​តារា​ប្រុស​បី​រូប​ចង់​ក្លាយជា​ម្ចាស់​ជំនួញ​បន្ថែម​លើ​អាជីព​ជា​អ្នកសិល្បៈ​

792
ចែករម្លែក

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ក្នុង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ និង​ចាប់​រង្វាន់​ធំ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ កាលពី​យប់​ថ្ងៃទី​៣១​ធ្នូ​របស់​ក្រុមហ៊ុន​មី​ហិ​រ​សេ​អ៊ូ​ល​៧​យ៉ាង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ក្បាលថ្នល់​។​ជាមួយ​នោះ តារា​៣​ដួង​រួមមាន នាយ​សុ​បិ​ន្ត លោក BIG និង​តារាចម្រៀង​លោក មង្គល ធី​ណា​បាន​បង្ហាញខ្លួន​គួរឱ្យភ្ញាក់ផ្អើល​ដែល​អ្នក​ទាំងបី​បែ​ជាមាន​ចំណាប់អារម្មណ៍​ចង់បាន​ជំនួញ​បែបនេះ​បន្ថែមទៀត​ក្រៅពី​អាជីព​ជា​អ្នកសិល្បៈ​។

​លោក​BIG​និយាយថា​លោក​ល្មម​នឹង​ដល់ពេល​លោក​ត្រូវ​សំឡឹងមើល​អាជីវកម្ម​មួយ​គឺ​បើកហាង​មួយ​ដើម្បី​ពង្រីក​ប្រាក់ចំណូល​របស់ខ្លួន​ហើយ​។​ដោយ​លោក​យល់ថា​ការបើក​ជំនួញ​មី​ហិ​រ​ស៊េ​អូ​ល​៧​យ៉ាង​គឺជា​អ្វីដែល​លោក​ចាប់អារម្មណ៍​។​លោក​ថា​អាជីវកម្ម​ហូបចុក​បែប​នេះ​ងាយស្រួល​នឹងធ្វើ​ឱ្យ​លោក​មិន​ប្រឈម​ខាតបង់ និង​មិន​បោះទុន​ច្រើន​នោះទេ ខណៈដែល​យីហោ​ហាង​នេះ ក៏មាន​ការពេញនិយម​ស្រាប់ ដែល​មិន​ពិបាក​ភ័យ​រឿង​បើក​ហើយ​បិទ​វិញ​។

​លោក ងួន សុ​បិ​ន្ត និយាយថា លោក​ចង់​ក្លាយជា​ម្ចាស់​ហាង​ហូបចុក​បែបនេះ​ជា​យូរ​មកហើយ ដោយ​លោក​បានចាត់ទុក​ឱកាស​បាន​ក្លាយជា​ពិធីករ​ក្នុង​កម្មវិធី​ចាប់ឆ្នោត​របស់​ក្រុមហ៊ុន​មី​ហិ​រ​សេ​អ៊ូ​ល​៧​យ៉ាង​។​ធ្វើឱ្យ​លោក​កាន់តែ​ស្គាល់​ជិតស្និទ្ធ​ជាមួយ​ម្ចាស់​ហាង​ហើយ​អាច​សិក្សា​ពី​ដំណើរការ​អាជីវ​កម្មបាន​យ៉ាង​រលូន​ក្នុងពេល​ដ៏​ខ្លី​។

​លោ​កថា​នេះ​ជា​មុខរបរ​ហូបចុក​ដែល​អ្នកណា​ក៏​ចាប់អារម្មណ៍​ហើយ​ដើម្បី​អាច​សម្រេច​នូវ​គោលបំណង​នេះ គឺ​លោក​នឹងសិក្សា​ពី​ដំណើរការ​បើកហាង​អោយបាន​កាន់តែ​ឆាប់​។ យ៉ាងណាមិញ លោ​កថា​ពេលវេលា​ពិតប្រាកដ​នៅ​មិនទាន់​ដឹង​ទេ​ដោយ​គ្រាន់តែ​លោក​ដឹងថា​នឹង​អាច​សិក្សា​ក្នុងពេល​ឆាប់​ដើម្បី​មាន​ហាង​ហូបចុក​មួយ​ជា​របស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

​មិន​ខុសគ្នា​ដែរ​លោក​មង្គល​ធី​ណា​តារាចម្រៀង​ថោ​ន​បាន​អះអាងថា​លោក​ស្រឡាញ់​អាជីវកម្ម​បែបនេះ​ជា​យូរ​មកហើយ ដោយសារតែ​ពេល​ន្ល​ង​មក​លោក​ក៏មាន​មិត្តភក្តិ​ដំណើរការ​ហាង​នេះ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។​លោ​កថាមុខ​របរ​មី​ហិ​រ​សេ​អ៊ូ​ល​៧​យ៉ាង​គឺជា​អាហារ​ដែល​បងប្អូន​ខ្មែរ​ភាគច្រើន​ចូលចិត្ត ដូច្នេះ​អោយតែ​បើក​ត្រូវចំ​បរិយាកាស​ល្អ គឺ​ងាយស្រួល​ខ្លាំងណាស់ សម្រាប់​ជោគជ័យ ជាពិសេស​សម្រាប់​ផលចំណេញ​។

​នៅក្នុង​ពិធី​នោះ លោក អ៊ឹម លី ម្ចាស់​ក្រុមហ៊ុន​មី​ហិ​រ​សេ​អ៊ូ​ល​៧​យ៉ាង ក៏បាន​ថ្លែង​បញ្ជាក់ថា​ដែរ មកទល់​រយៈពេល​២​ឆ្នាំ​ដែល​លោក​ទិញ​សិទ្ធិ​ដំណើរការ​អាជីវ​កម្មនេះ​។​ហាង​មី​ហិ​រ​មាន​សាខា​ចំនួន​៧០​កន្លែង​ហើយដោយ​គម្រោង​នឹង​ទិញ​សិទ្ធិ​ភេសជ្ជៈ​ឆប់​ឆា​ហ៍​មក​ដាក់​ក្នុង​ហាង​នៅ​គ្រប់​សាខា​បន្ថែមទៀត​។​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​ដែល​មានន័យថា​ក្រៅពី​ភ្ញៀវ​អាច​ទទួលទាន​មី​ហិ​រ​យ៉ាង​ឆ្ងាញ់​របស់​កូរ៉េ ក៏បាន​ទទួលទាន​ភេសជ្ជៈ​ឆប់​ឆា​ហ៍ ដែលជា​ប្រេន​ល្បីល្បាញ​របស់​ថៃ​ក្នុង​ហាង​តែមួយ​។

​យ៉ាងណាមិញ​លោក​បានប្រកាសថា​គ្រប់​បណ្ដា​ហាង​មី​ហិ​រ​ដែល​មិនមាន​យីហោ​មី​ហិ​រ​សេ​អ៊ូ​ល​៧​យ៉ាង​គឺ​មិនមែនជា​សាខា​របស់ខ្លួន​ឡើយ​។​លោក​អ៊ុច​រ៉ូ​ម៉ា​ម្ចាស់​ហាង​និង​លោក​សួ​ម​វី​រ៉ា​ដេ​ត​តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​ឆប់​ឆា​ហ៍​បាន​ថ្លែង​បញ្ជាក់ថា​ចាប់ពី​ឆ្នាំ​២០១៩​តទៅ​ហាង​ឆប់​ឆា​ហ៍នឹង​មាន​សាខា​សរុប​ទាំងអស់​ជាង​៩០​កន្លែង​ដោយសារតែ​មុន​កុងត្រា​ចាប់ដៃ​ជាមួយ​ហាង​មី​ហិ​រ​សេ​អ៊ូ​ល​៧​យ៉ាង ខ្លួន​មាន​សាខា​ចំនួន​២៥​ទីតាំង​ហើយ នៅ​ទូទាំងប្រទេស​៕S/