​តម្លៃ​ពងមាន់​ធ្លាក់​ថ្លៃ​ធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន​នៅ​ស្រុក​ពារាំង​ខាតបង់​កាត់បន្ថយ​ការចិញ្ចឹម​

461
ចែករម្លែក
  • 73
    Shares

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​ពលរដ្ឋ​ដែល​ប្រកបការងារ​ចិញ្ចឹម​មាន់​កសិកម្ម​យក​ពង​លក់​កំពុង​ព្រ​ឈម​ការខាតបង់​ព្រោះ​តម្លៃ​ពងមាន់​នេះ​ធ្លាក់​ថ្លៃ​។​ករណីនេះ​ជាហេតុ​នាំឱ្យ​ពួកគាត់​សម្រេចចិត្ត​បោះបង់​មុខរបរ​មួយ​នេះ​ចោល​ជា​បណ្ដើរៗ​ហើយ​។​
​លោកស្រី​ឡាំង​ស្រី​ម៉ុម​រស់នៅ​ភូមិ​ព្រៃ​ស្នៀត​ឃុំ​ព្រៃ​ស្នៀត​ស្រុក​ពារាំង​ខេត្តព្រៃវែង​ជា​អ្នក​ចិញ្ចឹម​មាន់​កសិកម្ម​យក​ពង​លក់បាន​ត្អូញត្អែរ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ប្រាប់ថា​ក្នុង​ចន្លោះ​ឆ្នាំ​២០១៨​រហូតមកដល់​ដើមឆ្នាំ​២០១៩​នេះ អ្នកស្រី​ជួប​ការ​ខាត់​បង់លុយ​ជាច្រើន​ពីព្រោះ​តម្លៃ​ពងមាន់​កសិកម្ម​របស់​គាត់​លក់បាន​ថោក ខុសពី​មុន​។​

​ខណ​:​បច្ចុប្បន្ន​តម្លៃ​ពងមាន់​១​គ្រាប់ លក់​បានតែ​ជាង​២០០​រៀល ទៅ​៣០០​រៀល​តែប៉ុណ្ណោះ​។ខុសពី​ឆ្នាំមុនៗ​ដែល​គាត់​លក់បាន​ក្នុង​១​គ្រាប់​តម្លៃ​ចាប់ពី​៣៤០​រៀល​ទៅ​៤០០​រៀល​។​គេ​មក​ទិញ​ដល់​កន្លែង​តែម្តង​មិន​សាំ​ញាំ​ទេ​តែ​ឥឡូវ​លក់បាន​ថោក​ហើយ​ត្រូវ​យកទៅលក់​ចែកចាយ​ដល់​កន្លែង​អ្នកទិញ​ទៀត​។​
​លោកស្រី​បន្តថា ព្រោះតែ​តម្លៃ​ពងមាន់​ចុះថោក​យ៉ាង​នេះហើយ ធ្វើ​ឲ្យ​គាត់​កាត់បន្ថយ​ការចិញ្ចឹម​។​ជាក់ស្ដែង​កសិដ្ឋាន​រប​ស់​គាត់​នៅសល់​មាន់តែ​៥​ពាន់​ក្បាល​ទេ​។​ខណ​:​ពេលមុនៗ​គាត់​ចិញ្ចឹម​ដល់​ទៅ​១​ម៉ឺន​ក្បាល​ឯណោះ​។​លោកស្រី​បាន​បន្តថា​ការចិញ្ចឹម​មាន់​បើក​ជា​កសិដ្ឋាន​បែបនេះ​វា​មិន​ងាយស្រួល​នោះទេ​។​យើង​ត្រូវ​ចំណាយ​ដើមទុន​ជាច្រើន​ក្នុង​ចន្លោះ​ណាមួយ​ដែល​យើង​មានលទ្ធភាព ហើយ​ពេលខ្លះ​ក៏​មិន​ចំណេញ​ដែរ​។

​ដូចជា​បច្ចុប្បន្ននេះ​អញ្ចឹង​តម្លៃ​ចំណី​មាន់​ថ្លៃ​ថ្នាំ​បាញ់សម្លាប់​មេរោគ​បំបាត់​ក្លិនស្អុយ​ចំណាយ​ប្រចាំថ្ងៃ​ច្រើនណាស់ តែ​ទិ​ន្និ​ផល​និង​តម្លៃ​ពង ក្នុង​ទីផ្សារ​វិញ​លក់​មិនបាន​លុយ​មិន​ស្មើ​ការចំណាយ​ផង​។​ដូច្នេះហើយ ក្នុង​កសិដ្ឋាន​គាត់​មាន់​៥​ពាន់​ក្បាល វា​អា​ចពង​បានតែ​៣.៥០០​គ្រាប់​តែប៉ុណ្ណោះ​ក្នុង​មួយ​យប់​។
​លក់​ក្នុង​ទីផ្សារ​បច្ចុប្បន្ននេះ​ក្នុង​១​គ្រាប់​២៥០​រៀល​ទៅ​៣០០​រៀល​ទេ​បើ​គិតការ​ចំណាយ​វិញ​ក្នុង​មាន់​៥​ពាន់​ក្បាល​។​មាន់​ស៊ី​ចំណី​ស៊ីក្នុង​មួយថ្ងៃ មិន​ក្រោម​៨០​ម៉ឺន​រៀល​ទេ នៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ និង​ថ្នាំ​បាញ់​បំបាត់​ក្លិនស្អុយ ។​មួយថ្ងៃ​២០​ម៉ឺន​រៀល​ទៀត កត្តា​ចំណាយ​ច្រើនយ៉ាង​នេះហើយ ធ្វើ​ឲ្យ​គាត់​មិន​ចំណេញ​ព្រោះ​ពងមាន់​ក្នុង​ទីផ្សារ​ប្រជែង​លក់បាន​ថោក​ឈ្មួញ​ខ្លះ​យក​ពង​ពី​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម លក់​ថោក​ជាង​យើង មានតែ​យើង​លក់​តាម​គេ បាន​លក់ដាច់​។​

​បញ្ហា​មានការ​នាំចូល​ពងមាន់​ពី​ប្រទេសជិតខាង​អ្នកស្រី​ឡាំង​ស្រី​ម៉ុម​សំណូមពរ​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ផង ព្រោះ​បើសិន​មិន​ដូច្នេះ​ទេ​គាត់​មានតែ​បិទ​កសិដ្ឋាន​នេះ​ចោល លក់​យកលុយ​សង​ធានា​គារ​ប៉ុណ្ណោះ​។​ឬ​ធ្វើការ​ចំណាកស្រុក​ហើយ​មើលទៅ ព្រោះ​ការលក់​កសិដ្ឋាន​នេះ​សង​ធានា​គារ​មិន​គ្រាន់​ផង​។​

​ជុំវិញ​ការលើកឡើង​ខាងលើ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ខេត្តព្រៃវែង បាន​ថ្លែង​យ៉ាងខ្លី​ថា បើ​មានការ​នាំចូល​ពងមាន់​ពី​ក្រៅប្រទេស លោក​និង​ចាប់​យកមក​ស្ងោរ​ស៊ី​គឺ​គ្មាន​មួយ​គ្រាប់​ទេ​៕S/​

#