​តារាភាពយន្ត​និង​ចម្រៀង​ហុងកុង​ពីររូប តាំងចិត្ត​មក​មើល​អង្គរវត្ត​ឱ្យ​ខាន​តែ​បាន​

104

ភ្នំពេញៈ តារាភាពយន្ត​ហុងកុង​លោក ប៉ា​ទ្រី​ក ដាន់​(Patrick Dunn) និង​ជា​តារាចម្រៀង​ជា​ពិធី​ការិនី​ទូរទស្សន៍​ហុងកុង លោកស្រី បេ​ក​ឃឺ​រី លី ( Beckery Lee) បាន​តាំងចិត្ត​ថា នឹង​មក​ទស្សនា​ប្រាសាទអង្គរវត្ត ឱ្យ​ខាន​តែ​បាន​នៅ​លើក​ក្រោយ បន្ទាប់ពី​ទស្សនកិច្ច​លើក​ទី​១​របស់​ពួកគាត់​មិនបាន​ទៅ​ទស្សនា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៍​ល្បី​រន្ទឺ​មួយ​នេះ​។​
​ ​តារា​ហុងកុង​ដ៍​ល្បីល្បាញ​ទាំងពីរ​រូប បាន​ប្រាប់​អ្នក​សារពត៌មាន​កម្ពុជា​ដូច្នេះ​អំឡុងពេល​ពួកគាត់​ទាំងពីរ​បានមក​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​២០​នៃ​ការបង្កើត​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៅ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ សីហា ឆ្នាំ​២០១៧​នៅ​ភោជនីយដ្ឋាន​តូ​ប៉ាស់ រាជធានី​ភ្នំពេញ​។

តារាភាពយន្ត​ហុងកុង​លោក ប៉ា​ទ្រី​ក ដាន់


​ ​លោកប៉ា​ទ្រី​ក ដាន់ បាន​ប្រាប់​អ្នក​សារពត៌មាន​កម្ពុជា​ថា​៖ លោក​រំភើប​និង​រីករាយ​ណាស់​ដែល​បាន​មកដល់​ទឹកដី​កម្ពុជា តែ​គាត់​មាន​ពេលវេលា​ខ្លី​ពេក មិនបាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ដែលមាន​កិត្តិនាម​ល្បីល្បាញ​ពេញ​ពិភពលោក​។​លោក​សោកស្តាយ​ណាស់ តែ​គាត់​បាន​តាំងចិត្ត​ថា នឹង​មក​មើល​ប្រាសាទអង្គរវត្ត​ឱ្យ​ខាន​តែ​បាន​នៅ​លើក​ក្រោយ​ហើយនឹង​ដើរ​ឱ្យបាន​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​លើក​នេះ​បានត្រឹមតែ​ទៅ​មើល​ផ្សារ​អ៊ី​អន​តែប៉ុណ្ណោះ​។​

លោកស្រី បេ​ក​ឃឺ​រី លី

​ ​លោកស្រី បេ​ក​ឃឺ​រី លី តារាចម្រៀង​និង​ជា​ពិធី​ការិនី​ទូរទស្សន៍ បានឱ្យដឹងថា នេះ​ជា​លើក​ទី​១ ដែល​គាត់​បានមក​ទស្សនកិច្ច​កម្ពុជា​។​កម្ពុជា មានការ​អភិវឌ្ឍន៍​ច្រើន ហើយ​ប្រជាជន​កម្ពុជា​រួសរាយ​រាក់ទាក់​។​
​ ​តារា​រូបនេះ បាន​និយាយទៀតថា លើក​នេះ​ដោយសារ​ពេលវេលា​ខ្លី​ពេក គាត់​មិនអាច​ទៅ​មើល​ប្រាសាទអង្គរវត្ត​បាន​។​តែបើ​មានឱកាស​លើក​ក្រោយ គាត់​នឹង​មកលេង​អង្គរវត្ត​ឱ្យ​ខាន​តែ​បាន ព្រោះ​គាត់​បានដឹងថា អង្គរវត្ត​ល្បីល្បាញ​និង​អស្ចារ្យ​ណាស់​៕MN
ដោយៈសុផល

តារាភាពយន្ត​ហុងកុង​លោក ប៉ា​ទ្រី​ក ដាន់