​តុលាការខេត្ត​ស្ទឹងត្រែង​ប្រកាស​រឿងក្តី​ប្រមាថ​ទី​បញ្ចុះសព​សហគមន៍​ជនជាតិដើម​ភាគតិច​

1701
ចែករម្លែក
  • 66
    Shares
​តុលាការខេត្ត​ស្ទឹងត្រែង​ប្រកាស​រឿងក្តី​ប្រមាថ​ទី​បញ្ចុះសព​សហគមន៍​ជនជាតិដើម​ភាគតិច​

(​ស្ទឹងត្រែង​)៖​សាលាដំបូង​ខេត្តស្ទឹងត្រែង​បាន​លើកយក​រឿងក្តី​កាប់​ទន្ទ្រានព្រៃ​រាន​យក​ដី​កប់​សព​របស់​សហគម​ន៍ ជនជាតិដើម​ភាគតិច​កួយ ភូមិ​រំដេង ឃុំ​ចម្ការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​កាលពី​ប្រាំ​ឆ្នាំមុន មក​ប្រកាស​សាលក្រម​ជំនុំជម្រះ នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៧​។​

​ដើមចម​នៃ​រឿងក្តី​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១២-២០១៣​មកម្ល៉េះ​។​ជនជាតិដើម​ភាគតិច​សហគមន៍​ភូមិ​រំដេង ឃុំ​ចម្ការលើ បាន​ប្តឹង​បុរស​ម្នាក់​ក្នុងភូមិ​ដោយ​ចោទប្រកាន់​ពីបទ​ប្រមាថ​ទី​បញ្ចុះសព​កាប់បំផ្លាញ​ព្រៃ​ទន្ទ្រាន​រាន​យក​ដី​កប់​សព​ដែលមាន​ទំហំ​ជាង​មួយ​ហិកតា​ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

​ពីដំបូង​ឡើយ ដោយសារតែ​គ្មាន​ការសម្រុះសម្រួល​ណាមួយ​ទើប​សហគមន៍​សម្រេច​ដាក់​បណ្តឹង​ទៅកាន់​អាជ្ញាធរ​ភូមិ​ឃុំ​និង​តុលាការ​។​​តំណាង​សហគមន៍​លោក សាន ធឿន អាយុ​៤២​ឆ្នាំ​បានបញ្ជាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា តំណាង​ពលរដ្ឋ​ចំនួន​៦​នាក់ បាន​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​តុលាការខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃទី​២២​សីហា​ដើម្បី​រង់ចាំ​ស្តាប់ សាលក្រម​ម្រេច របស់​សាលាដំបូង ខេត្តស្ទឹងត្រែង​ដោះស្រាយ​រឿងក្តី​ដី​បញ្ចុះសព​របស់​សហ​គន៍​ត្រួវ​គេ​កាន់កាប់​យក​។​ផ្ទៃដី​សគម​ន៍​បញ្ចុះសព​មាន​ទទឹង​៣០០​ម៉ែត្រ​និង​បណ្តោយ​៤០០​ម៉ែត្រ​។ ផលប៉ះពាល់ ត្រូវគេ​កាន់កាប់​យក​មាន​ទំហំ​៥០​ម៉ែត្រ​។​
​ ​
​ពលរដ្ឋ​ម្នាក់ទៀត​លោក សៀក សែន​បាន​អះអាងថា​ការប្តឹង​របស់​ប្រជាពលរដ្ឋ​ចោទប្រកាន់​បុគ្គល​ម្នាក់​គឺ​ចង់​ទាមទារ​យក​សំណង ពី​ការខូចខាត​ប៉ះពាល់​ដល់​បរិវេណ​ដី​បញ្ចុះសព​ខុសដំណម​។​នេះ​គឺជា​ប្រពៃណី​ជនជាតិដើម​ភាគតិច​កួយ​ក្នុង​សហគមន៍​ភូមិ​រំដេង​។​គោលបំណង​ពលរដ្ឋ​ចង់បាន​នោះ​គឺ​ត្រូវ​ការប្រាក់​ដើម្បី​ធ្វើបុណ្យ​និង​កាប់​ជ្រូក ទិញ​ស្រា​ធ្វើ​ពិធីសែនព្រេន​ទៅតាម​ប្រពៃណី​ដូនតា​។​
​ ​
ជនជាប់ចោទ​ឈ្មោះ​ព្រំ​សំ​អៀ​ត​អាយុ​៤៩​ឆ្នាំ​បាន​បំភ្លឺថា​លោក​ទទួលស្គាល់​ចំពោះ​ការចោទប្រកាន់​ពី​អ្នកភូមិ​។​លោក​អះអាងថា​ខ្លួន​គឺជា​អ្នក​ចំណាកស្រុក មក​រស់នៅ​ភូមិ​រំដេង​ឃុំ​ចម្ការលើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​មិន​បានដឹង​ពីរ​រៀប​ទ​នៀម​ទម្លាប់​ប្រពៃណី​អ្នកភូមិ​នៅ​ទីនោះ​យ៉ាងម៉េច​ទេ​។​

ក្រោយពី​មានរឿង​ទំនាស់​ត្រូវ​ប្រជាពលរដ្ឋ​ប្តឹង​មក​លោក​ក៏បាន​ប្រគល់​ដី​ទៅឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​វិញ​ដើម្បី​បញ្ចប់​រឿងក្តី​មួយ​នេះ​។​លោក​សង្ឃឹមថា​រឿងក្តី​មួយ​នេះ​នឹងត្រូវ​បានបញ្ចប់​មិន​នៅមាន​បន្តទៅ​ទៀតឡើយ​។​​សវ​ការ​ខាងលើនេះ​មានការ​ចូលរួម​ពី​លោក អៀង គឹម​ថុល​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​លោក គឹម ហុង​សាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​លោក​នៅ ចាន់ថន ក្រឡាបញ្ជី​សវនាការ​។​

​ក្រោយពី​បើក​សវ​ការជំនុំជម្រះ​រឿងក្តី ប្រមាថ​ទី​បញ្ចុះសព តុលាការខេត្ត​ស្ទឹងត្រែង​សម្រេច​ប្រកាស​ដាក់ទោស​ជនជាប់ចោទ​ឈ្មោះ​ព្រំ សំ​អៀ​ត​ពីបទ​ប្រមាថ​ទីប​ញ្ជុះ​សព​ដាក់ទោស​រយៈពេល​មួយខែ​ប៉ុន្តែ​ព្យួរទោស​នៅក្រៅ​ឃុំ​។​ពិន័យ​ប្រា​ក់មួយ​លាន​រៀល​សាច់ជ្រូក​៤០​គីឡូក្រាម​ស្រាស​៣០​លីត្រ​ទៅឱ្យ​ដើមបណ្តឹង​សហគមន៍​ជនជាតិដើម​ភាគតិច​។​ក្រៅពីនេះ​តុលាការ​ក៏បាន​សម្រេច​ពិន័យ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ឱ្យ​បង់​ចូល​រដ្ឋ​៕S/​ដោយៈ​សុខុម​