​តារា​សម្តែង​ម៉ី​ហ្សិ​ន​យ៉ា​ទទួល​គ្រឿង​ឥស្សរិយយស​យ៉ាង​ឡូយ

808

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​- តារា​សម្តែង ម៉ី ហ្សិ​ន​យ៉ា បានទទួល​គ្រឿង ឥស្សរិយយស​ពី លោក​ហ៊ុន ម៉ា​ណែ​ត គ្រឿង​ឥស្សរិយយស​-​មនី​សារ​ភ័ណ ថ្នាក់​មហា​សេរី​វ័​ឌ្ឍ​ន៍​។ ចំណែក​ស្វាមី​របស់​នាង ក៏​ធ្លាប់​ទទួលបាន គ្រឿង​កិត្តិយស​នេះ​ម្តង​រួចមកហើយ ដូច្នេះ នាង​នឹង​ក្រុមគ្រួសារ​បានទទួល​ពីរ​ដង​។

​អ្នកនាង ម៉ី ហ្ស៊ិ​ន​យ៉ា បាន​ថ្លែង​បញ្ជាក់ថា ហេតុផល​ដែល​អ្នកនាង​ទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស នៅក្នុង​ពិធី​នោះ​គឺ​ដោយសារតែ​ពេលកន្លងមក​អ្នកនាង​និង​ស្វាមី​បានរួម​ចំណែក​កសាង​សមិទ្ធិផល​ជាច្រើន​នៅក្នុង​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ព​ជើងគោក​ដែល​រួមមាន​ផ្លូវ​និង​សមិទ្ធិផល​មួយចំនួនទៀត ក្នុងនាម​ជា​សប្បុរសជន​។

​អ្នកនាង​ថា​ក្នុងនាម​ដែល​អ្នកនាង​និង​ស្វាមី​គឺជា​អ្នកជំនួញ​ផង​អ្នកនាង​មិនមែន​ទើបតែ​បាន​ចំណាយធនធាន​លើ​ការស្ថាបនា​និង​កសាង​ក្នុង​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ព​ជើងគោក​នេះ​ទេ​។​នៅក្នុង​ស្ថាប័នរដ្ឋ​ផ្សេងៗ​ក៏​អ្នកនាង​និង​ស្វាមី​បានរួម​ចំណែក​ផងដែរ​ដោយ​គ្រាន់តែ​ទើបតែ​បាន​គ្រឿង​ឥស្សរិយយស​ពី​ស្ថាប័ន​តែមួយ​នេះ​។

អ៊ីចឹង​ហើយ​ទើប​មួយរយៈ​ចុងក្រោយ អ្នកនាង​រយាល​ពី​ការងារ​សិល្បៈ ដោយសារតែ​អ្នកនាង​មមាញឹក​នឹង​កិច្ចការជំនួញ​ខាង​បើក​ក្រុមហ៊ុន ទទួល​បុកគ្រឹះ និង​ម៉ៅការ​សំណង់ ស្របគ្នា​ដែល​អ្នកនាង ក៏មាន​វក់វី​នឹង​សកម្មភាព​ខាង​ផ្នែក​សប្បុរសធម៌​ផង​។

​អ្នកនាង ម៉ី ហ្ស៊ិ​ន​យ៉ា បន្តថា បើទោះជា​អ្នកនាង​កាន់តែ​រវល់​នឹង​កិច្ចការផ្ទាល់ខ្លួន​យ៉ាងណាក៏ដោយ ក៏​អ្នកនាង​មិន​ចោល​ការងារ​សម្ដែង​នោះដែរ​ដោយ​គ្រាន់តែ​ងាក​មក​ទទួល​តែ​ការងារ​មួយចំនួន​ដែល​មិនសូវ​ប៉ះពាល់​នឹង​ការងារ​ជំនួញ​។ ក្នុងនោះ​ការបង្ហាញ​ខ្លួន ក្នុង​សកម្មភាព​សប្បុរសធម៌​ជួបជុំ​តារា​សិល្បៈ និង​សកម្មភាព​សិល្បៈ ដែលមាន​លក្ខណៈ​លើកកម្ពស់​សង្គមជាតិ គឺ​អ្នកនាង​រមែង​មិន​បាត់​មុខ ដើម្បី​បាន​រំលេច​មុខមាត់​កុំអោយ​មហាជន​ភ្លេចមុខ​ផង និង​ដើម្បី​បន្ត​ជួបជុំ​មិត្ត​ភ័ក្ត្រ​ក្នុង​សិល្បៈ កុំអោយ​ដាច់​ឆ្ងាយ​គ្នា​ផង​។​

​អ្នកនាង​ខ្លួន​មិន​ច្បាស់​ពី​ការរួម​ចំណាយ​លើ​ការរួមចំណែក​ជួយ​ដល់​បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ព​ជើងគោក មុននឹង​ទទួលបាន​គ្រឿង​ឥស្សរិយយស​នោះទេ ។​ប៉ុន្តែ​អ្នកនាង​ថា​អស់​ច្រើន ដោយសារតែ​អ្នកនាង និង​ស្វាមី​បានរួម​ចំណែក​ជួយ​ផ្នែក​នេះ​បន្តិច​ផ្នែក​នោះ​បន្តិច​ជា​ហូរហែរ​៕S/