​តារា​សម្តែង​ស្រី ​លី ​ឡា​វីន ​ព្រួត​វាយ​បុរស​២​នាក់​បណ្ដាលឱ្យ​បែកក្បាល​ ក្នុង​ហាង​សាច់​អាំង​

403
ចែករម្លែក
  • 73
    Shares

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ បុរស​២​នាក់​កំពុងតែ​ផឹកស៊ី​សុខៗ​ក្នុង​ហាង​សាច់​អាំង​បែប​ចិន ក៏​ស្រាប់តែមាន​មនុស្ស​៣​នាក់ ប្រុស​២​នាក់​និង​ស្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង ឈ្មោះ លី ឡា​វីន រួម​និងបក្ខពួក​បាន​យកមួក​សុ​វត្តិភាពមក​វាយ​រូបគាត់ដែល​កំពុងតែ​អង្គុយ​ដោយ​មិនដឹង​ខ្លួនចំក្បាល បណ្តាលឱ្យ​បែក​ហូរឈាម ។ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​ឡើងនៅ​ហាង​ យីហោ សាច់​អាំង​បែប​ចិន ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ កាលពី​យប់ ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​មានឈ្មោះ ប្រាជ ហាវ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរធ្វើការ ស្នាក់​នៅផ្ទះ​លេខ ៩A ផ្លូវ​៣៩៦ ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​ម្នាក់ទៀត​មិនបាន​ឲ្យដឹង​ឈ្មោះ ។ ​ចំណែក​ជនបង្ក​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា លី ឡា​វីន ភេទ​ស្រី មុខរបរជា​តារា​សម្តែង និង​បក្ខពួក​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។

​ជនរងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ ពួកគាត់​មាន​គ្នា ២​នាក់​មិត្តភក្តិ ប្រុសៗ បានមក​ផឹកស៊ី​នៅ​ហាង​ខាងលើ ដោយ​អង្គុយ​បែរ​ខ្នងមករក​ផ្លូវ ។​កំពុងតែ​ផឹក​និង​ញ៉ាំអាហារ​សុខៗ ក៏​ស្រាប់តែមាន​មនុស្ស​៣​នាក់ ប្រុស​២​នាក់​និង​ស្រី​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង ឈ្មោះ លី ឡា​វីន រួម​និងបក្ខពួក​បាន​យកមួក​សុ​វត្ថិភាពមក​វាយ​រូបគាត់ដែល​កំពុងតែ​អង្គុយ​ដោយ​មិនដឹង​ខ្លួនចំក្បាល បណ្តាលឱ្យ​បែកចេញ​ឈាម ។ ភ្លាមៗ​នោះដែរ នារី​ជាតា​រា​សម្តែង ឈ្មោះ លី​ឡា​វីន ក៍៏បាន​យក​កៅអីមក​វាយ​លើ​រូបគាត់​បន្ថែមទៀត រួចហើយ​ក៏បាន​យក​ទូរស័ព្ទ ម៉ាក iphone X ហើយ​នាំគ្នាឡើង​ជិះ​រថយន្ត​គេចខ្លួន​បាត់អស់​ទៅ ។

ជនរងគ្រោះ​បាន​បន្តទៀតថា រូបគាត់​និងបក្ខពួក​ជនបង្ក លី ឡា​វីន មិនដែល​ស្គាល់គ្នា​នោះទេ​។​តែ​ធ្លាប់​ឃើញ​និងស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក ។ តែបើ​មិត្តភក្តិ​គាត់ ស្រីៗ​ម្នាក់ទៀតឈ្មោះថា បេ​នី​យ៉ាង ​ទើបបាន​ស្គាល់គ្នា​ជាមួយនឹងនារីជនបង្ក ឈ្មោះ លី ឡា​វីន តារា​សម្តែង ។

ក្នុង​ហេតុការណ៍​នេះ​មាន​កម្លាំង​សមត្ថកិច្ចបាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​សាកសួរ​ពី​ដំណើររឿង ព្រមទាំង​នាំរូបគាត់​ជា​ជនរងគ្រោះយកទៅ​សាកសួរ​និង​ដាក់​ពាក្យបណ្តឹងទៅ​ប៉ុស្តិ៍​សមត្ថកិច្ច​ចាក់អង្រែលើ​ដើម្បីឱ្យ​សមត្ថកិច្ច​អន្តរាគមន៍​ឱ្យ​ជនបង្ក​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​Ha