​តារា​កំប្លែង​ក្នុង​រឿង​”​ខ្មោច​ត្រឡោកបែក ”​នាយ​កូ​ទី​បង្ហាញខ្លួន​នៅ​កោះ​ពេជ្រ​ល្ងាច​នេះ​

870
ចែករម្លែក
  • 47
    Shares

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​នាយ​កូ​ទី​(Kootee)​បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​។​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទ្រង់ទ្រាយ​ធំ​មួយ​មាន​ឈ្មោះថា ឃូ​ល​ហ្វ្រេស​(Cool Frezh) នៅ​កោះ​ពេជ្រ​។

​ក្រៅពី​តារា​កំប្លែង​ក្នុង​រឿង​”​ខ្មោច​ត្រឡោកបែក​”​រូបនេះ​ក៏មាន​វត្តមាន​តារា​កំប្លែង​កម្ពុជា​និង​តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​នៅ​កម្ពុជា​ចូលរួម​ផងដែរ​។ ចុះ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម តារា​កំប្លែង​រូបនេះ​ទទួលបាន​ការស្វាគមន៍​យ៉ាងខ្លាំង​អ្នកគាំទ្រ​និង​អ្នក​ផលិតកម្ម​វិធី​នៅ​កម្ពុជា ។ តារា​កំប្លែង​នាយ​កូ​ទី​រូបនេះ​បានបង្ហាញ​ពី​អារម្មណ៍​រំភើប​សប្បាយរីករាយ​ដែលមាន​វត្តមាន​ជាថ្មី​នៅ​កម្ពុជា​។

តារា​កំប្លែង​ថៃ​រូបនេះ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា​លោក​សប្បាយចិត្ត​ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​នៅ​ខ្មែរ​“​ឃូ​ល​ហ្វ្រេស​(CoolFrezh)”​នៅ​កោះ​ពេជ្រ​នា​ល្ងាច​នេះហើយ​សូម​ទស្សនិកជន​និង​ប្រជាជន​ខ្មែរ​ដែល​ស្គាល់​លោក​តែងតែ​តាមដាន​រឿង​របស់លោក​សូម​មកជួប​លោក​ផ្ទាល់​ក្នុង​ការប្រគំ​តន្ត្រី​នៅ​កោះ​ពេជ្រ​ល្ងាច​របស់​ភេសជ្ជៈ​ទឹក​ប្រទាល​កន្ទុយក្រពើ ឃូ​ល​ហ្វ្រេស​។

​លោក​នឹង​បង្ហាញខ្លួន​ជាមួយ​បទ​ចម្រៀង​ថៃ​ចំនួន​ប្រាំ​បទ​ជា​ចំណងដៃ​នៃ​ការធ្វើដំណើរ​មកជួប​អ្នកគាំទ្រ​និង​ប្រជាជន​ខ្មែរ​ទាំងអស់គ្នា​។​នាយ​កូ​ទី​បាន​បញ្ជាក់ថា​ការធ្វើដំណើរ​មក​សម្តែង​និង​ជួប​គាំទ្រ​នៅ​កម្ពុជា​ជា​លើក​ទី​១​ហើយ​លោក​ពិតជា​សប្បាយចិត្ត​និង​រំភើប​ខ្លាំងណាស់​ដែលមាន​ប្រជាជន​ខ្មែរ​ជាច្រើន​ស្រលាញ់​រូបលោក​។

​លោក​ពិតជា​ត្រេកអរ​ដែល​ក្រុមហ៊ុន​ភេសជ្ជៈ​ទឹក​ប្រទាល​កន្ទុយក្រពើ​ឃូ​ល​ហ្វ្រេស​ដ​បាន​ជ្រើស​រើ​យក​លោក​ជា​អ្នកតំណាង​ផលិតផល​រយៈពេល​មួយឆ្នាំ​។​ជាមួយគ្នា​នោះ​លោក​ក៏​នឹងមាន​គម្រោង​ធ្វើ​កម្មវិធី​សប្បុរសធម៌​ជួយ​សង្គម​កម្ពុជា​នាពេល​ខាងមុខ​ណាមួយ​នោះ​សម្រាប់​ការ​ដំណើរ​មក​សម្តែង​និង​ច្រៀង​នៅ​កម្ពុជា​ដែល​តំណាង “​ឃូ​ល​ហ្វ្រេស​” លើក​ក្រោយៗ​ទៀត​។

​លោ​កថា​នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​លោក​បានធ្វើ​ដំណើរ​មក​ក​ម្ពុ​ជា​ហើយ​ការមកដល់​លើក​នេះ​គឺ​ដើម្បី​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​មាន​ឈ្មោះថា​ឃូ​ល​ហ្វ្រេស​(CoolFrezh)​ខណៈ​លោក​គឺជា​តារា​តំណាង​ផលិតផល Cool Frezh​ផងដែរ​។ លោក​ពិតជា​អរគុណ​សម្រាប់​ការស្វាគមន៍ និង​គាំទ្រ​ការសម្តែង និង​ការចូលរួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​លើក​នេះ​។​

​សូម​បញ្ជាក់ដែរថា​កម្ម​វិធី​ប្រគំ​តន្ត្រី​ទ្រង់ទ្រាយ​ធំ​នេះ​ចូលរួម​ដោយ​តារា​កំប្លែង​នាយ​ពែ​កមី​នាយ​គ្រឿន​តារាចម្រៀង​ល្បីឈ្មោះ​មានដូចជា​កញ្ញា មាស សុខ​សោភា កញ្ញាឯក​Miss Univer 2018​។​កញ្ញា​រឿន ណាត និង​តារាចម្រៀង​បងប្អូន​កូនប្រុស​លោក​ព្រាប​សុវត្ថិ​ទាំង​៣​រូប​ផងដែរ​។

​កម្មវិធី​ប្រគំ​តន្ត្រី​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​នេះ​នៅខាងមុខ​មហោស្រព​កោះ​ពេជ្រ​ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​CTN​ផងដែរ​៕S/​