​តារា​ល្បី​ជាច្រើន​ដួង​លេចមុខ​ថ្ងៃ​ពិធីជប់លៀង​ធំ​របស់​ទូរទស្សន៍​ប៉ុ​ស្ថិ៍​លេខ​៥

189
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជប់លៀង​បុគ្គលិក​ប្រចាំឆ្នាំ​របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃទី​១០ ខែមករា​ឆ្នាំ ២០២០​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។

​សិល្បករ​ដែលមាន​វត្ត​មាន​ក្នុង​កម្មវិធី​នោះ​មានដូចជា​កញ្ញា ព្រះកាយ ច័ន្ទ កញ្ញា ដួង ម៉ា​និ​ច​លោ​កសន ពិសិដ្ឋ​កញ្ញា​ម៉ា​នី​កា​កញ្ញា​ផាត់​ផាន់​ណា​និង​សិល្បករ​ជាច្រើនរូប​ទៀត​។​លោក​សន​ពិសិដ្ឋ​បាន​បញ្ជាក់ថា​កន្លងមក​ថ្មីៗ​នេះ​លោក​ទើបនឹង​ចាប់ផ្តើម​ថត​ភាពយន្ត​ភាគ​មួយ​របស់​ទូរទស្សន៍​មួយ​នេះ​គឺ​រឿង​”​សម្បថ​និស្ស័យ​” រួមគ្នា​ជាមួយ​សិល្បករ​ជាច្រើនរូប​ទៀត​។

​លោក​បាន​និយាយថា​កម្មវិធី​ជប់លៀង​បុគ្គលិក​មែន​។​ប៉ុន្តែ​សិល្បករ​មួយចំនួន​ក៏ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ផងដែរ​ដែល​បង្ហាញ​ពី​ការស្រឡាញ់​រាប់អាន​របស់​ផលិតករ​និង​ថ្នាក់ដឹកនាំ​ស្ថានីយទូរទស្សន៍​ជាមួយ​សិល្បករ​។​

លោក​បាន​បញ្ជាក់ថា​ក្រៅពី​ផ្តល់​ការងារ​សម្រាប់​សិល្បករ​ទូរទស្សន៍​ក៏​ធ្លាប់បាន​បង្កើត​កម្មវិធី​ជួបជុំ​ជាច្រើន​បន្តបន្ទាប់​។​ដើម្បី​បង្កើត​រូបភាព​សកម្មភាព​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក​។​
​លោក​អរគុណ​សម្រាប់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥​ដែល​បានផ្តល់​ឱកាស​សម្រាប់​លោក​និង​សិល្បករ​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​ថត​ភាពយន្ត​ភាគ​ជា​បន្តបន្ទាប់​៕S/​