​តារា​បង្ហាញ​ម៉ូត​ពីររូប​មាន​ទីផ្សារ​ជាង​មុន​លេចមុខ​ប៉ះគ្នា​ក្នុង​ផលិតកម្ម​”​សរ​កេស​រ៉ា​”

267

ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូត​សិច​ស៊ី​ពីររូប​ពេលនេះ​មាន​ទីផ្សារការងារ​ជាង​មុន គឺ កញ្ញា វ៉ាន់ មុន្នី​នាង​និង​កញ្ញា​រ៉ូ​ហ្សា​បាន​លេចមុខ​ប៉ះគ្នា​ជា​តួឯក​ស្រី​ទាំងពីរ​ក្នុង​ខ្សែភាពយន្ត​តែមួយ​គឺ​“​វិញាណ​ចាំ​ស្នេហ៍​” របស់​ផលិតកម្ម សរ កេស​រ៉ា​។

កាលពី​ថ្ងែ​ទី​៦ ខែ មករា ឆ្នាំ​២០១៩​ម្ចាស់​ផលិតកម្ម សរ កេស​រ៉ា ភាពយន្ត គឺ​លោកស្រី សរ កេស​រ៉ា​បានរៀបចំ​ពិធី​ក្រុង​ពាលី​ត្រៀម​ថត​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មានឈ្មោះ រឿង​”​វិញាណ​ចាំ​ស្នេហ៍​”​ដោយ​ពិធី​ក្រុង​ពាលី​នេះ​មានការ​ចូលរួម​ដោយ​តារា​ល្បី​និង​តារា​ពន្លក​ថ្មី​ជាច្រើន​។

តារា​សម្តែង និង​ជា​ម្ចាស់​ផលិតកម្ម លោកស្រី សរ កេស​រ៉ា បាន​ប្រាប់​មក​ក្រុម​សារព័ត៌មាន​ឱ្យដឹងថា រឿងនេះ​ជា​រឿង​ថ្មី ដែលមាន​ការសំដែង​តុបតែង​ខ្លួន​បែប​បុរាណ លាយឡំ​ឈុត​ឆាក​ច្រើន លាយឡំ​កំប្លែង​, សើច​, យំ​និង​មន្តអាគម​និង​ស្នេហា៍​រវាង​តួអង្គ​ក្នុង​រឿង និង​រំលឹក​របាំ​បុរាណ​ខ្មែរ និង​ល្ខោន​ខោ​ជា​ប្រពៃណី​ខ្មែរ​និង​ឈុត​ឆាក​ខ្មោច​ថែម​ទៀតផង​។​រឿង​”​វិញ្ញាណ​ចាំ​ស្នេហ៍​”​នេះ​បន្ទាប់ពី​ក្រុង​ពាលី​ហើយ​លោកស្រី​និង​អ្នកដឹកនាំ​រឿង​និង​ត្រៀម​រៀបចំ​ថត​ក្នុងពេល​ឆាប់ៗ​នេះ​ផង​ដែល​។​

​លោកស្រី សរ កេស​រ៉ា ក៏មាន​ការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​សូម​ចូលរួម​គាំទ្រ​ដល់​សិល្បៈ​ខ្មែរ​យើង​អោយ​កាន់តែច្រើន​និង​ជួយ​គាំទ្រ​ដល់ រឿង “​វិ​ញ្ញា​ចាំ​ស្នេហ៍​” ដែល​ត្រៀម​និង​ធ្វើ​ការថត និង​ត្រៀម​និង​ដាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​នេះ​។​

​សម្រាប់​តូ​ឯក​ស្រី​ទាំងពីរ​គឺ កញ្ញា វ៉ាន់ មុន្នីនាថ និង រ៉ូ​ហ្សា បានបង្ហាញ​អារម្មណ៍​របស់​ពួកគេ​ថា ខ្សែភាពយន្ត​នេះ ពួកគេ​ពិតជា​សប្បាយ​ណាស់​ដែល​បាន​សម្តែង​រួមគ្នា ហើយក៏​មិន​នឹកស្មានថា អ្នកស្រី សរ កេស​រ៉ា ដាក់​តួ​ឱ្យ​ពួកគេ​លេង​ប៉ះគ្នា​ក្នុង​ខ្សែភាពយន្ត “​វិ​ញ្ញា​ចាំ​ស្នេហ៍​” មួយ​នេះដែរ​។​

​សូមបញ្ជាក់ថា រឿងនេះ ក្រៅពី​តួឯក​ស្រី​ទាំងពីរ មានការ​ចូលរួម​សម្តែង​ដោយ ៖ លោក ទេព រិ​ន​ដា​រ៉ូ​, លោក​កូតា​,​កញ្ញា​មុន្នី​កា​,​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​សិរីវុឌ្ឍ​,​អ្នកអង្គម្ចាស់​ជេន​ណា​និង​មាន​អ្នក​សិល្បៈករ​សិល្បៈការី​នី​ជាច្រើន​ទៀតផង​ដែរ​៕S/​