​តារា​ល្បី​ប្រាំ​ដួង​សរសើរ​អ្នកជំនួញ​វ័យក្មេង​បើកហាង​ស៊ុប​ក្អម​ប្លែក​ពី​គេ​

477
ចែករម្លែក
  • 24
    Shares

ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប​ត្រូវបាន​អញ្ជើញ​តារាក​ត្តិ​យស​ក្នុង​កម្មវិធី​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ហាង “​ស៊ុប​ក្អម​” ដែល​ស្ថិតនៅ​ខាងត្បូង​វិទ្យាល័យ​បឹង​កេងកង ខណ្ឌចំការមន របស់​អ្នកជំនួញ​វ័យក្មេង​លោក ម៉ា តារា​វុ​ធ​។

​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ដែល​បាន​ចូលរួម​អបអរ​ថៅកែ​ហាង​វ័យក្មេង​ស្រស់​សង្ហា​ទាំងនោះ​មានដូចជា​កញ្ញា ម៉ា​នី​កា កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត កញ្ញា ម៉ា​នី​តា លោក ព្រហ្ម ប្រសិទ្ធី និង លោក ម៉ឺន ឯក​សុភា​រិ​ទ្ធិ​ជាដើម​។ ពួកគេ​បាន​លាន់មាត់​សរសើរ​ចំពោះ​សមត្ថភាព​របស់​អ្នកជំនួញ​រូបនេះ ធ្វើការ​សម្រេចចិត្ត​បោះទុន​បើកហាង​ស៊ុប​ក្នុង​រាជធានី​ភ្នំពេញ​ជា​សាខា​ទី​២ កាលពី​រាត្រី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរ​ជា​៨​មីនា​។​

​លោក​ម៉ា​តារា​វុ​ធ​ថៅកែ​ហាង​វ័យក្មេង​បាន​បញ្ជាក់ថា​លោក​ពិតជា​សប្បាយរីករាយ​ដែល​បានប្រកាស​បើក​ដំណើរការ​ហាង​មួយ​នេះ​ជា​ផ្លូវការ​ក្រោម​ការ​សាទរ​ពី​សំណាក់​សាច់ញាតិ​មិត្ត​ភ័​ក្កិ​និង​ជាពិសេស​ក្រុម​តារា​សម្តែង​ដែល​សុទ្ធតែជា​អ្នកល្បី​បានផ្តល់​កិត្តិយស​សម្រាប់​រូបលោក​។​

​លោក​បាន​ប្រាប់ថា នេះ​គឺជា​សាខា​ហាង​ទី​២​ហើយ​បន្ទាប់ពី​លោក​បើក​ដំណើរការ​អាហារ​បែប​ស៊ុប សាច់​អាំង​និង​គ្រឿងក្លែម​យីហោ​ដូចគ្នានេះ​នៅលើ​ទឹកដី​នៃ​ក្រុង​ប៉ោយប៉ែត​ដែលជា​អាហារ​ល្បីឈ្មោះ​រសជាតិ​ឆ្ងាញ់​នៅ​ប្រទេស​ថៃ​។​ក្រោយ​ការប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នៅថ្ងៃនេះ​ដែរ​ហាង​ថ្មី​នេះ​នឹង​បើក​បម្រើ​ការលក់​អាហារ​ថ្ងៃត្រង់​បន្ថែមទៀត​។​

លោក​បានបញ្ជាក់​ផងដែរ​ថា​ហាង​ថ្មី​នេះ​លោក​បាន​បើក​ដំណើរការ​ជាង​មួយខែ​កន្លងមកហើយ​ទើបតែ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ទើប​លោក​សម្រេចចិត្ត​ជ្រើសរើស​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​តែម្តង​។

​សម្រាប់​អ្នកជំនួញ​វ័យក្មេង​រូបនេះ លោក​ក៏មាន​គម្រោង​ពង្រីក​សាខា​ថ្មីៗ​បន្ថែមទៀត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ធំៗ​មួយចំនួន​ផងដែរ​ដែល​លោក​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ​សម្រាប់​ជំនួញ​ថ្មី​មួយ​នេះ​។ ជាមួយគ្នានេះ​លោក​ក៏​ថ្លែងអំណរគុណ​សម្រាប់​ការគាំទ្រ និង​ស្រលាញ់​រាប់អាន​ពី​អតិថិជន និង​សិល្បករ​ដែល​បាន​ជួយ​មក​គាំទ្រ នៅថ្ងៃនេះ​ផងដែរ​៕S/​