​តារាចម្រៀង នី រតនា ស្ងាត់ៗ​ភ្ជាប់ពាក្យ​បាត់​ជាមួយ​នារី​ដ៏​ស្រស់ស្អាត​

2468
ចែករម្លែក
  • 62
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាពិសេស​នារីៗ នាំគ្នា​ចែករំលែក​បន្ត និង​នាំគ្នា​និយាយ​ដោយ​ខកចិត្ត​ថា ម៉េច​បានជា​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ភ្ជាប់ពាក្យ​បាត់​ហើយ​។ ម៉េច​បានជា​នារី​ម្នាក់​មានសំណាង​បាន​លោក នី រតនា ធ្វើជា​ស្វាមី​? ដំណឹង​តារាចម្រៀង​លោក នី រតនា ភ្ជាប់ពាក្យ​ជា​មូ​យ​ស្រី​ស្អាត​ស្ងាត់ៗ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ឈ្មោះ Vann Tak បាន​បង្ហោះ​រូបភាព​ជាង ២០​សន្លឹក បានឱ្យដឹងថា ម្ចាស់​ពាន​ក្នុង​កម្មវិធី​ខេ​ម​បូ​ឌា អាយ​ដុល (Cambodia Idol) រដូវ​កាល​ទី​១ លោក នី រតនា បាន​គ្រង​ឈុត​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ក្នុង​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់​បាត់ទៅហើយ ដែល​រូបភាព​ទាំងនោះ មិនមែនជា​ការថត​ឈុត​ស្ប៉ត​ពាណិជ្ជកម្ម​អ្វី​នោះទេ គឺ​ការថតរូប​ពិត​នៃ​កម្មវិធី​នោះ​។​

​តាម​ដំណឹង​បែកធ្លាយ​លើ​បណ្តាញ​សង្គម​នោះបាន​ឱ្យដឹងថា អ្នក​ខេត្តកំពង់ធំ លោក នី រតនា មុន​ឈានដល់​ការភ្ជាប់​ពាក្យ​ជាមួយ​កញ្ញា ហេង សុវណ្ណ​ភក្ដិ​ណា ខ្លួន​បាន​មើលចិត្ត​ថ្លើម​គ្នា​រយៈពេល​២​ឆ្នាំ​មកហើយ ស្របពេល​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​១​មកម្ល៉េះ ។​

​ជាមួយគ្នា​នោះ តារាចម្រៀង​ប្រុស​នេះ​បាន​សរសេរ​បញ្ជា​ក់លើ​រូប​ភ្ជាប់ពាក្យ​នោះ​ថា “​មកដល់ពេលនេះ​ជាង​២​ឆ្នាំ​ហើយ ដែល​យើង​បាន​មើល​ចិត្តថ្លើម​គ្នា​។ ស្គាល់គ្នា​មុនដំបូង​តាមរយៈ​ការលេង​ហ្វេ​ស​ប៊ុ​ក ហើយ​មូល​ហេតុដែល​ខ្ញុំ​ជ្រើសរើស​គាត់​មក​ធ្វើជា​គូ​អនាគត មកពី​គាត់​ស្រឡាញ់ គោរព​ចាស់ទុំ ជាពិសេស​ស្រឡាញ់ និង​ឲ្យ​តម្លៃ​មនុស្ស​នៅ​ជុំវិញខ្លួន​បង​”៕