​តុលាការ​កំពុង​សាកសួរ​ស្ត្រី​ម្ចាស់​ទីតាំង​ម៉ាស្សា​យីហោ​៩៩​ដែល​បង្កប់​សេវា​បម្រើ​ផ្លូវភេទ

613
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ស្ត្រី​ម្ចាស់​ទីតាំង​ម៉ាស្សា​យីហោ​៩៩​ដែលមាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមច្បាប់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​លោក​ហោ​លី​ណា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​
​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា​ម្ចាស់​ទីតាំង​ឈ្មោះ​ទៀង​ពុទ្ធា​វី​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ស្នាក់នៅ​ទីតាំង​ម៉ាស្សា​ផ្ទះ​លេខ​៦៥ ផ្លូវ​៤៣២ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​គួររំលឹកថា​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ខណ្ឌចំការមន ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​យីហោ ៩៩ មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ​កាលពី​វេលា​ម៉ោង ៥៖៣០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​។

នៅផ្ទះ​លេខ​៦៥​ផ្លូវ​៤៣២​សង្កាត់​ទួល​ទំពូង​ទី​២​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ។​ក្នុងនោះ​ម្ចាស់​ទីតាំង​ម្នាក់ នារី​រងគ្រោះ​ចំនួន​៤​នាក់​(​អនីតិជន​ម្នាក់ និង​អ្នកដាំបាយ​ម្នាក់​។

​កម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​៩៩​ចាប់ផ្ដើម​បើក​បម្រើសេវា​ចាប់ពី​ម៉ោង​៩​ព្រឹក​រហូតដល់​យប់​ជ្រៅ​រំលងអធ្រាត្រ ដោយមាន​នារី​ក្មេង​ចាស់​ចំនួន​៤​នាក់ រង់ចាំ​ភ្ញៀវ មក​ម៉ាស្សា និង​ម៉ាស្សា​ក្រលៀន (​សម្រេច​កាម​ដោយ​ប្រើ​ដៃ និង​មាត់​) តម្លៃ​ចាប់ពី ១៥​ដុល្លារ​អាមេរិក ទៅ​២០​ដុល្លារ​អាមេរិក​ក្នុង​មួយដង​។​

​សូមបញ្ជាក់​ផងដែរ​ថា នារី​រងគ្រោះ​ទាំង​៤​នាក់​នោះ ត្រូវបាន​នគរបាល​ប្រគល់ជូន​អង្គការ​សង្គមកិច្ច ដើម្បី​ធ្វើការ​អប់រំ​។ ចំណែក អ្នកដាំបាយ​ម្នាក់ ត្រូវ​នគរបាល​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ព្រោះ​គ្មាន​ការពាក់ព័ន្ធ​៕S/​