​តុលាការ​កំពុង​សាកសួរ​ជនជាតិ​អាមេរិក​ម្នាក់​ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ​

511
ចែករម្លែក
  • 19
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​បុរស​ជនជាតិ​អាមេរិក​វ័យ​ចំណាស់​ម្នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ករណី ទិញ​ពេស្យាចារ កុមារី​ខុសច្បាប់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​លោក​ស៊ិន​វិ​រៈ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។

​ជនសង្ស័យ​ឈ្មោះ POPE DANNY LEE ហៅ រ៉ានី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​អាមេរិកាំង​កាន់​លិខិតឆ្លងដែន​លេខ 546245420 ។សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​បាន​រង នូវ​ពាក្យបណ្តឹង​ពី​សំណាក់​អាណាព្យាបាល​របស់​ជនរ​ង​គ្រោះ​កាលពី​ល្ងាច​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ម៉ាស្សា យីហោ ស្រី​នាង​៨៧១ ស្ថិតនៅក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ក្រោយពី​មាន​ពាក្យបណ្តឹង​សម​ត្ត​កិច្ច​បាន​បើក​កា​រសើប​អង្កេត ស្រាវជ្រាវ និង​ឈានដល់​កិច្ចប្រតិបត្តិការ​បង្ក្រាប​លើ​បទល្មើស ទិញ​ពេស្យាចារ​កុមារ ខ្មែរ​មួយ​នេះ ដោយបាន​រំដោះ​ជនរងគ្រោះ​៥​នាក់ ។​ក្នុងនោះ​មាន​កុមារី​៣​នាក់ នៅ​ជា​អនីតិជន​នៅឡើយ ។

បន្ទាប់មក​ជនរងគ្រោះ​ត្រូវបាន បញ្ជូនទៅ​មជ្ឍមណ្ឌល​អប់រំ បណ្តុះបណ្តាល នៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​។ ចំណែក​ជនជាប់សង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕S/​