​តារាចម្រៀង ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព​ហើយ ដោយ​ជំងឺ​សួត និង​ក្រលៀន​

527
ចែករម្លែក
  • 63
    Shares

ដោយៈបញ្ញា​សាស្ត្រ​/​ភ្នំពេញៈជា​ដំណឹង​ក្រៀមក្រំ​មួយ សម្រាប់​ក្រុមគ្រួសារ របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ដែល​ទទួលដំណឹង​ថា ប្អូនស្រី​ពៅ​របស់លោក កញ្ញា ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព​ហើយ នៅ​ប្រទេស​ឥណ្ឌា ដោយ​ជំងឺ​សួត និង​ក្រលៀន កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ។

កញ្ញាខេមរៈស្រីពៅនិងបងប្រុស(រូបឯកសារ)

​ ​ប្រភពពី​សាច់ញាតិ របស់​នាង បាន​ប្រាប់ថា នាង​មាន​ជំងឺ​សួត និង​ក្រលៀន ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ក្រុមគ្រួសារ មិន​ចាប់អារម្មណ៍​ថា នាង​មាន​ជំងឺ​ធ្ងន់ធ្ងរ បែបនេះ​ទេ​។ ទើបតែ​ពីរ​ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​អាកា​រៈ​ជំងឺ​របស់​នាង កាន់តែ​ធ្ងន់ធ្ងរ ទើប​ក្រុមគ្រួសារ សម្រេច​បញ្ជូន ទៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ក្រុមគ្រូពេទ្យ មិនអាច​ជួយសង្គ្រោះ​បាន​ឡើយ​។

​ ​ប្រភព​ដដែល បាន​បន្តថា ពេលនេះ សាច់ញាតិ កំពុងតែ​ចាត់ចែង បញ្ជូន​សព​របស់​តារាចម្រៀង ខេមរៈ ស្រី​ពៅ មកកាន់​ប្រទេស​កម្ពុជា ប៉ុន្តែ​មិនទាន់​ដឹងថា ការមកដល់ នៅពេលណា​នោះទេ​។ ចំណែក​សព ខេមរៈ ស្រី​ពៅ មិនទាន់​ដឹងថា ត្រូវ​តម្កល់​ធ្វើបុណ្យ នៅ​ស្រុកកំណើត ឬ​នៅក្នុង​រាជធានី​ភ្នំពេញ​ឡើយ​៕ សរន

#