​តារា​ល្បីៗ​នាំគ្នា​អង្រួន​ឆាក​តន្ត្រី​ផ្អើល​ខេត្ត​ព្រះសីហនុ​

303
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​ភ្នំពេញ​-​តារា​សម្តែង តារាចម្រៀង ជាច្រើន​ដួង បាននាំគ្នា​អង្រួន​ឆាក​តន្ត្រី​ក្នុង​កម្មវិធី សម្ពោធ​បុរី VIP ស្ថិតនៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​រាត្រី ថ្ងៃទី​៩ មករា ២០១៩​។ ការប្រគុំ​តន្ត្រី​បានធ្វើ​ឱ្យមាន​អ្នកទស្សនា​យ៉ាងច្រើន​កុះករ​ដូចជា​ការប្រគុំ​តន្ត្រី​ខ្នាត​ធំ​អីចឹង​។

​វត្តមាន​តារា​ល្បីៗ​នៅក្នុង​ថ្ងៃនោះ​រួមមាន លោក សុះ ម៉ាច កញ្ញា មាស សុខ សោភា នាយ​ពែ​កមី ឌី​ជេ​កា​កា លោក ណូយ វ​ណ្ណេ​ត នាយ​ចឺម លោក ម៉ៅ ហា​ជី កញ្ញា ឌួង ហ្សូ​រី​ដា លោក​ហេ​រ៉ូ កញ្ញា​រ៉ា​ប៊ី កញ្ញា​វិ​រៈ​និច្ច លោក​ឈឿន ឩ​ត្ត​ម និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។

នៅក្នុង​ថ្ងៃនោះ តារា​យុវវ័យ​រួមមាន កញ្ញា​មាស​សុខ​សោភា​កញ្ញា​រ៉ា​ប៊ី​នាយ​ចឺម​និង​វិ​រៈ​និច្ច​មិន​ត្រឹមតែ​បង្អួត​សម្រស់​ដើម្បី​ប្រជែង​ប្រជាប្រិយភាព​គ្នា​ប៉ុណ្ណោះ​ទេ​អ្នក​ទាំងនោះ​ក៏​បង្អួត​ក្បាច់​រាំ​គ្នា​ឡើង​ផ្អើល​ពិធី​សម្ពោធ​បុរី​វី​អាយ​ភី​នៅក្នុង​យប់នោះ​ផងដែរ​។

​គួរ​បញ្ជាក់ថា​គម្រោង​សម្ពោធ​បុរី​របស់​អ្នកវិនិយោគ​ក្នុងស្រុក​ជា​ទ្រង់ទ្រាយ​ធំ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​សរសើរ​ពី​គម្រោង​នេះ​។​លោក​ហេង​ប៊ុន​ទី​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​តំណាង​លោក​យន្ត​មីន​អភិបាលខេត្ត​ព្រះសីហនុ​បាន​គូសបញ្ជាក់ថា​ខេត្ត​ព្រះសីហនុ​មិនអាច​ខ្វះ​ការចូលរួម​វិនិយោគ​ពី​អ្នកវិនិយោគទុន​ក្នុងស្រុក​បានទេ​ដើម្បីឱ្យ​ការវិនិយោគ​ទាំងមូល​មាន​និរន្ត​ភាពច្បាស់លាស់ ហើយ​រឹងមាំ​។

​លោក​ថា​តំបន់​ទេសចរណ៍​ពិតជា​ត្រូវការ​បំផុត​រាល់​ការវិនិយោគ​ពី​សំណាក់​ជនបរទេស​។​ប៉ុន្តែ​បើ​គ្មាន​គម្រោង​តូចធំ​របស់​ក្រុម​វិនិយោគ​ក្នុងស្រុក​ក៏​មិនមែនជា​សេចក្ដីត្រូវការ​របស់​ខេត្ត​នោះដែរ​។​ដោយសារតែ​ក្រុម​អ្នកវិនិយោគ​ក្នុងស្រុក​ទើប​យល់​ពី​សេចក្ដីត្រូវការ​របស់​អតិថិជន​ក្នុងស្រុក​បានច្បាស់លាស់​ជាង​បើ​ធៀប​នឹង​ការវិនិយោគ​របស់​ជន​បរទេស​។

​លោក​ទទូច​ឱ្យ​អ្នក​ទេសចរណ៍​ដែល​ចង់បាន​ផ្ទះ​ស្នាក់នៅ​នៅ​ខេត្ត​ព្រះសីហនុ​និង​ក្រុម​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល ទិញ​សំណង់​របស់​បុរី​វី​អាយ​ភី​ឱ្យបាន​រួសរាន់​។ ដើម្បី​ទទួលបាន​ប្លង់​ល្អ ដោយសារតែ​គម្រោង​រប​ស់​ក្រុមហ៊ុន​នេះ​សាងសង់​ក្នុង​ទីប្រជុំជន​ស្រុក​ព្រៃនប់​ដែល​ងាយ​ចំណេញ​ក្នុង​រយៈពេល​មួយ​ខ្លី​។​

ខណៈ​ស្រប​ដែល​គម្រោង​ទាំងមូល​ក្រៅពី​ក្លាយជា​ក្រុង​រណប​ទ្រង់ទ្រាយ​ធំ​ប្រចាំខេត្ត​ក៏​ជា​តំបន់​ដែលមាន​ទីតាំង​តែ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​ដែល​លោក​បញ្ជាក់ថា​គឺ​មិន​លើសពី​២​ឆ្នាំ​ទៀត​ទេ​ដី​ផ្ទះ​នៅក្នុង​តំបន់​នេះ​នឹង​ថ្លៃ​ដូច​មាស​។​ព្រោះ​ក្នុង​រយៈពេល​ថ្មីៗ​ទឹកដី​ខេត្ត​ព្រះសីហនុ​បានទទួល​គម្រោង​អភិវឌ្ឍន៍​ច្រើនណាស់​ដែល​ត្រៀម​លេចចេញ​រូបរាង​នៅ​ជុំវិញ​បរិវេណ​ព្រលាន​។

​លោក​វ៉ន​វណ្ណៈ​អគ្គនាយក​ក្រុមហ៊ុន​VIP​បាន​ថ្លែង​បញ្ជាក់ថា​មូលហេតុ​ដែល​លោក​ចំណាយ​បើក​ការប្រគំ​តន្ត្រី​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ថ្ងៃនោះ​គឺ​ដើម្បីឱ្យ​ពលរដ្ឋ​បាន​សប្បាយ​និង​បានប្រកាស​ឱ្យដឹងពី​គម្រោង​ដ៏​មាន​សក្កា​នុព​ល​របស់​VIP​នៅ​ខេត្ត​ព្រះសីហនុ​ផង​បន្ទាប់ពី​ក្រុមហ៊ុន​ក៏បាន​បុកគ្រឹះ​សាងសង់​ខុន​ដូ​កម្ពស់​១៧​ជាន់ នៅ​កណ្ដាល​ក្រុងព្រះសីហនុ​កាលពី​ប៉ុន្មាន​ខែ​មុន​ដែរ​។

​គម្រោង​នេះ​គ្រោង​ប្រើ​ទុន​១២០​លាន​ដុល្លារ ដោយមាន​សំណង់ផ្ទះ​បី​ប្រភេទ​សរុប​ជាង​៤​ពាន់​ល្វែង មាន​ទាំង​ផ្សារ​និង​សួន​លម្ហែកាយ​លើ​ផ្ទៃដី​សរុប​ជាង​៦០​ហិកតា​ដោយ​តាម​ផែនការ​នឹង​ពង្រីក​អោយដល់​ជាង​១០០​ហិកតារ ដើម្បី​បំពេញតម្រូវការ​។

​លោក​ហម​រ៉​ន​ដៃគូ​ហ៊ុន​មួយរូប​ទៀត​របស់​បុរី​វី​អាយ​ភី​បាន​ថ្លែង​បញ្ជាក់ថា​គិត​ត្រឹម​ថ្ងៃ​បើកសម្ពោធ​បុកគ្រឹះ​សាងសង់​សំណង់​នៅ​បុរី​VIP​ក្នុង​ខេត្ត​ព្រះសីហនុ​លក់​អស់​ជាង​១​ពាន់​ល្វែង​ហើយ​។​ក្នុងនោះ​អ្នកទិញ​ភាគច្រើន​គឺ​អ្នក​នៅ​ភ្នំពេញ​និង​នៅ​ខេត្តកំពត​។​

សំណង់​បុរី​នេះ​នឹង​ផ្ដោតជាសំខាន់​លើ​ពលរដ្ឋ​ដែលមាន​ចំណូល​មធ្យម​និង​ក្រោម​មធ្យម​ដោយ​តម្លៃ​មាន​ចាប់ពី​ជាង​២​ម៉ឺន​ដុល្លារ​ហើយ​ធានា​នូវ​គុណភាព​សំណង់​ពាក់ព័ន្ធ​នឹង​រឿង​ប្រេះ និង​ជ្រាប​ទឹក មិន​ឱ្យមាន​បញ្ហា ដើម្បី​បង្កើន​ទំនុកចិត្ត​ចំពោះ​អតិថិជន​៕S/

​ ​