​តារា​ល្បី​ជាច្រើន​វត្តមាន​អបអរ​ខួបអាពាហ៍ពិពាហ៍​១៥​ឆ្នាំ​ថៅកែ​ហាង​ថែ​រក្សាសម្ផស្ស​“​ផ្កាកែវ​”

445
ចែករម្លែក

​ដោយ​បូ​រិ​ន​ភ្នំពេញ​៖/​តារា​ល្បី​ជាច្រើន​ទាំង​សម្តែង​ទាំង​កំប្លែង​បាន​វត្តមាន​របស់ខ្លួន​ក្នុង​ពិធី​អបអរ​ខួបអាពាហ៍ពិពាហ៍​១៥​ឆ្នាំ​ថៅកែ​ហាង​ថែ​រក្សាសម្ផស្ស​“​ផ្ក​កែវ​”​។​ខណៈ​ការផ្តល់​សេវាកម្ម​របស់​លោកស្រី​មានការ​គាំទ្រ​យ៉ាងខ្លាំង​។​

កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៨​អ្នកនាង​សួរ​ស្រី​កែវ​ដែលជា​ថៅកែ​ហាង​ថែរក្សា​សម្ផស្ស “​ផ្កា​កែវ​” បាន​ប្រា​រព​ពិធី​អបអរ​គំរប់​ខួប​១៥​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​លោក ស៊ុន វាសនា ដោយ​ការចូលរួម​ពី​ភ្ញៀវ​ជាច្រើនរូប​។​ជាពិសេស​វត្តមាន​ពី​តារា​ល្បី​ជាច្រើនរូប​ដូចជា លោក អ៊ឹម ជីវ៉ា (​ទើប​លាចាក​សិក្ខាបទ​) តារា​សម្តែង​លោក ព្រហ្ម ប្រសិទ្ធី លោក បញ្ញា សិ​ដ្ឋ លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ កញ្ញា រៀម ច័ន្ទ​បរ​មី និង​សមាជិក​ក្រុម​កំប្លែង​យ៉េ​យ៉េ ព្រមទាំង​សិល្បករ​ផ្សេ​ទៀត​។​

​អ្នកនាង​សួរ​ស្រី​កែវ​បាន​ថ្លែងឱ្យដឹងថា​រៀបចំ​ពិធី​នេះ​ឡើង​ដើម្បី​រំលឹក​ដល់​ចំណងអាពាហ៍ពិពាហ៍​រប​ស់​អ្នកនាង​និង​ស្វាមី​ដែល​កាលពី​១៥​ឆ្នាំមុន​។​អ្នក​ទាំងពីរ​បាន​ហែល​ឆ្លង​ឧបសគ្គ​ជាច្រើន​មិនអាច​កាត់ថ្លៃ​បានឡើយ​រហូត​ទើប​អាច​រៀបការ​ជាមួយគ្នា​ក្រោម​ការឯកភាព​ពី​គ្រួសារ​ទាំងសងខាង​។​បើ​និយាយ​ពី​ការតស៊ូ និង ការចាប់ផ្តើម​ស្រលាញ់​ដំបូង​ជាមួយ​ស្វាមី​របស់​អ្នកនាង​វិញ គឺ​និយាយ​បី​ថ្ងៃ​ក៏​មិន​អស់​ដែរ​។

រឿង​ស្នេហ៍​តស៊ូ​ព្យាយាម​យកគ្នា​របស់​អ្នកនាង និង ស្វាមី កំសត់ និង​វេទនា​ខ្លាំងណាស់​ដែល​កាលពីមុន គ្រួសារ​របស់​អ្នកនាង​មិន​អនុញ្ញាតឱ្យ​ស្រលាញ់គ្នា​គឺ​តាម​បំបែក​នាង​និង​ស្វាមី​គ្រប់​វិធី​ខ្លាំង​ជាង​រឿងកុន​រឿង​ភាគ​ដែល​គេ​លេង​ទៀត​។

​ថៅកែ​ស្រី​ហាង​ថែរក្សា​សម្ផស្ស​“​ផ្កា​កែវ​”​រូបនេះ​បាន​បញ្ជាក់ថា​ការតស៊ូ​និង​ព្យាយាម​ទើប​អ្នកនាង​និង​ស្វាមី​អាច​រួមរស់​ជាមួយគ្នា​បាន​ដល់​១៥​ឆ្នាំ​មានកូន​បួន​នាក់​មានមុខ​របប​ជាច្រើន​។​ ពិធី​នេះ​អ្នកនាង​សូម​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​បងប្អូន​ញាតិមិត្ត​និង​ក្រុមគ្រួសារ​ទាំងអស់​ដែល​បាន​ចួ​ល​រួម​អបអរ​ហើយ​ជាពិសេស​អគុណ​ដល់​ក្រុម​តារា និង សិល្បករ ដែល​រាប់អាន​ស្រលាញ់​គ្រួសារ​របស់​អ្នកនាង ។

​សូមបញ្ជាក់ថា​អ្នកនាង​សួរ​ស្រី​កែវជា​ថៅកែ​ហាង​ថែរក្សា​សម្ផស្ស​“​ផ្កា​កែវ​”​ដែល​ផ្តល់​សេវាកម្ម​ថែរក្សា​សម្រស់​ជាច្រើន​ប្រភេទ ខណៈ​មាន​តារា​ច្រើន​គាំទ្រ និង សរសើរ​ដល់​សេវា​របស់​អ្នកនាង​។ ជាមួយគ្នា​នឹង​ខួបអាពាហ៍ពិពាហ៍​១៥​ឆ្នាំ​របស់​អ្នកនាង​នោះ ក៏ត្រូវ​រៀបចំ​សិក្ខា​បង្រៀន ប៉ាក់​និង​ផ្លុំ​ចិញ្ចើម ដែល​បង្រៀន​ពី​អ្នកគ្រូ​ជនជាតិ​ថៃ គឺ​លោកស្រី Ajarn Ying ដល់​សិស្ស​ប្រមាណ​៦០​នាក់​៕S/​

#