​តារាចម្រៀង សេម ម៉ា​កូ ប៉ះគ្នា​នឹង​តារា​សម្តែង រុន ណា​កូន​

740
ចែករម្លែក

ដោយ​ : ​បញ្ញា​សាស្ត្រ​/ ​ ​ភ្នំពេញ : ​ពិតជា​ប្លែក តារា​សម្តែង សេម ម៉ា​កូ និង រុន ណា​កូ ដែលមាន​ឈ្មោះ​ស្រដៀង​គ្នា ស្រាប់​តែមាន​ការងារ​ក្នុង​អាជីព​បង្ហាញ​ម៉ូត​ក្នុង​ថ្ងៃ​តែមួយ ដែល​ធ្វើ​ឲ្យ​អ្នកអាន និង​ទស្សនា ពិតជា​ប្លែក​អារម្មណ៍ និង​លាន់មាត់​ថា យី ពិតជា​ពូកែ​រក​នឹកឃើញ យក​តារា​បង្ហាញ​ម៉ូត​ពីរ​ដួង​មានឈ្មោះ​ស្រដៀង​គ្នា មក​បង្ហាញ​ឈុត​ស្អាតៗ​សម្រាប់​យុវវ័យ​ទាំងពីរ​នាក់​តែម្តង​។

​ដោយសារ​តែមាន​សូរសៀង​ស្រដៀង​គ្នា តារា​បង្ហាញ​ម៉ូត សេម ម៉ា​កូ និង រុន ណា​កូ ត្រូវបាន​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់ Mr Man ជ្រើសរើស​អ្នក​ទាំងពីរ​មក​បង្ហាញ​ម៉ូត ដើម្បី​ជាការ​ចាប់អារម្មណ៍​មួយ​នៃ​សម្លៀកបំពាក់ ម៉ាក High Cultured ដែលជា​ម៉ាក​ល្បី​បាន​នាំចូល​ពី​ប្រទេស​ម៉ាឡេស៊ី ។
​ ​
​ លោក រុន ណា​កូ ដែល​ត្រូវគេ​ស្គាល់​ថា ជា​ម្ចាស់​ពាន​ដែល​គ្រង​ឈុត​បុរាណ​ប្រចាំឆ្នាំ​លេចធ្លោ​ប្រចាំឆ្នាំ​២០១៨ ក្រោម​ការប្រកួត​របស់​«​គ្រួសារ​តារា​កម្ពុជា​»​កាលពីពេល​ថ្មី​កន្លងទៅ បាន​ថ្លែង​ប្រាប់ថា ឈុត​ដែល​លោក​បាន បង្ហាញ​គឺជា​រៀបចំ​របស់​ម្ចាស់​ហាង​មី​ស្ទ័​រ​មែន បន្ទាប់ពី​លោក​ត្រូវបាន​ទាក់ទង​អោយ​ថត​ផ្សាយ​ឈុត​ខោអាវ កាបូប និង​មួក​ម៉ាក ហាយ​ខាល់​ឆឺ ដែល​នាំចូល​ផ្ដាច់មុខ​ដោយ​ហាង​លក់​សំលៀកបំពាក់​ល្បីឈ្មោះ​មួយ​នេះ​។ លោ​កថា​កន្លងមក​ខ្លួន​ធ្លាប់​ថត​ម៉ូដ និង​ថត​សម្អាងការ​ប៉ុន្តែ ប៉ុន្តែ​មិន​ធ្លាប់​លេងខ្លួន​ជាមួយនឹង​ឈុត​សម្លៀកបំពាក់​ម៉ាក​ប្រេនៗ​បែបនេះ​ទេ ទើប​លោក​ចាត់ទុកថា ការបង្ហាញ​ខ្លួន​ក្នុង​ឈុត​កាលី​ប​បែប​យុវវ័យ​បែបនេះ ក៏​លូ​យ​កប់​ស៊េរី​សម្រាប់​ការងារ​បង្ហាញ​ម៉ូដ​។

​លោក​សេម ម៉ា​កូ និយាយថា ខ្លួន​គឺជា​តារាចម្រៀង​នោះទេ ប៉ុន្តែ​ដោយសារតែ​មានការ​ស្នើឲ្យ​លោក​ថត​ផ្សាយ​ឈុត​សម្លៀកបំពាក់​ម៉ាក​ល្បី របស់​ហាង​មី​ស្ទ័​រ​មេន ទើប​លោក​សម្រេចចិត្ត​ទទួល​ថត ដោយ​នេះ​ក៏​ជាការ​ងារ​ថត​ម៉ូដ​លើកដំបូង ដែល​លោក​បានទទួល និង​បាន​ថត​រួមជាមួយ​តារា​សម្ដែង​លោក​រុន ណា​កូ​ផងដែរ​ ។ យ៉ាងណាមិញ លោ​កថា​ខ្លួន​មិនសូវមាន​អារម្មណ៍​ថ្នឹក នឹង​ការងារ​បែបនេះ​ទេ ដោយសារតែ​លោក​ប្រឡូក​ការងារ​សិល្បៈ​ក្នុង​អាជីព​ច្រៀង​ច្រើនជាង​៕B