​តាម​ដីកា​តុលាការ​រយៈពេល​៧​ខែ​ទើប​ចាប់បាន​បុរស​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

528

(​កណ្ដាល​)៖​កាលពី​រសៀល​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៧​នេះ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ខ្ពប​សហការ​ជាមួយ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ស្អាង​បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ​រយៈពេល​៧​ខែ​មុន​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ចំណុច​ចំណុច​ភូមិ រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ជ័រ ចេង​ហៅ ខ្លូ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិ​ប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​លើ​ឃុំ​ខ្ពប​ស្រុក​ស្អាង​ខេត្តកណ្ដាល​។​ការឃាត់ខ្លួន​ជនសង្ស័យ​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ រកា​លើ ឃុំ ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។ តាម​ដីកា​លេខ ២២៧/១៧ ដកប​ចខ ចុះ​ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ​២០១៧ របស់លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល ៕S/​ដោយ​៖​ហូ​សាន់

​តាម​ដីកា​តុលាការ​រយៈពេល​៧​ខែ​ទើប​ចាប់បាន​បុរស​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន(រូប៖វ៉េបសាយ)