​តារាចម្រៀង ម៉ា​រ៉ា ប៊ុណ្ណា ដាច់ចិត្ត​ទម្លាយ​អាថ៌កំបាំង​ក្រោយ​ជួប​គ្រោះ​ផ្ទួនៗ​

915
ចែករម្លែក

ដោយ : ​បញ្ញា​សាស្ត្រ​/ភ្នំពេញ ៖ តារាចម្រៀង ម៉ា​រ៉ា ប៊ុណ្ណា មាឌ​ឌាំ​ង សំឡេង​ធ្ងន់ ដែល​គេ​អាច​ស្គាល់​លោក​តា​មរយៈ​បទ​ចម្រៀង​ដែលនាំអោយ​លោក​មានកេរ្តិ៍ឈ្មោះ​ដល់​សព្វថ្ងៃ គឺ​បទ អប់រំ​ដែល​ផ្សព្វផ្សាយ​ពី​ជំងឺ​ផ្តាសាយ​បក្សី​។ ប៉ុន្តែ​ភាពល្បីល្បាញ​នេះ​មិនបាន​ស្ថិតស្ថេរ ធ្វើអោយ​ម៉ា​រ៉ា ប៊ុណ្ណា មានឈ្មោះ​បោះ​សំឡេង អាច​រកចំណូលបាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​នោះទេ ថែមទាំង​មួយរយៈ​ចុងក្រោយ​នេះ​រឹតតែ​ដុនដាប​ជាង​មុន​ថែមទៀត​។​

​​ម៉ា​រ៉ា ប៊ុណ្ណា បាន​ពើបប្រទះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​មួយ គ្រា​ដែល​លោក​បាន​វិលត្រឡប់​មកពី​ហែរ​បក្ស ក្នុង​អំឡុង​ឃោសនា​បក្ស នា​រដូវ​កាល​បោះឆ្នោត​សកល ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ក្នុង​ខែកក្កដា​២០១៨ កន្លងមក បានធ្វើអោយ​រថយន្ត ទី​កូ (Tico) របស់លោក ត្រូវ​ខូចខាត​យ៉ាងដំណំ រហូត​ស្ទើរតែ​ក្លាយជា​ដែក​សម្រាប់​លក់​អោយ​អេតចាយ​ទៅហើយ​។ បន្ទាប់ពី​រង​ការខូចខាត​នោះ លោក​ក៏បាន​ជួប​គ្រោះ​កើត​ជំងឺ​បូស​អន្ទង់ ដែល​ត្រូវ​ការវះកាត់ យ៉ាង​តក់ក្រហល់នៅ​មន្ទីរពេទ្យរុស្ស៊ី កាល​រងគ្រោះ​ទាំងពីរ​លើក​នេះ លោក​បាន​ទម្លាយ​ថា មិនមាន​អ្នកណាមក​សួរសុខទុក្ខ​លោក ឬក៏មាន​ការយកចិត្តទុកដាក់​ណាមួយ​ឡើយ​។

​ថ្លែង​ក្នុង​ពិធី ជួបជុំ​គ្រួសារ​សិល្បៈ កាលពី​ថ្ងៃទី​៣ តុលា ប៊ុណ្ណា និយាយថា ចាប់តាំងពី​ការងារ​សិល្បៈ​ធ្លាក់ចុះ លោក​មិនមាន​លទ្ធភាព​ដូចគ្នា​នឹង​តារា​មួយចំនួន​នោះទេ លោក​បាន​សន្សំ​បាន​ថវិកា​ទិញ​បាន​រថយន្ត​ទី​កូ​ដែល​រង​ការខូចខាត​មុន​នោះ បាន​ទាំង​លំបាក​។ រថយន្ត​ទី​កូ​ដែល​អ្នកណា​ក៏​បង្អាប់​ថា មិន​សម​នឹង​ជិះ​សម្រាប់​រូបលោក​​ដែលជា​អ្នកសិល្បៈ​នោះ គឺ​លោក​ទើបតែ​សន្សំ​លុយ​បាន​កែកុន​ប៉ុណ្ណោះ ប៉ុន្តែ​មិនទាន់បាន​ជិះ​ស្រួល​បួល​ផង ហើយក៏​មិនទាន់​ទាំង​បានចេញ​ថត MV ដូច​ការគ្រោង​ផង ក៏​ស្រាប់តែ​លោក​ក៏​ជួប​គ្រោះថ្នាក់ ក្នុងពេល​ដែល​លោក​ធ្វើដំណើរ​ពី​ខេត្ត ហើយ​ងងុយដេក​ងក់​មួយ​ភ្លាំង ព្រោះតែ​អស់កម្លាំង​នឹង​ការ​ហែរ​បក្ស​តែម្ដង​។

លោ​កថា​គ្រោះថ្នាក់​នៅក្នុង​ពេលនោះ បើ​លោក​ស្រវឹង​ដូច​គេ​បាន​ចោទ​មែន ប្រហែលជា​ស្លាប់បាត់​ហើយ អ៊ីចឹង​ហើយ​ទើប​លោក​កាន់តែ​សម្ដែង​ការ​អន់ចិត្ត នៅពេល​រថយន្ត​ដែលមាន​តម្លៃថោក ប៉ុន្តែ​វា​មានតម្លៃ​ថ្លៃ​សម្រាប់​លោក ត្រូវ​ខ្ទេច​មិន​ខុសពី​សល់​តែ​ខ្មោច​ឡាន​ទៅហើយ ប៉ុន្តែ​មិនមាន​មិត្ត​ភ័ក្ត្រ និង​ក្រុម​កា​ងារ​ហែរ​បក្ស​ណា​ម្នាក់​យកចិត្តទុកដាក់​ចំពោះ​រូបលោក​ទាល់តែសោះ ក្នុងពេលដែល​គ្រោះថ្នាក់​នោះ គឺ​បាន​កើតឡើង​ដោយសារ​តែ​លោក​អត់ងងុយ ហើយ​ធ្វើដំណើរ​ទាំងយប់ ក្រោយ​បញ្ចប់​ការ​ហែរ​បក្ស​បី​ថ្ងៃ​ជាប់​គ្នា​នៅតាម​ខេត្ត​។

​ ​លោក​ថ្លែង​ដោយ​តូចចិត្ត​ថា បើ​ក្នុងពេលនោះ លោក​មិនបាន​ទៅ​ត្រាំត្រែង​ហែរ​បក្ស​នៅ​ខេត្ត​ច្រើន​ថ្ងៃ ហើយ​មិនសូវ​បាន​សម្រាក​គ្រប់គ្រាន់ ក៏​មិន​មានរឿង​គ្រោះថ្នាក់​មួយ​នោះ​កើតឡើង​ដែរ ហើយ​លោក​ក៏​សរសើរ​ខ្លួនឯង​​ដែរ ដែល​ដឹងខ្លួន​ក្រោយពេល​ភ្លឹក​មួយ​ភ្លាំង​មកវិញ ហើយ​អាច​វេរ​ចង្កូត​ធ្វើអោយ​ខ្លួន​មិនមាន​របួសធ្ងន់​បាន​។ លោក​និយាយថា​«​ខ្ញុំ​រាល់ថ្ងៃ​មិន​លាក់​ទេ គឺ​អស់​រថយន្ត​ទី​កូ​នឹង​មួយ គឺ​អស់​ម្ម៉​ង ដោយសារតែ​ឡាន​ហ្នឹង​ខ្ញុំ​ទិញ​យកមក​ទុក​ជិះ​ផង និង​ទុក​ថត MV ផង ប៉ុន្តែ​មិនទាន់បាន​ថត​ផង ក៏មាន​គ្រោះថ្នាក់​ក្រោយពេល​ត្រលប់​ពី​ហែរ​បក្ស ហើយ​អ្វីដែល​ខ្ញុំ​អន់ចិត្ត គឺ​អត់​មាន​ខាង​ណា​ជួយ​ឈឺឆ្អាល​ខ្ញុំ​ទេ សូម្បីតែ​មិត្ត​ភ័ក្ត្រ​ដែល​គេ​អោយ​ខ្ញុំ​ទៅ​ជួយ​ហែរ​បក្ស​គគ្រឹកគគ្រេង​នឹង​ក៏​អត់​មាន ខ​ល​សួរ ដែរ ដល់​ចឹ​ង​មាន​អារម្មណ៍​ថា​តូចចិត្ត​និយាយ​មិន​ចេញ​!»​។

​លោក​ថា ខ្លួន​មិនមែនជា​អ្នកសិល្បៈ​មានបាន​ទេ ហើយ​បើ​លោក​គ្រោះថ្នាក់​ក្នុងពេល​ច្រៀង​រាំ ឬ​ចេញពី​ផឹកស៊ី មិនមែន​ជាការ​ហែ​រប​ក្ស ក៏​លោក​មិនតូច​ចិត្ត​ដែរ ប៉ុន្តែ​គ្រោះថ្នាក់​នៅក្នុង​យប់នោះ គឺ​កើតឡើង​ពី​ការ​ត្រលប់​មកពី​ហែរ​បក្ស​វិញ ហើយ​មិនមាន​អ្នកណា​ឈឺឆ្អាល​សូម្បី​តែមាន​ព័ត៌មាន​ផ្សាយ​ពី​គ្រោះថ្នាក់​ព្រោងព្រាត ក៏​មិនមាន​អ្នក​ចាប់អារម្មណៗ ដូច្នេះហើយ លោក​នឹកឃើញ​អន់ចិត្ត ជាពិសេស​ពេល​អ្នកផ្ទះ​របស់លោក បាន​ស្ដីបន្ទោស​មក​រូបលោក ដោយ​មិន​សំចៃមាត់​។

​លោក ម៉ា​រ៉ា ប៊ុណ្ណា បាន​អះអាងថា រាល់ថ្ងៃ​រូបលោក​មិន​ខុសពី​អ្នកសិល្បៈ​កម្សត់​នោះទេ ដោយសារតែ​ទៅណា​មក​ណា​ត្រូវ​ពឹង​មិត្ត​ភក្ត្រ ត្រូវ​ជិះ PassApp ហើយ​ការងារ​ក៏​កាន់តែ​ធ្លាក់​នៅពេលដែល​គេ​ជួល​លោក​ហើយ​ឃើញ​លោក​ពិបាក​ដល់​ម្លឹ​ង ក៏​អស់​អារម្មណ៍​ចង់យក​។ លោក ម៉ា​រ៉ា ប៊ុណ្ណា បន្ត​ថ្លែង​ទាំង​តូចចិត្ត​ថា គឺជា​រឿង​លំបាក​ណាស់ ដែល​លោក​សឹងតែ​មិនមាន​ទីផ្សារ​សិល្បៈ​ក្នុងពេល​ចុងក្រោយ ហើយ​ទើបតែ​សន្សំ​លុយ និង​ខ្ចីលុយ​បង្គ្រប់​ទិញ​បាន​ទី​កូ​មួយគ្រឿង​ទុក​គ្រាន់​ជិះ​សោះ ស្រាប់តែ​ត្រូវ​ខ្ទេច​អស់ នៅ​សងបំណុល​គេ​មិនទាន់រួច​បែបនេះ​។ យ៉ាងណាមិញ លោក​ក៏​សម្ដែង​ការដឹងគុណ​ដល់​គ្រូពេទ្យ​ធីតា​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី ដែល​បាន​ព្យាបាល​អោយ​លោក​ដោយ​ឥតគិតថ្លៃ ក្រោយពេល​លោក​គ្រោះថ្នាក់ ហើយ​ត្រូវ​វះ​បូស​អន្ទង់​នោះដែរ បើ​មិន​ដូច្នោះ​ទេ គឺ​លោក​ពិតជា​ក្រ​ជាន់​ក្រ​៕B

​ ​