​តារាចម្រៀង​កញ្ញា សុខ សីឡា​លីន និយាយ​ពី​ការងារ​

1224
ចែករម្លែក

ដោយ​៖ បូ​រិ​ន / ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា សុខ សីឡា​លីន បាន​សារភាពថា នាង​ពិតជា​ចោល​ការងារ​ជាច្រើន​ដែល​ថត​ទាំង​ភាពយន្ត និង​វី​ឌី​អូ​បទ​ចម្រៀង​ឱ្យ​ហង្ស​មាស​ច្រើន ដោយសារតែ​នាង​កំពុងតែ​កែ​សម្រស់​មាត់​ធ្មេញ​របស់​នាង មិន​ហ៊ាន​ចេញមុខ​ថត​ឡើយ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨ នាង​បាន​ចេញមុខ​ជួប​អ្នកគាំទ្រ តន្ត្រី​ខា​រ៉ា​បាវ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥​។​

​ការប្រគំ​តន្ត្រី​ខា​រ៉ា​បាវ​ស្ប៉ា​ក​ខន​សឺត​របស់​ទូរទស្សន៍​លេខ​៥ លេចមុខ​កញ្ញា សុខ សីឡា​លីន​។ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ បាន​ឡើង​បញ្ចេញ​បទ​ថ្មី​របស់​នាង​ដើមឆ្នាំ​២០១៨ នូវ​ចំនួន​បួន​បទ​ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​យ៉ាងខ្លាំង​។ ទាំង​សម្រស់​និង​ក្បាច់​រាំ​របស់​នាង​ពិតជា​នៅតែ​រក្សា​ជំហរ​ជា​តារាចម្រៀង​សិច​ស៊ី​កំពូល​ដដែល​ជាមួយ​បទ​ចម្រៀង​កន្ត្រាក់​អារម្មណ៍​។ ក្នុងការ​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​លេខ​៥​នេះ នាង​ឡើង​ច្រៀង​បទ “​ស្នេហ៍​ដល់ទី​បញ្ចប់​” “Stupid Love” “​បង​លែង​Sweet” និង​បទ “​ប្តី​ដែល​អូន​ប្រាថ្នា​” ដែល​សុទ្ធតែ​បទ​ថ្មី​របស់​នាង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ប៉ុន្តែ​មិនទាន់​ចេញ​វី​ឌី​អូ​ដោយសារតែ​នាង​មានតែ​ជាប់​ដាក់​ឧបករណ៍​តម្រង់​ធ្មេញ​ឱ្យ​ត្រង់​ស្អាត ទើប​ពេញ​សើច​និង​និយាយ​មើលឃើញ​ធ្មេញ​ដែក​ដែល​មិន​ស្អាត នាង​មិន​ចង់​មុខ​។

​កញ្ញា សុខ សីឡា​លីន បាន​ប្រាប់​ក្នុងពេល​ការប្រគំ​តន្ត្រី​ខា​រ៉ា​បាវ​នេះ​ឱ្យដឹងថា ដោយសារតែ​រឿង​ពត់​ធ្មេញ​នេះហើយ​ទើប​នាង​ខកខាន​ក្នុងការ​សម្តែង​រឿង​មិន​ហ៊ាន​ចេញមុខ​ឡើយ ។ នាង​សោកស្តាយ​ដែល​ខកខាន​ចេញ​សម្តែង ប៉ុន្តែ​នាង​មិន​ចង់ឱ្យ​នាង​សម្រស់​របស់​នាង​នាពេល​មុខ​អន់ថយ​នោះទេ ហេតុដូច្នេះ​នាង​សម្រេចចិត្ត​ពត់​ធ្មេញ​ឱ្យ​ស្អាត​តែម្តង​។ នៅពេល​នាង​ពត់​ធ្មេញ​ហើយ​ស្អាត​នោះ នាង​នឹង​ចេញ​ថត ចេញ​សម្តែង​ឡើងវិញ ដើម្បី​បន្ត​ពង្រឹង​ប្រជាប្រិយភាព​របស់​នាង​ទៀត​។

​តារាចម្រៀង​សិច​ស៊ី​រូបនេះ​បាន​និយាយថា ទោះបីជា​ខកខាន​ចេញ​មុខជា​តួ​សម្តែង សម្រាប់​ការចេញ​ច្រៀង​នាង​នៅតែ​បន្ត​ធម្មតា ហើយ​សម្រាប់​កម្មវិធី​ការប្រគំ​តន្ត្រី​ខា​រ៉ា​បាន​ស្ប៉ា​ក​ទូរទស្សន៍​លេ​៥​លើក​នេះ​ក៏​មិន​បោះបង់ចោល ឬ ខកខាន​ឡើង​ច្រៀង​ឡើយ ។ នាង​ដឹងថា​ពេល​ពត់​ធ្មេញ​គឺ ពេញ​សើច និយាយ ច្រៀង គឹ​មិន​ស្អាត​ហើយ​ប៉ុន្តែ​នាង​មិន​ខ្មាស​ឡើយ​ដើម្បី​ចង់​ស្អាត​នាពេល​ក្រោយ​ក៏ដូចជា​ចង់​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​នាង ពីព្រោះ​នាង​ដឹងថា អ្នកគាំទ្រ​នាង​នៅតែ​គាំទ្រ បើទោះបីជា​នាង​យ៉ាងម៉េច​ក៏ដោយ​។

​សូមបញ្ជាក់ថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សុខ សីឡា​លីន ជាតា​រា​សិច​ស៊ី​ម្នាក់ ដែល​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​មហាជន ប៉ុន្តែ​តារា​ស្រី​រូបនេះ​ក៏ត្រូវ​បាន​ក្រុម​អ្នកសារព័ត៌មាន​សិល្បៈ​ជាច្រើន​ស្ថាប័ន​មិន​សរសើរ​ឡើយ ដោយ​ហៅ​នាង​ជាតា​រា​ស្រី​ដែល​ពិបាក​ផ្តល់​កិច្ចសំភាសន៍ និង ជា​មនុស្ស​មិន​ចិត្ត​ទូលាយ​ក្នុង​រាប់អាន​ឡើយ ក្រោម​ហេតុផល​ជា​តារា​ល្បី​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​មិនឱ្យ​ផ្តល់​កិច្ចសំភាសន៍​ជូន​អ្នកសារព័ត៌មាន​។

​ប៉ុន្តែ​សម្រាប់​ការប្រគំ​តន្ត្រី​ខា​រ៉ា​បាវ​ស្ប៉ា​ក​ខន​សឺត​ទូរទស្សន៍​លេខ​៥​សប្តាហ៍​ទី​៤​ខែមីនា​ឆ្នាំ​២០១៨​នេះ លេចមុខ​នាង​ឡើង​ឆាក​តន្ត្រី​ដែល​ធ្វើ​អ្នកគាំទ្រ​ពេញចិត្ត​ខ្លាំង ហើយក៏​ធ្វើឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ភ្ញាក់ផ្អើល​ផងដែរ​៕L