​បាត់ដំបង​)៖​កាលពី​រសៀល​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៧​តម្រួត​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខែ្មរ​ខុសច្បាប់​ឱ្យ​ត្រឡប់មក​ស្រុកកំណើត​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ស្ថិតក្នុង​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ចំនួន​១២៧​នាក់​(​ក្នុងនោះ​ស្រី​២៩​នាក់​)​។​

​លោក​ឈុន​វឿន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំរៀង​បានឱ្យដឹងថា​ពលករ​ខ្មែរ​យ៉ាង​តិចជាង​៨០០​នាក់​ដែល​បាន​សម្ងំ​លាក់ខ្លួន​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ហើយ​ត្រូវ​តម្រួត​ថៃ​ចាប់បញ្ជូន​ត្រឡប់មក​ស្រុកកំណើត​វិញ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១​ថ្ងៃ​កន្លះ​តាម​ច្រកទ្វា​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​គិត​ចាប់ពី​ថ្ងៃទី​២​ខែកក្កដា​រហូតដល់​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​៣​ខែកក្កដា​នេះ ។​

មន្ត្រី​អាវុធហត្ថ​ដដែល​បាន​បន្តថា​តម្រួត​ថៃ​ទើប​ចាប់ផ្ដើម​ចាប់បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​មក​ស្រុក​ខ្មែរ​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ជា​លើកដំបូង​បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​រយៈពេល​ជាង​កន្លះ​ខែ​មកនេះ​។​គិត​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៣​ខែកក្កដា​នេះ​មាន​ពលករ​ខ្មែរ​ប្រុស​ស្រី​និង​កុមារ​តូចៗ​ផង​ប្រមាណ​ជាង​៨០០​នាក់​ហើយ​ត្រូវបាន​អាជ្ញាធរ​និង​តម្រួត​ថៃ​ចាប់បញ្ជូន​ត្រឡប់មក​ប្រទេស​កំណើត​វិញ​តាម​ច្រកទ្វា​អន្តរជាតិ​ដូង​ក្នុងស្រុក​កំរៀង​នេះ​។​

បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ព្រំដែន​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២​ខែកក្កដា​តម្រួត​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​មក​ស្រុក​វិញ​ចំនួន​៤៤៥​នាក់​(​ស្រី​១៨៦​នាក់​)​និង​កុមារ​តូចៗ​ចំនួន​១១​នាក់​។​ដោយឡែក​នៅ​ថ្ងៃទី​៣​ខែកក្កដា​តម្រួត​ថៃ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ចំនួន​៣៦០​នាក់​ទៀត​(​ស្រី​ចំនួន​១០៣​នាក់​និង​កុមារ​ចំនួន​១៤​នាក់​)​ពលករ​ខ្មែរ​ទាំងនេះ​ត្រូវ​អាជ្ញាធរ​ថៃ​ចោទប្រកាន់ថា​បាន​លួច​ឆ្លងដែន​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​គ្មាន​លិខិតឆ្លងដែន​៕ ​ដោយ ៖គ្រញូង

ព​លករ​ខែ្មរ​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូនមក​ស្រុក​វិញ​រាបរយ​នាក់​
ព​លករ​ខែ្មរ​ត្រូវ​តម្រួត​ថៃ​ចាប់​បញ្ជូនមក​ស្រុក​វិញ​រាបរយ​នាក់​