​តារាចម្រៀង Tina Snow ត្រឡប់មកវិញ​ជាមួយនឹង​បទ «​សង្សារ​លិ​ប​ល​» ប្លែក​អារម្មណ៍​

883
ចែករម្លែក
  • 176
    Shares

ដោយ​ : ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ ៖ ​បទ​ចម្រៀង​មួយ​បទ​ប្លែក​អារម្មណ៍​ពី​តារាចម្រៀង កញ្ញា Tina Snow «​សង្សារ​លិ​ប​ល​» ដែល​និយាយ​ពី​ការ​រងចាំ បុរស​ម្នាក់​ដែល​មិនបាន​ចាត់ទុក​នារី ដែល​ខ្លួន​ស្រលាញ់​ជា​មិត្តស្រី​តែមួយ​ស្មោះ​មួយ​នោះទេ ពោលគឺ​នារី​ក្នុង​បទ​ចម្រៀង គឺជា​អ្នក​រងចាំ​បុរស​ម្នាក់​នោះ​ជានិច្ច​ជា​កាល​។

​ ​នេះ​គឺជា​បទ​ចម្រៀង ដំបូង​គេ​របស់​តារាចម្រៀង Tina Snow បន្ទាប់ពី​តារាចម្រៀង​រូបនេះ បាន​បោះបង់​អាជីព​ជា​អ្នក​សល្បៈ​អស់​ជិត​១០​ឆ្នាំ​។ ការវិល​ត្រឡប់មកវិញ​ម្តងនេះ ទីណា សង្ឃឹម យ៉ាង​មុត​ម៉ាំ​ថា នាង និង​ទទួលបាន​ការគាំទ្រ ពី​ទស្សនិកជន ព្រោះតែ​បទ​ចម្រៀង «​សង្សារ​លិ​ប​ល​» ជា​បទ​ចម្រៀង និពន្ធ​ទំនុកភ្លេង​ថ្មី និង​ទំនុកច្រៀង ដោយ​ស្នាដៃ​របស់​នាង ហើយក៏​ជាការ​បកស្រាយ​របស់ Tina Snow ផងដែរ​។

​ ​សូម​រំលឹកថា តារាចម្រៀង កញ្ញា ទីណា ធ្លាប់បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់តាំងពី​ឆ្នាំ​២០០៦ ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហា ជួប​គ្រោះថ្នាក់​ចរាចរណ៍ តារាចម្រៀង​រូបនេះ ក៏បាន​ផ្អាក​ការសម្តែង​របស់ខ្លួន​ក្នុងអំឡុង​ឆ្នាំ​២០០៩​។ គ្រា​ដែល​ជំងឺ​របស់​នាង​មិនបាន​ធូរស្រាល ដោយសារ​ប្រេះស្រាំ ឆ្អឹង​ជង្គង់​។

​ ​ដោយ​ចិត្ត​ស្រលាញ់ បានធ្វើអោយ ទីណា ងាក​មក​ចាប់​អាជីព​ចម្រៀង វិញ​ម្តង ខណៈដែល​ពេលមុន នាង​ធ្លាប់តែ​ជា​តារា​សម្តែង និង​ថត​ស្ព​ត​ពានិជ្ជកម្ម​ធំៗ និង​ខារ៉ាអូខេ មួយចំនួន​។

​ ​តោះ​ចង់ដឹងថា «​សង្សារ​លិ​ប​ល​» មាន​ខ្លឹមសារ​យ៉ាងណា ស្តាប់​កម្សាន្ត​ទាំងអស់គ្នា ​!​