​តារាចម្រៀង​ករុណា​ពេជ្រ ​ត្រូវ​មនុស្ស​មួយ​ក្រុម​ស្ទាក់ឡាន​និង​ គប់​បែក​កញ្ចក់​

502
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ថោ​ន ​លោក​ករុណា ​ពេជ្រ​ ត្រូវបាន​មនុស្ស​មួយក្រុម​ស្ទាក់​​រថយន្ត និង​បាន​យក​ថ្ម​ទៅ​គប់​កញ្ចក់​រថយន្ត​រប​ស់លោក ក្នុង​បំណង​មិនល្អ​។ តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​អ្វី​ទេ​។​ការ​កាក់​រថយន្ត​និង​គប់​កញ្ចក់​រថយន្ត​នេះ​ ខណៈពេលដែល​លោក​បានធ្វើ​ដំណើរ​ពេលយប់​តាមផ្លូវ​ស្ងាត់​។​លោក​ករុណា​ពេជ្រ​មិនបាន​បញ្ជាក់​អំពី​ពេលវេលា​ច្បាស់លាស់ និង​ទីកន្លែង​កើតហេតុ​ពិតប្រាកដ​នោះទេ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​KaronaPichtown​ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​ “​ថ្ងៃនេះ​ខ្ញុំបាទ​សូម​ចែករំលែក​ព័ត៌មាន​ដែល​ជន​ឆ្លៀតឱកាស​គប់​កញ្ចក់​ឡាន​របស់ខ្ញុំ​ដើម្បី​ធ្វើ​សកម្មភាព​នានា​ពេលដែល​មកដល់​ក​ន្លែ​ង​ស្ងាត់​ពេលយប់​….​។ ដូច្នេះ​ពេលយប់​ស្ងាត់​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ឱ្យបាន​ល្អ​ ព្រោះ​គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង​និង​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​តែងតែមាន​ជន​មួយចំនួន​តូច​តែងតែ​ឆ្លៀតឱកាសពេលដែល​យើង​គ្រប់គ្នា​ខ្វះ​ការប្រុងប្រយ័ត្ន និង នឹកស្មាន​មិន​ដល់​…​។

​នេះ​ពិតជា​សំណាង​ធំ​របស់ខ្ញុំ​ហើយ ដែល​ជន​ឆ្លៀតឱកាស​មាន​គ្នា ៥​នាក់ ស្ទាក់​ឡាន​ខ្ញុំ​ឱ្យ​ឈប់ ដល់​ខ្ញុំ​អត់​ឈប់ ​ពួកគេ​ក៏​គប់​ឡាន​ខ្ញុំ​តែម្តង​។​ប៉ុន្តែ​ខ្ញុំ​មិន​ឈប់​នៅ​បន្ត​បើក​ទៅមុខ​រហូត​..​ហើយក៏​សំណាង​ដែល​មិន​ចំ​កន្លែង​ខ្ញុំ​បើក ​ហើយ​ត្រូវតែ​កញ្ចក់​​ចំហៀង​ខាងក្រោយ​តៃកុង ​ប្រសិន​ចំ​តួ​ឡាន​វិញ​គឺ​រឹតតែ​ចប់​ហ្មង​…. សរុបមក​ចុងក្រោយ​ដូរ​កញ្ចក់​អស់​១០០​ដុ​លា្ល​រ ​ប៉ុន្តែ​ព្រលឹង​ហោះ​ទៅ​ស៊ី​ព្រលិត​បាត់​ហើយ​…..”​។​

​ជាមួយគ្នានេះ​ លោក​ករុណា ​ពេជ្រ ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា ​ពេលយប់​សូមកុំ​ជិះ​ផ្លូវ​ស្ងាត់ ​ហើយ​មាន​ហេតុ​ការ​ណ៍អី​កុំ​ឈប់​កន្លែង​ស្ងាត់​ឱ្យសោះ​។​សូម​ប្រុង​ប្រ​យ័​ត្ន​គ្រប់ពេលវេលា ​ព្រោះ​ជន​ឆ្លៀតឱកាស​មួយចំនួន​តូចអាច​ឆ្លៀត​ធ្វើ​មកលើ​យើង​បាន ពេលដែល​យើង​ភ្លេចខ្លួន​តែប៉ុណ្ណោះ​…..៕S/សរន/Ha