​តាមរយៈ​ដំណាំ​បន្លែ​លើ​ផ្ទៃដី​ជាង​២​ហិកតាធ្វើឱ្យ​ជីវភាព​គ្រួសារ​ប្រសើរ​ជាង​មុន​

328
ចែករម្លែក
  • 18
    Shares

ដោយ​៖​គូលែន​/​សៀមរាប​៖​តាមរយៈ​ដំណាំ​បន្លែ​លើ​ផ្ទៃដី​ជាង​២​ហិកតា​ធ្វើឱ្យ​ជីវភាព​គ្រួសារ​ប្រសើរ​ជាង​មុន​។​នេះ​គឺជា​ការបញ្ជាក់​របស់​អ្នកស្រី​កែវ​ហ៊ាន់​ជា​កសិករ​រស់នៅ​ភូមិ​លាងដៃ​សង្កាត់​នគរធំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​អ្នកស្រី កែវ ហ៊ាន់ បាន​ឲ្យ​ដឹងថា សព្វថ្ងៃ អ្នកស្រី​បាន​ដាំ​បន្លែ​សុវត្ថិភាព​ចម្រុះ មាន​ត្រសក់​, ត្រប់​, ល្ពៅ​,​ម្ទេស​,​ពោត​,​ឪឡឹក​,​និង​ប៉េងប៉ោះ​។​

​ក្នុងនោះ​ប៉េងប៉ោះ​និង​ត្រសក់​ច្រើនជាងគេ​លើ​ផ្ទៃដី​ជាង​២​ហិកតា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប​ដែល​ក្នុង​មួយថ្ងៃ​ប្រមូល​ផល​បាន​ប្រមាណ​ជាង​៣០០​គីឡូក្រាម​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៤០​ទៅ​៥០​ម៉ឺន​រៀល​។​បានធ្វើឱ្យ​កម្រិតជីវភាព​គ្រួសារ​អ្នកស្រី​បានល្អ​ជាង​ពេលមុន​ខណៈ​មុន​ដាំ​បន្លែ​នេះ​អ្នកស្រី​ធ្លាប់មាន​របរ​ចិញ្ចឹម​ជ្រូក និង​ត្បាញ រីឯ​ប្ដី​ធ្លាប់ជា​កម្មករសំណង់ ។​

​អ្នកស្រី​បានឱ្យដឹង​ទៀតថា​ក្នុង​រយៈពេល​៥​ឆ្នាំ​នៃ​ការដាំ​បន្លែ​ដើម្បីឱ្យ​ទទួលផល​ល្អ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ។​ព្រោះ​ត្រូវមាន​ការថែទាំ​ជាប្រចាំ ទាំង​ការដាក់​ទឹក និង​ប្រើប្រាស់​ជី ហើយ​ជី​ដែល​ប្រើប្រាស់​លើ​ដំណាំ មាន​ជី​អាចម៍គោ​ជី​អាចម៍មាន់​និង​មាន​លាយ​ប្រភេទ​ជីគីមី​ខ្លះ​តាម​ស្ដង់ដា​ដែល​អង្គ​ការចុះ​បង្រៀន​កសិករ​បានកំណត់​ឱ្យប្រើ​ប្រាស់ ដើម្បី​ធានា​មិនឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​។​

​អ្នកស្រី​កែវ​ហ៊ាន់​បានបញ្ជាក់​បន្ថែមថា​ផ្ទៃដី​ដាំ​ដុះ​នេះ​គឺ​គ្រួសារ​អ្នកស្រី​បាន​ប្រើប្រាស់​សម្រាប់​ដាំ​ដំណាំ​ស្រូវ​នៅ​រដូវវស្សា និង​ដាំ​បន្លែ​ក្នុង​រដូវប្រាំង ហើយ​ក្នុង​មួយឆ្នាំ អាច​ដាំ​បន្លែ​វិលជុំ បាន​ចំនួន​ពី​២​ទៅ​៣​លើក ហើយ​បន្លែ​ដែល​ដាំ​បាន គឺ​ដឹកយក​ទៅឱ្យ​ម៉ូយ ៕S/

​រូបភាពៈ អ្នកស្រី កែវ ហ៊ាន់​ដាំ​ដំណាំ​បន្លែ​លើ​ផ្ទៃដី​ជាង​២​ហិកតា​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ប្រសើរ​ជាង​មុន​៕​គូលែន​