​តារា​សម្តែង​គីម​លីហ្សា​ស្ងាត់​ពី​សិល្បៈ​ចាប់យក​ជំនួញ​ខ្នាត​ធំ

774

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​តារា​សម្តែង​អ្នកនាង គីម លីហ្សា ថ្វីត្បិតតែ​មិន​ប្រកប​អាជីព​សិល្បៈ​ស្ថិត​ថេរ ដូច​មុន​តែ​នាង​នៅមាន​ប្រជាប្រិយ៍ភាព​ចំពោះ​ទស្សនិកជន​របស់​នាង​។​ភាពរួស​រាយ​និង​មាន​វត្តមាន​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អាចជា​ឱកាស​មួយ​សម្រាប់​នាង​បង្ហាញខ្លួន​កុំឱ្យ​បាត់​មុខ​ពី​វិថី​សិល្បៈ​។

​ទន្ទឹមនឹងនេះ​នាង​ក៏​មិន​ប្រាថ្នា​ជាតា​រា​សម្តែង​តទៅទៀត​ទេ​ដោយសារតែ​នាង​មិនសូវ​បានចេញ​ចូល​ស្រុក​ខ្មែរ​ញឹកញាប់​។​តែ​នាង​បែ​ជា​ងាក​មក​បើក​ជំនួញ​ផ្ទាល់ខ្លួន ដែលមាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​តែម្តង​។ ​អ្នកនាង​នឹង​បើក​ជំនួញ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ជាមួយនឹង​ប្អូនស្រី​បង្កើត​របស់ខ្លួន ដែល​ត្រូវគេ​ស្គាល់​ថា ជា​ម្ចាស់​ក្រុមហ៊ុន​«​អែន​នី​យ៉ាខ​ស​មេធី​ក​ត្រេ​ឌី​ង​»​ដោយ​នឹង​នាំចូល​ផលិតផល​ថែរក្សា​សម្រស់​ផ្ដាច់មុខ​មកពី​ប្រទេស​ថៃ​ដើម្បី​ប្រកាស​ដាក់លក់​នៅលើ​អន​ឡាញ​។​

​នៅ​មិនទាន់​ដឹងថា​អ្នកនាង​បាន​ចំណាយ​ដើមទុន​ជា​ចំណែក​របស់ខ្លួន​ប៉ុន្មាន​នោះទេ​តែ​ក្រៅពី​ប្រកា​សលក់​ជា​លក្ខណៈ​រាយរង​អ្នកនាង​ក៏​នឹង​ពង្រីក​ទីផ្សារ​បោះ​ដុំ​ឱ្យ​កក្រើក​ក្នុង​ពិភព​មុខ​ជំនួញ​នាំចូល​ផលិតផល​មកពី​ប្រទេស​ថៃ​នេះ​ផងដែរ​បើទោះជា​អ្នកនាង​ស្ថិតនៅ​ប្រទេស​អូស្ត្រាលី​នៅឡើយ​។

​អ្នកនាង​គឹម​លីហ្សា​បាន​ថ្លែង​បញ្ជាក់ថា​អ្នកនាង​ពិតជា​បាន​បោះទុន​ជាមួយ​ប្អូនស្រី​នាំចូល​ផ្ដាច់មុខ​ផលិតផល​ម៉ាក Jesse ដែល​ល្បីល្បាញ​នៅក្នុង​ប្រទេស​ថៃ ដើម្បី​នាំចូល​ផលិតផល​ឡេ​ខាត់​ស្បែក​និង​ថ្នាំ​ខាត់​ស្បែក ដោយ​អ្នកនាង​ក៏​នឹង​គម្រោង​នាំចូល​ផលិតផល​ជាច្រើន​មុខ​ទៀត​ដែល​ផលិតផល​ទាំងនោះ​មុននឹង​ឈាន​កុងត្រា​នាំចូល​គឺមាន​ការត្រួតពិនិត្យ​និង​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ទាំង​នៅ​កម្ពុជា​និង​ថៃ​ច្បាស់លាស់​។​

អ្នកនាង​គឹម​លីហ្សា​ថា​ផលិតផល​ដែល​ខ្លួន​នាំចូល​មិនមែន​មានតែ​ពីរ​បី​មុខ​នោះទេ​។​ប៉ុន្តែ​មកពី​ផលិតផល​ខ្លះ​ស្ថិត​ក្នុងការ​កុម្ម៉ង់​និង​មិនទាន់​មកដល់​ប្រទេស​កម្ពុជា​នៅឡើយ​ទើប​អ្នកនាង​មិន​សម្រេចចិត្ត​ចុះមក​ថត​។​យ៉ាងណាមិញ​អ្នកនាង​រំពឹងថា​ជំនួញ​នាំចូល​ផលិតផល​ផ្ដាច់មុខ​ពី​ថៃ​ដើម្បី​ដាក់លក់​លើ​អន​ឡាញ​របស់ខ្លួន​នឹង​ទទួលបាន​ទីផ្សារ​ដូច​ការរំពឹងទុក​។​

​ដោយសារ​សម្អាងថា​ក្រុមហ៊ុន​របស់​ប្អូនស្រី​មានការ​គាំទ្រ​លើ​មុខ​ជំនួញ​នេះ​ជា​យូរ​មកហើយ​និង​សម្អាងថា​ប្រជាប្រិយភាព​របស់ខ្លួន​ដែល​ម្ចាស់​ផលិតផល​ក៏​នឹង​ប្រមូលបាន​ការគាំទ្រ​ខ្លាំងក្លា​។​អ្នកនាង​ក៏​នឹងធ្វើ​យុទ្ធសាស្ត្រ​ពង្រាយ​ផលិត​អោយ​មានការ​កុម្ម៉ង់​បោះ​ដុំ​អោយ​ច្រើន​ក្នុងពេល​បន្តបន្ទាប់​ផងដែរ ដោយ​មិន​ទុកឱ្យ​មុខរបរ​ដែល​អ្នកនាង និង​ប្អូនស្រី​ចេញ​រក​រួមគ្នា​ដំបូង បាន​ផល​មិន​ដូច​ចិត្ត​នោះទេ​៕S/

​តារា​សម្តែង​គីម​លីហ្សា​ស្ងាត់​ពី​សិល្បៈ​ចាប់យក​ជំនួញ​ខ្នាត​ធំ