​តារា​បង្ហាញ​ម៉ូត កញ្ញា CiCi (​ស៊ី​ស៊ី​) ដើម្បី​សិល្បៈ​ខំ​ដល់​ម្លឹ​ង​ផង

906
ចែករម្លែក

ដោយ​:បញ្ញា​សាស្ត្រ​/​ភ្នំពេញ​ ៖ ​ទើបតែ​ប្រកាស​និង​ច្រានចោល​ព័ត៌មាន ថា តារា​សម្តែង​កញ្ញា CiCi បោះបង់​សិល្បៈ​ចោល ក្រោយពេល​កញ្ញា ធ្លាប់​បង្ហើប​ប្រាប់ថា​នាង​បាន​ឡើង​តួរ​នាទី នៅ​កន្លែងធ្វើការ​ឯកជនរ​បស់​នាង​។ បន្ទាប់ពី​បាន​ចូលប្រឡូក​សិល្បៈ​មួយ​ប្រាវ កញ្ញា CiCi ក៏​ឆក់​បាន​កេរ្តិ៍ឈ្មោះ​ល្បាញ​ល្បី​មិនធម្មតា​នោះ ហើយ​ថ្មីៗ​នេះ តារា​សម្តែង សិច​ស៊ី បាន​រំលេច​វត្តមាន​ក្នុង​កម្មវិធី​មួយ ដែល​ទើបតែ​កន្លងទៅនេះ ជាមួយនឹង​ការតុបតែង​ខ្លួន​យ៉ាង​ទាក់ទាញ ដោយ​ឈរ​បង្ហាញ​ម៉ូត ជា​ម៉ូ​ឌែ​ល​លេចធ្លោ​មួយរូប​។

​ដោយ​ការស្រលាញ់​សិល្បៈ មិន​ងាករេ តារា​សម្តែង កញ្ញា CiCi មិន​ធ្លាប់​ប្រាប់ថា​នាង​បោះបង់​ការងារ​សិល្បៈ ម្តងណា​ទេ ត្បិត​អី​នាង​ស្រលាញ់​សិល្បៈ​នេះ​យូរណាស់​មកហើយ​។ ម្យា​ង​ទម្រាំ​តែ​នាង​អាច​មានមុខ តាម​ខ្សែភាពយន្ត​នីមួយៗ​ក៏​មិន​ងាយស្រួល​នោះដែរ ប្រសិនបើ​នាង​គ្មាន​សម​ត្ថិ​ភាព​គ្រប់គ្រាន់​ក្នុងការ​សម្តែង​។

​ ​នារី​អាកាសចររូបនេះ សុខចិត្ត​លះបង់​ពេលវេលា ផ្ទាល់ខ្លួន​ជាច្រើន​ដើម្បី​ការងារ​សិល្បៈ​ដែល​នាង​ប៉ងប្រាថ្នា នាង​បាន​ប្រាប់ថា ថ្ងៃ​ខ្លះ​ដែល​នាង​ទំនេរ​ពី​ការងារ CiCi តែងតែ​ទទួល​ការងារ​សិល្បៈ​មិនអាច​ប្រកែក ទោះបី​ពេលខ្លះ​នាង​ត្រូវ​រត់​ត្របាញ់​ជើង​ដើម្បីអោយ​ទាន់​ម៉ោង​ការងារ​ដែរ ជាក់ស្តែង​ដូច​ពេល​កន្លងទៅ គឺ​នាង​មាន​រយៈពេល​តែ​បន្តិចបន្តួច ពោលគឺ យន្តហោះ​ចុះចត ភ្លាម នាង​ត្រូវ​ប្រញាប់ប្រញាល មក​កន្លែង ដើ​ម៉ូត​ភ្លាម​តែម្តង ដោយ​មិន​បង្អង់​យូរ​នោះទេ​៕B/